ដំណឹងអាស៊ី-ប៉ាស៊ីភិក

យន្ដហោះ​«ទម្លាក់​កង់មុខ​មិនបាន» តែបាន​ចុះចត​ដោយ​សុវត្ថិភាព

មិនមែនជាការរអាក់រអួលធម្មតាទេ តែវាជាបញ្ហា នៃកង់យន្ដហោះខាងមុខ ដែលមិនរលាស់ ចេញពីតួយន្ដហោះទាល់តែសោះ នៅពេលយន្ដហោះហៀបចុះចត។ ទោះជា«ទម្លាក់​កង់មុខ​មិនបាន» ក៏អ្នកបើកបរយន្ដហោះ បានសម្រេច ធ្វើការចុះចតយន្ដហោះរបស់ខ្លួន ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ «Mandalay» ប្រទេសភូមា

ហេតុការណ៍បានបញ្ចប់ទៅ ដោយគ្មាននរណាម្នាក់ រងរបួសឡើយ ពីក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្ដហោះ ទាំង៨៩នាក់។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​ភូមា។

យន្ដហោះប្រភេទ «Embraer-190» ដែលភ្ជាប់ជើងហោះហើរ លេខ «UB-103» នៃក្រុមហ៊ុនអាកាសចរណ៍ «Myanmar Airlines» បានចុះចតនៅវេលាម៉ោង ប្រមាណជា ៩ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩នេះ។

អ្នកទទួលខុសត្រូវ របស់អាកាសចរណ៍ស៊ីវិលមួយរូប បានពន្យល់ថា អ្នកបើកបរ​យន្ដហោះ បានព្យាយាមជាច្រើនដង ដើម្បីទម្លាក់កោះយន្ដហោះខាងមុខ ចេញពីប្រអប់ក្នុងតួយន្ដហោះ ដោយដំបូងឡើយ ព្យាយាមបញ្ជាតាមប្រព័ន្ធកំព្យូទ័រ និងបន្ទាប់ព្យាយាមធ្វើ ដោយផ្ទាល់ដៃ។

បន្ទាប់ពីដឹងថា កងយន្ដហោះខាងមុខ ទំនងជាជាប់គាំង ដោយសារអ្វីមួយនោះ អ្នកបើកបរយន្ដហោះ បានប្រើទេពកោសល្យរបស់ខ្លួន ដើម្បីចុះចត ដោយប្រើកងយន្ដហោះខាងក្រោយ។

វីដេអូមួយ ដែលអ្នកដំណើរបានថត នៅពេលចុះចតនោះ បានបង្ហាញថា មានផ្សែងហុយចូលក្នុងយន្ដហោះ។ ប៉ុន្តែ មិនមាននរណាម្នាក់រងរបួស ឬមានបញ្ហាព្រោះផ្សែងនេះទេ។

យ៉ាងណា ការស៊ើបអង្កេតមួយ ត្រូវបានប្រកាសបើកធ្វើ ដើម្បីស្វែងរកមូលហេតុពិត នៃបញ្ហាខាងលើ។

នេះជាគ្រោះថ្នាក់យន្ដហោះទីពីរ ក្នុងរយៈពេល តែ១សប្ដាហ៍ប៉ុណ្ណោះ នៅប្រទេសភូមា។ កាលពីថ្ងៃពុធកន្លងមក យន្ដហោះមួយគ្រឿងផ្សេង របស់ក្រុមហ៊ុនអាកាសចរណ៍ «Biman Bangladesh Airlines» បានចុះចតហួសផ្លូវ នៅឯព្រលានយន្ដហោះ នៃក្រុងរ៉ង់ហ្គោន។ ហេតុការណ៍នោះ បានធ្វើឲ្យមនុស្ស១១នាក់ រងរបួស៕



លំអិតបន្ថែមទៀត

របាយការណ៍

MH17៖ ថ្ងៃខែ​សំខាន់ៗ នៃ​គ្រោះបាញ់​កាំជ្រួច​កម្ទេច​យន្ដហោះ

ខាងក្រោមនេះជា ថ្ងៃខែ​សំខាន់ៗ ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិ នៃគ្រោះបាញ់កាំជ្រួច កំទេច​យន្ដហោះប៊ូអីញ (Boeing 777) ដែលភ្ជាប់ជើងហោះហើរ លេខ «MH17» ពីរាជធានី អាមស្ទែដាម (ហូឡង់) ...
ដំណឹង

ធ្លាក់​យន្ដហោះ​«ពន្លត់​អគ្គិភ័យ»​ នៅ​ភាគ​ខាងត្បូង​បារាំង ស្លាប់​អ្នក​បើកបរ

ស្នងការដ្ឋានតំបន់ «Gard» (ភាគខាងត្បូង នៃប្រទេសបារាំង) បានអះអាងថា អ្នកបើកបរយន្ដហោះ«ពន្លត់​អគ្គិភ័យ»ម្នាក់ បានស្លាប់ ក្នុងខណៈខ្លួនកំពុងបំពេញភារកិច្ច តែបានជួបគ្រោះអកុសល ដោយយន្ដហោះរបស់ខ្លួន បានធ្លាក់បោកខ្លួន ផ្ទុះឆេះ។ សេចក្ដីប្រកាសព័ត៌មាន ...
កម្រមាន

ប្រឌិតរឿងប្លន់យន្ដហោះ ព្រោះ​«ស្នេហ៍​អូន»… ឥឡូវជាប់គុកមួយជីវិត!

នៅប្រទេសឥណ្ឌា បុរសអ្នកមានប្រាក់ម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យបន្តរស់នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃស្លាប់។ បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកជំនួញខាងត្បូងពេជ្រ ត្រូវបានតុលាការរកឃើញថា ជាអ្នកទទួលខុសត្រូវ ក្នុងការប្រកាសអាសន្នមិនពិតមួយ ដែលថាមានចោរប្លន់យន្ដហោះ។ ទង្វើនេះ ធ្វើឡើងព្រោះមូលហេតុ«ស្នេហ៍​អូន»។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.