ដំណឹងពិភពលោក

បោះឆ្នោត​ប្រធានាធិបតី​អាមេរិក៖ ដឹង«បេក្ខជនដែលឈ្នះ»នៅពេលណា?

ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)

បេក្ខជនដែលឈ្នះ ក្លាយជាប្រធានាធិបតីអាមេរិក ត្រូវទទួលសម្លេង យ៉ាងហោច ២៧០តំណាង​ម្ចាស់ឆ្នោត ពីក្នុងចំណោម៥៣៨តំណាងម្ចាស់ឆ្នោត បែងចែកតាម​មណ្ឌលនាន នៃរដ្ឋ​ទាំង៥០។

ប៉ុន្តែនៅសហរដ្ឋអាមេរិក បើទោះជាការស្ទង់មតិ បានផ្ដល់លទ្ធផល ទៅលោក ចូ បៃដេន (Joe Biden) ឈ្នះលើលោក ដូណាល់ ត្រាំ (Donald Trump) ក៏ដោយ តែលទ្ធផល​ពិតប្រាកដ នៃបេក្ខជនទទួល​ជ័យជំនះ មិនអាចដឹងបានឡើយ នៅមុនយប់ថ្ងៃអង្គារ (ឬអាចឈានដល់ថ្ងៃពុធ ថែមទៀត)។

ការបោះឆ្នោត ដោយផ្ញើរតាមសំបុត្រ ពីសំណាក់ម្ចាស់ឆ្នោត ក៏អាចធ្វើឲ្យលទ្ធផល​ឆ្នោត មានភាពយឺតយាវ ជាការបោះឆ្នោតមុនៗដែរ ដោយហេតុថា រដ្ឋមួយចំនួន នឹងធ្វើការបើកស្រោមសំបុត្រ ដើម្បីរាប់សន្លឹកឆ្នោត នៅក្រោយថ្ងៃបោះឆ្នោត។

បើនិយាយជាផ្លូវការវិញ ឈ្មោះអ្នកឈ្នះ នឹងត្រូវបញ្ចេញឲ្យដឹង តែនៅពេលរដ្ឋទាំង៥០ បានប្រកាស​បញ្ចប់ការរាប់សន្លឹកឆ្នោត ដែលអាចមានរយៈពេល រហូតដល់មួយសប្ដាហ៍​ក្រោយ ឬច្រើនជាងនេះ។

យ៉ាងណា ស្ថាប័នព័ត៌មានធំៗ នៅសហរដ្ឋអាមេរិក អាចនឹងប្រកាសឲ្យដឹង ពីលទ្ធផល​ឆ្នោត ក្នុងយប់ថ្ងៃបោះឆ្នោតដដែល ដោយយោងតាមការស្ទង់មតិ នៅតាមមណ្ឌល និងតាមរដ្ឋនីមួយៗ៕



លំអិតបន្ថែមទៀត

ដំណឹង

អតីតអគារ​សណ្ឋាគារកាស៊ីណូ​មួយ ​របស់ ត្រាំ ត្រូវបាន​កម្ទេច

អតីតអគារ​សណ្ឋាគារកាស៊ីណូ​មួយ របស់លោក ដូណាល់ ត្រាំ (Donald Trump) និងសហគ្រាសរបស់លោក ស្ថិតក្នុងក្រុង អាត្លង់ទិក​ស៊ីធី (Atlantic City) នៃតំបន់ឆ្នេរខាងកើត សហរដ្ឋអាមេរិក ...
ពីឆ្វេងទៅស្ដាំ៖ លោក ចូ បៃដេន និងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ក្នុងការបោះឆ្នោតឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

ត្រាំ មិនចូលរួម​ពិធីស្បថ​«ចូលកាន់តំណែង»​របស់ បៃដិន ថ្ងៃ២០មករាទេ

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសនៅថ្ងៃសុក្រនេះ ថាលោកនឹងមិនចូលរួម ក្នុងពិធីស្បថ​«ចូលកាន់តំណែង»​របស់លោក ចូ បៃដិន (Joe Biden) ...
របាយការណ៍

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.