កងទ័ពរ៉ុស្ស៊ី​ឡោមព័ទ្ធ​គៀវ ៖ ស្នូរគ្រាប់ផ្ទុះ និងការប្រយុទ្ធគ្នា បានបន្តលាន់ស្នូរ នៅជុំវិញ និងក្នុងរដ្ឋធានីគៀវ តាំងពីព្រឹកព្រហាម ថ្ងៃសុក្រទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃទីពីរ នៃសង្គ្រាមឈ្លានពាន ពីសំណាក់ប្រទេសរ៉ុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

ឆ្លើយតបនឹងទង្វើរបស់ក្រឹមឡាំង បណ្ដាប្រទេសធំៗ នៅលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស បានចាត់វិធានការ និងទណ្ឌកម្មធ្ងន់ៗ សំដៅវាយសន្ធាប់​ទៅលើបេះដូងសេដ្ឋកិច្ច របស់ប្រទេសរ៉ុស្ស៊ី ដើម្បីឲ្យប្រទេសនេះដកឃ្លា ត្រឡប់មករកដំណោះស្រាយ តាមផ្លូវការទូតវិញ។

ចុះចំណែកប្រទេសអ៊ុយក្រែន ដែលកំពុងរងគ្រោះវិញ តើកងទ័ពប្រទេសនេះ អាចទប់ទល់ទល់នឹងមហាយក្សរ៉ុស្ស៊ី បានឬយ៉ាងណា? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបើកទំព័រផ្សាយផ្ទាល់ «ថ្ងៃទី២» នៃសង្គ្រាមនៅអ៊ុយក្រែន ដែលនឹងតាមដានជុំវិញព្រឹត្តិការណ៍នេះ ជារៀងរាល់១៥នាទីម្ដង ហើយជម្រាមជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ដូចខាងក្រោម។

———

  • ម៉ោង១៩ និង០០នាទី ៖ មន្ទីរប៉ង់តាហ្គោន ថារ៉ុស្ស៊ីរងការទប់ទល់ពីអ៊ុយក្រែន ជាងការរំពឹង

ការវាយលុកពីសំណាក់កងទ័ពរ៉ុស្ស៊ី ជួបឧបសគ្គច្រើនជាងការរំពឹងទុក នៅចំពោះការក្រាញននៀល «ដ៏ខ្លាំងក្លា» របស់កងទ័ពអ៊ុយក្រែន។ នេះ បើតាមអ្នកទទួលខុសត្រូវមួយរូប នៅមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក)។

ប្រភពនោះអះអាងថា កងទ័ពរ៉ុស្ស៊ីមិនបានគ្រប់គ្រងទាំងស្រុង នូវប្រព័ន្ធការពារដែនអាកាស របស់ប្រទេសអ៊ុយក្រែននោះទេ។ មន្ត្រីអ្នកទទួលខុសត្រូវ ដែលមិនចង់ឲ្យបញ្ចេញឈ្មោះ បាននិយាយថា៖

«កងទ័ពអ៊ុយក្រែន នៅមានប្រព័ន្ធប្រឆាំងម៊ីស៊ីល និងជាពិសេស នៅមានយន្តហោះប្រដេញជាច្រើនទៀត ដែលអាចហាមយន្ដហោះរ៉ុស្ស៊ី មិនឲ្យហោះ ចូលដែនអាកាសអ៊ុយក្រែនបាន។»

មន្ត្រីដដែលបន្ថែមថា នៅបន្តទទួលពត៌មាន បញ្ជាក់ពីឧបសគ្គដ៏លំបាកៗជាច្រើន ដែលធ្វើឲ្យកងទ័ពរ៉ុស្ស៊ី មិនអាចវាយលុកទៅមុខ ដូចអ្វីដែលក្រឹមឡាំងបានរំពឹងទុក។



លំអិតបន្ថែមទៀត

ដំណឹង

វ្លាឌីមៀ ពូទីន ឲ្យចេញច្បាប់«ការពារ​អតីតប្រធានាធិបតី​​មួយជីវិត»

ច្បាប់មួយ ដែលអនុញ្ញាត​ឲ្យមាន​«អភ័យឯកសិទ្ធិ» ដើម្បី«ការពារ​អតីតប្រធានាធិបតី​​មួយជីវិត» ទើបនឹងត្រូវបានដាក់ ឲ្យចូលជាធរមាន នៅក្នុងប្រទេសរ៉ុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បានចុះហត្ថលេខារួច ក្នុងថ្ងៃអង្គារទី២២ ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...
កម្ពុជា

EU លើកជាថ្មី​ពីកង្វល់​ផ្នែក​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា

ស្នងការជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម (Cecilia Malmström) បានសំដែកក្ដីកង្វល់ជាថ្មីទៀត ចំពោះបញ្ហា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.