ដំណឹងពិភពលោក

យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ជាសំណាងល្អ នៅក្នុងគ្រោះថ្នាក់នេះ មិនមានអ្នករងគ្រោះដល់ជីវិតទេ។

ហេតុការណ៍បានកើតឡើង នៅម៉ោង៩ និង៤០នាទី យប់ថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅខណៈពេលដែលយន្ដហោះ ដែលមានមនុស្សជិះ១៤៣នាក់ (រួមទាំងបុគ្គលិកបម្រើការ ក្នុងយន្តហោះ) បានចុះចត។

នគរបាលតំបន់​បានអះអាងថា ក្រុមអ្នកជួយសង្គ្រោះ បានធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីជម្លៀសអ្នកដំណើរចេញពីយន្ដហោះ ហើយអ្នករបួស២១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យន្តហោះប៊ូអ៊ីងមួយនេះ បានហោះចេញ ពីមូលដ្ឋានយោធា «Guantanamo» ដែលស្ថិតនៅភាគខាងត្បូងកោះគុយបា។ អ្នកដំណើរនៅក្នុងយន្តហោះ សុទ្ធសឹងជាបុគ្គលិកក្នុងមូលដ្ឋានយោធា និងក្រុមគ្រួសាររបស់ពួកគេ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធ បានប្រកាសបើកការស៊ើបអង្កេត ដើម្បីស្វែងរកការពិត ពីមូលហេតុដែលបានកើតឡើង ទៅលើគ្រោះថ្នាក់ខាងលើ៕



លំអិតបន្ថែមទៀត

កម្ពុជា

នេះជា​ផ្ទះ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ស្នាក់នៅ ក្នុង​ចុង​សប្ដាហ៍​កន្លង​មក

ក្នុង​ចុង​សប្ដាហ៍​កន្លង​មក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានធ្វើដំណើរ​ទៅកាន់​ទឹកដីភាគឦសាន នៃប្រទេស​កម្ពុជា ជាពិសេសនៅក្នុងខេត្ត​មណ្ឌលគិរី ដោយស្នាក់ក្នុង​ក្រុង សែនមនោរម្យ ...
ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

បោះឆ្នោត​ប្រធានាធិបតី​អាមេរិក៖ ដឹង«បេក្ខជនដែលឈ្នះ»នៅពេលណា?

បេក្ខជនដែលឈ្នះ ក្លាយជាប្រធានាធិបតីអាមេរិក ត្រូវទទួលសម្លេង យ៉ាងហោច ២៧០តំណាង​ម្ចាស់ឆ្នោត ពីក្នុងចំណោម៥៣៨តំណាងម្ចាស់ឆ្នោត បែងចែកតាម​មណ្ឌលនាន នៃរដ្ឋ​ទាំង៥០។ ប៉ុន្តែនៅសហរដ្ឋអាមេរិក បើទោះជាការស្ទង់មតិ បានផ្ដល់លទ្ធផល ទៅលោក ចូ ...
កម្ពុជា

Covid-19៖ កម្ពុជាមាន៥​ករណី​បន្ថែម ក្នុងនោះមន្ត្រី​ការទូត​អាមេរិក២នាក់

ក្នុងថ្ងៃសុក្រនេះ ប្រទេសកម្ពុជាបន្តរកឃើញ ករណីឆ្លងជំងឺ«Covid-19» ចំនួន៥នាក់​បន្ថែមទៀត ក្នុងនោះមន្ត្រី​ការទូត​អាមេរិក២នាក់ បន្ទាប់ពីពួកគេទាំងនោះ បាន​ធ្វើ​ដំណើរចូលប្រទេសកម្ពុជា តាមផ្លូវយន្ដហោះ។ នេះ បើតាមការអះអាងរបស់ ក្រសួង​សុខាភិបាល​កម្ពុជា នៅក្នុងសេចក្ដីជូនព័ត៌មានមួយ ដែលចេញផ្សាយ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.