មេដឹកនាំនៃក្រុមប្រទេស ដែលមានវិស័យឧស្សហកម្មជឿនលឿនជាងគេ ឬហៅថា «G7» បានរួមគ្នាថ្កោលទោសប្រទេសរ៉ុស្ស៊ី ជុំវិញព្រឹត្តិការណ៍ផ្លោងគ្រាប់ដាក់ផ្សារទំនើបមួយកន្លែង នៃក្រុង«Krementchouk» (ភាគកណ្ដាល) នៃប្រទេសអ៊ុយក្រែន បណ្ដាលឲ្យមានជនស៊ីវិលស្លាប់ យ៉ាងតិច១៦នាក់។

ក្រុមមេដឹកនាំ នៃប្រទេសមហាយក្សទាំង៧ ដែលកំពុងជួបប្រជុំគ្នា នៅក្នុងភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ បានចេញសេចក្ដីថ្លែងការណ៍ ក្នុងថ្ងៃចន្ទទី២៧ ខែមិថុនានេះ ហៅការបាញ់កាំជ្រួចមីស៊ីល របស់ប្រទេសរ៉ុស្ស៊ី ថាជាទង្វើ«ឧក្រិដ្ឋកម្មសង្គ្រាម» និងជាការវាយប្រហារ «ដ៏គួរឲ្យស្អប់ខ្ពើម»។

សេចក្ដីថ្លែងការណ៍បានសរសេរថា ការវាយប្រហារទាំងឡាយ ដែលធ្វើឡើងដោយមិនរើសមុខ ទៅលើជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម និងបញ្ជាក់បន្ថែមថា លោកប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ត្រូវទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។

គ្រាប់កាំជ្រួចត្រូវបានបាញ់​ធ្លាក់លើផ្សារទំនើប នៃក្រុង«Krementchouk» កាលពីព្រឹកថ្ងៃចន្ទ។ តុល្យភាពថ្មីបំផុត ចេញផ្សាយក្នុងយប់ថ្ងៃដដែល ដោយអាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា មនុស្សយ៉ាងតិច១៦នាក់ បានស្លាប់ និង៥៩នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ២៥នាក់ កំពុងទទួលការសង្គ្រោះ នៅឯមន្ទីរពេទ្យ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបរិហារការវាយប្រហារនេះ ជា«ការតក់ស្លុត​ដ៏ខ្លាំងបំផុត» និងបានអំពាវនាវ​ទៅកាន់ប្រជាជនរ៉ុស្ស៊ី ឲ្យងាក«មករកការពិត» ដែលស្ថិតនៅចំពោះមុខវិញ។ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែងថា ទង្វើខាងលើ នឹងធ្វើឲ្យប្រទេសបស្ចិមលោក កាន់តែពង្រឹងការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងជួយជ្រោមជ្រែងប្រទេសអ៊ុយក្រែន កាន់តែខ្លាំងឡើង។

បើតាមកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា គ្រាប់មីស៊ីលដែលធ្លាក់លើផ្សារទំនើបខាងលើ ជាប្រភេទគ្រាប់«Kh-22» ដែលត្រូវបានបាញ់ចេញពីចម្ងាយ ដោយយន្ដហោះទម្លាក់គ្រាប់បែក «Tu-22» ដែលហោះចេញពីបន្ទាយយោធារ៉ុស្ស៊ី នៃក្រុង«Koursk» (ភាគខាងលិចរ៉ុស្ស៊ី)។

ប្រទេសទាំង៧ ដែលមានឧស្សហកម្មជឿនលឿនជាងគេបំផុត នៅក្នុងពិភពលោក រួមមាន បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ ជប៉ុន កាណាដា និងសហភាពអ៊ឺរ៉ុប៕



លំអិតបន្ថែមទៀត

ដំណឹង

មែរគែល ថា​មាន​ភស្តុតាង​អំពី​ការលួច​ទិន្នន័យ ដោយ​«ចោរ​បច្ចេកវិទ្យា»​​រ៉ុស្ស៊ី

ក្នុងថ្ងៃពុធនេះ អធិការបតីអាល្លឺម៉ង់ អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) បាន​អះអាងថា អ្នកស្រីមាន​ភស្តុតាង អំពីការប៉ុនប៉ង​លួចទិន្នន័យ «ដ៏អាស្រូវ» ដោយ​ក្រុម​«ចោរ​បច្ចេកវិទ្យា» នៃប្រទេសរ៉ុស្ស៊ី។ ...
ដំណឹង

Covid-19៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវបាន​ផ្ទេរទៅ​«សង្គ្រោះបន្ទាន់»

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានផ្ទេរទៅ«សង្គ្រោះបន្ទាន់» ក្នុងរសៀលថ្ងៃចន្ទនេះ។ គួរគូសបញ្ជាក់ដែរថា ក្នុងប្រព័ន្ធព្យាបាល ...
ដំណឹង

ការចុះចត​បន្ទាន់​មួយ បានសម្លាប់​អ្នក​បើកបរ​«ពីរនាក់» នៅ​ភាគខាងកើត​រ៉ុស្ស៊ី

អ្នកបើកបរយន្ដហោះ និងជំនួយការ ទាំង«ពីរនាក់» បានស្លាប់ នៅក្នុងគ្រោះយន្ដហោះមួយ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងតំបន់ស៊ីប៊េរី ភាគខាងកើតប្រទេសរ៉ុស្ស៊ី។ យន្ដហោះបានព្យាយាម​ចុះចត​យ៉ាងបន្ទាន់ តែបានជ្រុល ទៅបុកអគារមួយ នៅក្នុងព្រលានយន្ដហោះ។ យ៉ាងណា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.