កុមារអាយុ១១ឆ្នាំ បានធ្វើដំណើរតែម្នាក់ឯង ដើម្បីភៀសខ្លួន ចេញពីសង្គ្រាមឈ្លានពាន បង្កឡើងដោយប្រទេសរ៉ុស្ស៊ី។ កុមារ បានចាកចេញពីលំនៅដ្ឋានខ្លួន ដែលស្ថិតក្នុងក្រុង«Zaporijjia» ភាគខាងកើតអ៊ុយក្រែន និងធ្វើដំណើរឆ្លងព្រំដែនអ៊ុយក្រែន-ស្លូវ៉ាគី (ភាគខាងលិច) ដោយមាននឹងខ្លួនត្រឹមតែសម្ពាយមួយ លិខិតឆ្លងដែន​របស់កុមារ និងលេខទូរស័ព្ទកត់នៅលើខ្នងដៃ​របស់ខ្លួន​ប៉ុណ្ណោះ។ 

នគរបាលរបស់ប្រទេសស្លូវ៉ាគី បានអះអាងថា កុមារបានឆ្លងចូលក្នុងប្រទេសស្លូវ៉ាគី តែម្នាក់ឯង ក្រោមហេតុផលថា ម្ដាយរបស់កុមារ ត្រូវមើលថៃទាំជីដូនពិការ មិនអាចដឹកដៃកូនប្រុស ធ្វើដំណើរភៀសសង្គ្រាមបាន។ កុមារាដ៏ក្លាហាន ត្រូវបានក្រុមអ្នកស្ម័គ្រចិត្ត ទទួលយកទៅឲ្យបាយទឹក មុននឹងប្រគល់ឲ្យសាច់ញាតិ ដែលកំពុងរស់នៅក្នុងរដ្ឋធានី «Bratislava» នៃប្រទេសស្លូវ៉ាគី។

ស្ត្រីជាម្ដាយ ដែលគេស្គាល់ឈ្មោះ «Yulia Pisetskaya» បានថ្លែងនៅក្នុងវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណ ដល់ប្រទេសស្លូវ៉ាគី និងនិយាយថា អ្នកស្រីបានដាក់កូនប្រុសរបស់ខ្លួន ឲ្យជិះក្នុងរថភ្លើងតែម្នាក់ឯង ដើម្បីធ្វើដំណើរទៅកាន់ព្រំដែន ភាគខាងលិច។

អ្នកស្រីថា៖

«ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នករាល់គ្នា ដែលបានសង្គ្រោះជីវិតកូនប្រុសរបស់ខ្ញុំ។ ប្រទេស[ស្លូវ៉ាគី]របស់​អ្នករាល់គ្នាតូចមែន តែប្រទេសរបស់អ្នកមានអ្នកមានបេះដូងធំ។» 

នគរបាលស្លូវ៉ាគីបានបញ្ជាក់បន្ថែមថា កុមារខាងលើទទួលបានការកោតសសើរ និងការស្រឡាញ់រាប់អាន ពីបណ្ដាជនគ្រប់រូប​ដែលបានជួបកុមារ ព្រោះកុមារមានស្នាមញញឹម សេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដ៏អស្ចារ្យ៕



លំអិតបន្ថែមទៀត

ដំណឹង

«រន្ទះបាញ់»​បានធ្វើ​ឲ្យខូច​ប្រព័ន្ធបើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​យន្ដហោះ

ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ លែងដំណើរការ និងបញ្ហាផ្នែកគ្រឿងម៉ាស៊ីនបើកបរ បង្កឡើងដោយ«រន្ទះបាញ់» គឺជាមូលហេតុដែលធ្វើឲ្យយន្ដហោះ ប្រភេទ«Soukhoï Superjet 100» ជួបគ្រោះថ្នាក់កាលពីដើមខែឧសភាកន្លងទៅនេះ ក្នុងរដ្ឋធានីម៉ូស្គូ។ នេះ បើតាមរបាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត ដែលត្រូវបានចេញផ្សាយ ...
កំសាន្ដ

អេស្ប៉ាញ៖ នៅពេល​ដែលកូន​​«ឌីណូស័រ»​មួយក្បាល ចេញដើរ​យកខ្យល់…

បម្រាមដែលហាមពលរដ្ឋ មិនឲ្យដើរចេញក្រៅផ្ទះ បើគ្មានការចាំបាច់នោះ ទំនងជាមិនត្រូវបានកូន«ឌីណូស័រ»មួយក្បាលនេះ គោរពតាមនោះទេ នៅក្នុងប្រទេសអេស្ប៉ាញ រហូតលុះត្រាមានអន្តរាគមន៍ ពីកងកម្លាំងនគរបាល ទើបកូនសត្វដ៏ចម្លែកមួយនេះ វិលត្រឡប់ចូលគេហដ្ឋានវិញ។ រឿងរ៉ាវនេះ កើតឡើងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ...
ដំណឹង

ក្រុមប្រទេស​«G7»​ថ្កោលទោស​រ៉ុស្ស៊ី ក្នុងការផ្លោងគ្រាប់​ដាក់ផ្សារ​អ៊ុយក្រែន

មេដឹកនាំនៃក្រុមប្រទេស ដែលមានវិស័យឧស្សហកម្មជឿនលឿនជាងគេ ឬហៅថា «G7» បានរួមគ្នាថ្កោលទោសប្រទេសរ៉ុស្ស៊ី ជុំវិញព្រឹត្តិការណ៍ផ្លោងគ្រាប់ដាក់ផ្សារទំនើបមួយកន្លែង នៃក្រុង«Krementchouk» (ភាគកណ្ដាល) នៃប្រទេសអ៊ុយក្រែន បណ្ដាលឲ្យមានជនស៊ីវិលស្លាប់ យ៉ាងតិច១៦នាក់។ ក្រុមមេដឹកនាំ នៃប្រទេសមហាយក្សទាំង៧ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.