កម្ពុជាដំណឹង

លាងលុយកខ្វក់៖ សម រង្ស៊ី និយាយ​ពី​«ចោរាធិបតេយ្យ»​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា កម្ពុជាសព្វថ្ងៃ ជារដ្ឋ​«ម៉ាហ្វីយ៉ា» និងជារដ្ឋ​ដែលដឹកនាំ ដោយប្រព័ន្ធ«ចោរាធិបតេយ្យ» ដែលនាំទៅដល់ ការលាងលុយកខ្វក់ថ្នាក់រដ្ឋ និងរហូតត្រូវសហភាពអ៊ឺរ៉ុប ដាក់កម្ពុជា ចូលក្នុងបញ្ជីខ្មៅរបស់គេ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។ លោកថ្លែងថា៖

«អ្វី​ដែល​ទាក់ទង​ស្រុក​ខ្មែរ គឺ​ប្រព័ន្ធ​ចោរ។ យើង​កុំ​ហៅ​ថា ប្រជាធិបតេយ្យ ស្រុកខ្មែរ​យើង​ហៅ​ថា ចោរាធិបតេយ្យ ។ ជា​ប្រទេស​មួយ​ដឹក​នាំ​ដោយ​ចោរ។ យើង​គ្រាន់​តែ​ចាំ​មើល​ចោរ​យក​លុយ ទៅ​លាក់​ទុក​នៅ​កន្លែង​ណា អត់​គ្រាន់​ទេ។ ទាល់​តែ​ចាប់​ចោរ​តែ​ម្ដង។ និយាយ​ឲ្យ​ខ្លី គឺ​ប្ដូរ​ប្រព័ន្ធ​ ពី​ចោរាធិបតេយ្យ មក​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ។»

សកម្មភាព "លាងលុយកខ្វក់" នៅកម្ពុជា

១៤ ឧសភា ២០២០ / 14 May 2020 – Money laundering in Cambodia (*)លោក សម រង្ស៊ី អត្ថាធិប្បាយពីសកម្មភាព "លាងលុយកខ្វក់" នៅកម្ពុជា ដែលកើតចេញមកពីសកម្មភាពទុច្ចរិត និងឧក្រិដ្ឋកម្មទាំងឡាយ ដូចជាការជួញដូរគ្រឿងញៀន និងអំពើពុករលួយលួចជាតិ និងប្លន់រាស្ត្រ ពីសំណាក់មេដឹកនាំប្រទេសសព្វថ្ងៃ។(*) Sam Rainsy elaborates on money laundering activities in Cambodia which are associated with large-scale criminal activities such as drug trafficking and systemic corruption by government predators.

Gepostet von Sam Rainsy am Donnerstag, 14. Mai 2020

កាលពីថ្ងៃទី៧ ខែឧសភា គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ថាជារដ្ឋាភិបាល​សហភាព​អ៊ឺរ៉ុប) បានធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់ខ្លួន ទាក់ទងនឹង​ការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ពីចំនួន១៦ប្រទេស ក្នុងបញ្ជីខ្មៅចាស់ ឲ្យឡើងដល់២២ប្រទេស។ កម្ពុជា និងប្រទេសភូមា បានជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅថ្មី  ខណៈប្រទេសឡាវ ត្រូវបានដកចេញ ពីបញ្ជីចាស់ ជាស្ថាពរ។

បន្ថែមពីលើការលើកឡើងខាងលើ មេដឹកនាំប្រឆាំង ដែលរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានពន្យល់បន្ត នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«សកម្មភាព​លាងលុយកខ្វក់ គឺជាសកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបិទបាំង ប្រភព​ពិតប្រាកដ នៃលុយ​ដែលបានមកពី សកម្មភាពឧក្រិដ្ឋ ដូចជាការជួញដូរ​គ្រឿងញៀន និងការប្លន់​​ទ្រព្យសម្បត្តិជាតិ ពីសំណាក់មេដឹកនាំពុករលួយ។ ការលាងលុយកខ្វក់នេះ ធ្វើតាម​រយៈបន​​ល្បែងស៊ីសង កាស៊ីណូ និងការជួញដូរដីធ្លី ជាដើម ដូចអ្វីដែលជនជាតិចិន បានធ្វើថ្មីៗនេះ យ៉ាងសន្ធឹកសន្ធាប់ នៅស្រុកខ្មែរ។»

មិនមានប្រតិកម្មជាផ្លូវការ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ទេ មកទល់នឹងថ្ងៃនេះ ជុំវិញការធ្វើ​បច្ចុប្បន្នភាព នៃ«បញ្ជីខ្មៅ»​របស់ «EU»។ ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់សហភាពអ៊ឺរ៉ុប មិនបានផ្អែកលើសភាពការណ៍ពិត នៅកម្ពុជានោះឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

គីម សុខ អះអាងថា ហ៊ុន សែន លួច​ទៅ​អង្វរ​ចិន ដើម្បី​​ត្រៀម​ផ្ទេរអំណាច​ឲ្យកូន

សម្រាប់អ្នកវិភាគ លោក គីម សុខ បានជឿជាក់ថា វាគ្មានការសង្ស័យទេ ជុំវិញបំណង «សន្តិវង្សត្រកូល ហ៊ុន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ទេរអំណាច ...
កម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាង​កំពុង​បង្កើតច្បាប់​ការពារ​អ្នកជំងឺ​ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងរបស់លោកកំពុងតាក់តែងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយរួមបញ្ចូលចំណុចមួយ នោះគឺអ្នកជំងឺឬក្រុមគ្រួសារ ដែលសង្ស័យថាពេទ្យព្យាបាលខ្លួន ដោយមិនត្រឹមត្រូវនោះ អាចទាមទារឲ្យមាន«ការអង្កេតឯករាជ្យ»មួយបាន។ ការលើកឡើងនេះ ...
កម្ពុជា

ហ៊ុន សែន បន្ទោស​អភិបាល​ខេត្ត-ក្រុង ថាមិនប្រើ​អំណាច​ផ្អាកមង្គលការ

នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.