• យន្ដហោះ​«ទម្លាក់​កង់មុខ​មិនបាន» តែបាន​ចុះចត​ដោយ​សុវត្ថិភាព

    មិនមែនជាការរអាក់រអួលធម្មតាទេ តែវាជាបញ្ហា នៃកង់យន្ដហោះខាងមុខ ដែលមិនរលាស់ ចេញពីតួយន្ដហោះទាល់តែសោះ នៅពេលយន្ដហោះហៀបចុះចត។ ទោះជា«ទម្លាក់​កង់មុខ​មិនបាន» ក៏អ្នកបើកបរយន្ដហោះ បានសម្រេច ធ្វើការចុះចតយន្ដហោះរបស់ខ្លួន ដោយសុវត្ថិភាព នៅព្រលានយន្ដហោះ «Mandalay» ប្រទេសភូមា។ ហេតុការណ៍បានបញ្ចប់ទៅ ដោយគ្មាននរណាម្នាក់ រងរបួសឡើយ ពីក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្ដហោះ ទាំង៨៩នាក់។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​ភូមា។ យន្ដហោះប្រភេទ «Embraer-190» ដែលភ្ជាប់ជើងហោះហើរ លេខ «UB-103» នៃក្រុមហ៊ុនអាកាសចរណ៍ «Myanmar Airlines» បានចុះចតនៅវេលាម៉ោង ប្រមាណជា ៩ ព្រឹកថ្ងៃអាទិត្យ ...
  • យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

    ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ជាសំណាងល្អ នៅក្នុងគ្រោះថ្នាក់នេះ មិនមានអ្នករងគ្រោះដល់ជីវិតទេ។ ហេតុការណ៍បានកើតឡើង នៅម៉ោង៩ និង៤០នាទី យប់ថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅខណៈពេលដែលយន្ដហោះ ដែលមានមនុស្សជិះ១៤៣នាក់ (រួមទាំងបុគ្គលិកបម្រើការ ក្នុងយន្តហោះ) បានចុះចត។ នគរបាលតំបន់​បានអះអាងថា ក្រុមអ្នកជួយសង្គ្រោះ បានធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្ដហោះ ហើយអ្នករបួស២១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យន្តហោះប៊ូអ៊ីងមួយនេះ បានហោះចេញ ...
  • នេប៉ាល់ ៖ យន្ដហោះ១គ្រឿង ហោះ​បុក​ឧទ្ធម្ភាគចក្រ​២គ្រឿង ស្លាប់​៣នាក់

    យន្ដហោះធុនតូចមួយគ្រឿង បានហោះងើបខ្លួនមិនបានល្អ ពីព្រលានយន្ដហោះ «Lukla» ដែលស្ថិតនៅលើចង្កេះភ្នំ និងជាមាត់ច្រក នៃភ្នំអេវើរេស របស់ប្រទេស នេប៉ាល់ ។
  • ភាពខ្ជីខ្ជារបស់កងទ័ពម៉ាឡេស៊ី រួមចំណែកក្នុងការបាត់យន្ដហោះ MH370

    ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងនៃយន្ដហោះ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ (Malaysia Airlines) កាលពីខែមិនា ឆ្នាំ២០១៤ មានចំណែកទទួលខុសត្រូវមួយភាគ ពីកងទ័ពម៉ាឡេស៊ី។ នេះ បើតាមការស្រាវជ្រាវមួយ របស់ទូរទស្សន៍បារាំង ដែលបានចុះទៅយកការណ៍ ដល់កន្លែងកើតហេតុផ្ទាល់។ កម្មវិធី «Complément d’enquête» របស់ទូរទស្សន៍បារាំង «France 2​» បានធ្វើការអង្កេត ដោយចាប់ផ្ដើមសិក្សាជាដំបូង ទៅលើរបាយការណ៍ផ្លូវការ ដែលបានអះអាងថា ក្នុងយប់ថ្ងៃ៨ ខែមិនា ឆ្នាំ២០១៤ យន្ដហោះប្រភេទ ប៊ូអីង (Boeing 777) បាន​ហោះ​ត្រឡប់ក្រោយវិញ បន្ទាប់ពីបានហោះងើបខ្លួន ...
  • យន្ដហោះ​«Boeing 737 MAX»​មួយ​ទៀត​ចុះចត​បន្ទាន់​ នៅ​អ័រឡេនដូ

    យន្ដហោះប៊ូអីង (Boeing) ប្រភេទ «737 MAX» មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «Southwest» ដែលត្រូវហោះ ឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័នី (ភាគខាងលិចអាមេរិក) ថ្ងៃអង្គារនេះ បានជួបបញ្ហា ផ្នែកម៉ាស៊ីនប្រតិកម្មរបស់ខ្លួន ដែលត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ នៅក្រុងអ័រឡេនដូ ក្នុងរដ្ឋផ្លរីដា (ភាគអាគ្នេយ៍អាមេរិក)។ ទីភ្នាក់ងារសហព័ន្ធ ផ្នែកអាកាសចរណ៍ស៊ីវិល របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា «FAA» បានប្រកាសឲ្យដឹងពីដំណឹងនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយភ្លាមៗ នៅក្រោយហេតុការណ៍។ ទីភ្នាក់ងារបានឲ្យដឹងថា៖ «យន្ដហោះបានហោះវិលត្រឡប់ក្រោយវិញ និងបានចុះចតដោយគ្មានបញ្ហាអ្វីធំដុំ នៅព្រលានយន្ដហោះ ក្រុងអ័រឡេនដូ។» យន្ដហោះមួយគ្រឿងនេះ មិនមានផ្ទុកអ្នកដំណើរទេ ប៉ុន្តែយន្ដហោះត្រូវហោះ ...
  • សាកសព​ដែលស្រង់បាន​ពីសមុទ្រ ពិតជា​«រូបរាងសេសសល់»​របស់ សាឡា

    អាជ្ញាធរអង់គ្លេសត្រូវការរយៈពេលរហូតដល់៣៦ម៉ោង ដើម្បីបញ្ជាក់ថា សាកសពដែលត្រូវបានស្រង់ចេញ​ពីក្នុងសមុទ្រ កាលពីព្រឹកថ្ងៃពុធ គឺពិតជា«រូបរាងសេសសល់» របស់កីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) ខ្សែប្រយុទ្ធដែលបានចាកចេញពីក្រុម ណង់ (Fc Nantes – បារាំង) ទៅកាន់ក្រុម កាឌីហ្វ (Cardiff City – អង់គ្លេស)។ ដំណឹងដ៏អកុសល ដែលបញ្ចាក់ពីអត្តសញ្ញាណ​របស់កីឡាករ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដែលធ្វើឡើងដោយអាជ្ញាធរអង់គ្លេស នៃតំបន់ «Dorset» ភាគខាងត្បូងចក្រភពអង់គ្លេស។ សេចក្ដីប្រកាសព័ត៌មាន​របស់នគរបាល «Dorset» បានអះអាងថា បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ ទៅលើសាកសពដែលស្រង់បាន ...