• សាកសព​ដែលស្រង់បាន​ពីសមុទ្រ ពិតជា​«រូបរាងសេសសល់»​របស់ សាឡា

    អាជ្ញាធរអង់គ្លេសត្រូវការរយៈពេលរហូតដល់៣៦ម៉ោង ដើម្បីបញ្ជាក់ថា សាកសពដែលត្រូវបានស្រង់ចេញ​ពីក្នុងសមុទ្រ កាលពីព្រឹកថ្ងៃពុធ គឺពិតជា«រូបរាងសេសសល់» របស់កីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) ខ្សែប្រយុទ្ធដែលបានចាកចេញពីក្រុម ណង់ (Fc Nantes – បារាំង) ទៅកាន់ក្រុម កាឌីហ្វ (Cardiff City – អង់គ្លេស)។ ដំណឹងដ៏អកុសល ដែលបញ្ចាក់ពីអត្តសញ្ញាណ​របស់កីឡាករ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដែលធ្វើឡើងដោយអាជ្ញាធរអង់គ្លេស នៃតំបន់ «Dorset» ភាគខាងត្បូងចក្រភពអង់គ្លេស។ សេចក្ដីប្រកាសព័ត៌មាន​របស់នគរបាល «Dorset» បានអះអាងថា បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ ទៅលើសាកសពដែលស្រង់បាន ...
  • មានសាកសពមួយ ក្នុង​យន្ដហោះ​ដឹក​កីឡាករ សាឡា ដែលធ្លាក់​ក្នុងសមុទ្រ

    មានសាកសពមួយ ត្រូវបានគេរកឃើញ នៅក្នុងយន្ដហោះ ដែលដឹកកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) និងអ្នកបើកយន្ដហោះ ដេវីដ អាយបូតសុន (David Ibbotson)។ នេះ បើតាមការប្រកាសឲ្យដឹង ពីសំណាក់ការិយាល័យអង្កេតគ្រោះថ្នាក់ផ្លូវអាកាស របស់ចក្រភពអង់គ្លេស ហៅកាត់ថា «AAIB» ។ សេចក្ដីប្រកាសមួយ របស់ការិយាល័យខាងលើ បានអះអាងថា វីដេអូ ដែលបានថតចេញពីតួយន្ដហោះ ដោយយានយន្ដជ្រមុជទឹកតូចមួយ ឬហៅជាភាសាអង់គ្លេស «Remotely Operated Vehicle (ROV)» បានបង្ហាញឲ្យឃើញ ពីរូបរាងសាកសពមួយ នៅក្នុងតួយន្ដហោះ។ យន្ដហោះបានហោះចេញពីក្រុង ...
  • សំដី​ចុងក្រោយ​«ដ៏រន្ធត់»​របស់​កីឡាករ សាឡា ខ្សែប្រយុទ្ធ​ថ្មី​របស់ក្រុម កាឌីហ្វ

    នៅខណៈពេលកីឡាករ បានចូលក្នុងយន្ដហោះ តែយន្ដហោះនៅមិនទាន់ហោះ ងើបខ្លួននៅឡើយ កីឡាករ អេមីល្យាណូ សាឡា (Emiliano Sala) បានបញ្ជូនសារ​ជាសម្លេង​«ដ៏រន្ធត់»​មួយ ទៅឲ្យមនុស្សជិតដិតរបស់ខ្លួន តាមរយៈប្រព័ន្ធផ្ញើរសារ «WhatsApp»។ នៅក្នុងសម្លេងនោះ កីឡាករខ្សែប្រយុទ្ធអាយុ២៨ឆ្នាំ មិនត្រឹមបានរៀបរាប់ ពីស្ថានភាពដ៏អាក្រក់ របស់យន្ដហោះ ដែលខ្លួនកំពុងជិះប៉ុណ្ណោះទេ តែហាក់ដូចដឹងមុន ពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពោះខ្លួន។ សារជាសម្លេងនោះ ត្រូវបានផ្សព្វផ្សាយ កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន «Olé» នៃប្រទេសអាហ្សង់ទីន (កីឡាករ សាឡា មានសញ្ជាតិអាហ្សង់ទីន)។ ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សូមបកប្រែជូនទាំងស្រុង នូវសំដីចុងក្រោយ ...
  • យន្ដហោះឯកជន ដែលកីឡាករ សាឡា ជិះបានបាត់ខ្លួនលើសមុទ្រ

    ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ ម៉ោងប្រមាណជា ២០ ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស បានបាត់ដំណឹងសូន្យឈឹង​ពី យន្ដហោះឯកជន មួយដែលដឹក ខ្សែប្រយុទ្ធថ្មីថ្មោងម្នាក់ របស់ក្រុម កាឌីហ្វស៊ីធី  (Cardiff City – អង់គ្លេស) គឺកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala)។ កីឡាករខាងលើ ទើបចាកចេញពីក្រុម ណង់ (FC Nantes – បារាំង) ទៅចុះកិច្ចសន្យាលេងឲ្យក្រុម កាឌីហ្វស៊ីធី កាលពីសប្ដាហ៍មុន ជាមួយនឹងទឹកប្រាក់ ប្រមាណជា ១៧លានអ៊ឺរ៉ូ ដែលជាការចំណាយ ដ៏ថ្លៃមួយ ក្នុងប្រវត្តិរបស់ក្រុមបាល់ទាត់ ...
  • ចូល​ទៅដេក​ក្នុង​គម្រប​កង់​យន្ដហោះ ធ្លាក់ស្លាប់​​ពេល​យន្ដហោះ​ងើប​ខ្លួន​​ពីដី

    ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ម្សិលម៉ិញ បន្ទាប់ពីបុរសម្នាក់ ត្រូវបានរកឃើញធ្លាក់ ចេញយន្ដហោះ និងស្លាប់ភ្លាមៗ នៅខណៈ យន្ដហោះ បានហោះចេញ ពីព្រលានយន្ដហោះខេត្តសៀមរាប។ ការតាមដានរូបភាព នៅក្នុងកាម៉េរ៉ាសុវត្ថិភាព បានឲ្យដឹងថា បុរសរូបនេះបានឡើងទៅដេក នៅក្នុងគម្របកង់យន្ដហោះ។ ស្នង​ការ​រង​នគរបាល​ខេត្ត​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​​ព្រហ្ម​ទណ្ឌ លោក ​ភឹង ​ចិន្តាវេទ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បុរសមិនស្គាល់អត្តសញ្ញាណខាងលើ ដែលអាជ្ញាធររកឃើញថា មានសតិមិនគ្រប់ បានហែករបងព្រលានយន្ដហោះ នៅម៉ោង​៥និង៣នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបានដើរកាត់ តាមយន្ដហោះ ប្រភេទ «Sky» ប្រភេទ ...
  • ហោះ​ត្រឡប់​ក្រោយ ព្រោះ​ភ្លេច​«បេះដូង​មនុស្ស»​នៅ​ក្នុង​យន្ដហោះ

    ជើងហោះហើរ របស់ក្រុមហ៊ុន «Southwest» ដែលភ្ជាប់ក្រុង «Seattle (ភាគខាងលិចអាមេរិក)» ទៅក្រុង «Dallas (ភាគខាងត្បូងអាមេរិក)» ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ បន្ទាប់ពីដឹងថា «បេះដូងមនុស្ស» ដែលត្រូវបញ្ជូន​ទៅប្ដូរ​ឲ្យអ្នកជំងឺ បានភ្លេចនៅលើយន្ដហោះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានជាច្រើន នៅសហរដ្ឋអាមេរិក ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ។ ហេតុការណ៍ខាងលើ បានកើតឡើង តាំងពីថ្ងៃអាទិត្យមុនម្លេះ។ យន្ដហោះ ដែលភ្ជាប់ជើងហោះហើរខាងលើ បានហោះចេញពីព្រលានយន្ដហោះ ក្រុង «Seattle» បានចំងាយផ្លូវ ប្រមាណជា ៩៥០គីឡូម៉ែត្រ (លើចំងាយផ្លូវសរុប ជាង២៥០០គីឡូម៉ែត្រ) រួចហើយ។ រំពេចនោះ បុគ្គលិកបម្រើការលើយន្ដហោះ ...