ដំណឹងពិភពលោក

រុស្ស៊ី៖ ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​ធ្លាក់បោកខ្លួន ស្លាប់​ទាំងអស់

ឧទ្ធម្ភាគចក្រមួយគ្រឿង របស់យោធារុស្ស៊ី បានធ្លាក់បោកខ្លួន នៅក្បែររដ្ឋធានីមូស្គូ បង្កឲ្យមនុស្សជិះ​នៅក្នុងនោះ ស្លាប់​ទាំងអស់ តែមិនដឹងថា មានចំនួនប៉ុន្មាននាក់ នោះទេ។

ឧទ្ធម្ភាគចក្រនោះ ជាប្រភេទ «Mi-8» របស់កងទ័ពរុស្ស៊ី។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី១៩ ខែឧសភានេះ វេលាម៉ោងប្រមាណជា ២០ ម៉ោងក្នុងស្រុក។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ហេតុការណ៍កើតឡើង នៅក្នុងតំបន់​ជាយក្រុង នៃរដ្ឋធានីមូស្គូ និងបញ្ជាក់ថា មិនមាន​មនុស្សណាម្នាក់ នៅក្នុងឧទ្ធម្ភាគចក្រ រួចរស់មានជីវិតទេ។

សេចក្ដីប្រកាសនោះ បានអះអាងថា៖

«មនុស្សជិះ នៅក្នុងឧទ្ធម្ភាគចក្រ បានស្លាប់ដោយសារ រងរបួសធ្ងន់ធ្ងរ នៅពេលចុះចត ជាលក្ខណៈបន្ទាន់នោះ។»

ប៉ុន្តែក្រសួង បានបដិសេធ ក្នុងការបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ ដែលបាន​ជិះ​ឧទ្ធម្ភាគចក្រ​នោះ។ ប្រភពមួយ ពីក្រសួងការពារជាតិដដែល បានអះអាងថា តាម​ការស៊ើប​អង្កេត ក្នុងជំហានដំបូង ឧទ្ធម្ភាគចក្របានធ្លាក់ ទំនងជាបណ្ដាល មកពី​បញ្ហា​បច្ចេកទេស៕



លំអិតបន្ថែមទៀត

របាយការណ៍

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

វិបត្តិនៅប្រទេស វេណេស៊ុយអេឡា បានបង្កឲ្យមានការប្រទាំងប្រទើស ផ្នែកការទូតអន្តរជាតិ យ៉ាងខ្លាំងក្លា ជាពិសេសនៅបន្ទាប់ពីលោក រ៉ន់ ហ្គេឌូ (Juan Guaido) មេដឹកនាំប្រឆាំង បានប្រកាសខ្លួន ឡើងធ្វើជាប្រធានាធិបតីស្តីទី ...
កម្រមាន

រ៉ុស្ស៊ី៖ ប្រវត្តិវិទូម្នាក់ជាប់គុក​១២ឆ្នាំ​កន្លះ ពីបទ​កាប់គូស្នេហ៍​ជាដុំៗ

លោក «Oleg Sokolov» ប្រវត្តិវិទូជាតិរ៉ុស្ស៊ីម្នាក់ បានរងការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំកន្លះ ពីបទកាប់គូស្នេហ៍ជាដុំៗ ដោយតុលាការក្រុង «Saint-Pétersbourg» (ភាគខាងលិចប្រទេសរ៉ុស្ស៊ី) កាលពីថ្ងៃសុក្រទី២៥ ខែធ្នូម្សិលម៉ិញ។ សំនុំរឿងដ៏កក្រើក ...
ដំណឹង

MH17 ៖ ជនសង្ស័យ​៤នាក់ ក្នុងនោះ​រ៉ុស្ស៊ី​៣នាក់ នឹងត្រូវ​នាំមក​កាត់ទោស

ហេតុការណ៍បានកន្លងទៅ ៥ឆ្នាំហើយ ដែលយន្ដហោះដឹកអ្នកដំណើរ ដែលមានជើង​ហោះហើរ​លេខ «MH17» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាញ់កម្ទេច ដោយកាំជ្រួចផលិតនៅរ៉ុស្ស៊ី នៅខណៈពេលយន្ដហោះនេះ បានហោះរំលង ពីលើតំបន់ប្រទាញប្រទង់គ្នា ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.