ដំណឹងអាស៊ី-ប៉ាស៊ីភិក

យន្ដហោះ​«PIA»​ដឹក​អ្នកដំណើរ​ជាង​១០០នាក់ ធ្លាក់​បោកខ្លួន​នៅ​ប៉ាគីស្ដង់

យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ នៃប្រទេសប៉ាគីស្ដង់ (Pakistan international Airlines – PIA) បានធ្លាក់នៅក្រុងការ៉ាឈី (Karachi) ដែលសម្បូរ​ដោយមនុស្សរស់នៅ។ នេះ បើតាមការប្រកាស របស់អាជ្ញាធរប៉ាគីស្ដង់ កាលពីមុននេះបន្តិច។

របាយការណ៍បឋម បានឲ្យដឹងថា អ្នកដំណើរប្រមាណជាង១០០នាក់ បានស្ថិត​នៅក្នុង​យន្ដហោះ។ រូបភាពជាវីដេអូ ជាច្រើន ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម និងផ្សាយ​នៅតាមកញ្ចក់ទូរទស្សន៍។

លោក «Abdul Sattar Khokhar» អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៃប្រទេសប៉ាគីស្ដង់ ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារ​ព័ត៌មានបារាំង «AFP» យកមកផ្សាយថា៖

«យន្ដហោះ បានធ្លាក់នៅក្រុង ការ៉ាឈី។ យើងកំពុងព្យាយាម បញ្ជាក់បន្ថែម អំពីចំនួន អ្នកដំណើរ នៅក្នុងយន្ដហោះ តែក្នុងជំហានដំបូងនេះ គឺមានអ្នកដំណើរ ៩៩នាក់ និងក្រុមបម្រើការ នៅលើយន្ដហោះ ៨នាក់។»

បើតាមមន្ត្រីនាំពាក្យដដែល ឲ្យដឹងថា យន្ដហោះខាងលើ បានហោះចេញ​ពីព្រលាន​យន្ដហោះ ក្រុង «Lahore» ដែលជាទីក្រុងទីពីរ បន្ទាប់ពីរដ្ឋធានី អ៊ីស្លាម៉ាបាត ស្ថិត​នៅភាគ​ខាងជើង និងហោះ​ទៅកាន់ក្រុង ការ៉ាឈី ដែលស្ថិត​នៅភាគខាងត្បូង។

ព័ត៌មានបន្ថែម អំពីហេតុការណ៍នេះ នឹងផ្សាយជូនជាបន្តបន្ទាប់៕



លំអិតបន្ថែមទៀត

ដំណឹង

រុស្ស៊ី៖ ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​ធ្លាក់បោកខ្លួន ស្លាប់​ទាំងអស់

ឧទ្ធម្ភាគចក្រមួយគ្រឿង របស់យោធារុស្ស៊ី បានធ្លាក់បោកខ្លួន នៅក្បែររដ្ឋធានីមូស្គូ បង្កឲ្យមនុស្សជិះ​នៅក្នុងនោះ ស្លាប់​ទាំងអស់ តែមិនដឹងថា មានចំនួនប៉ុន្មាននាក់ នោះទេ។ ឧទ្ធម្ភាគចក្រនោះ ជាប្រភេទ «Mi-8» របស់កងទ័ពរុស្ស៊ី។ ...
ដំណឹង

MH17 ៖ ​«កាំជ្រួច​រ៉ូស្សី» ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្ដហោះ​ធ្លាក់

១៥ខែ ក្រោយការធ្លាក់យន្ដហោះម៉ាឡេស៊ី «MH17» នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន សេចក្ដីសន្និដ្ឋាន​ចេញ​ពីការ​ស៊ើប​អង្កេត​មួយ ត្រូវបានប្រកាសឲ្យដឹង ជាផ្លូវការនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នេះ។ យន្ដហោះ​ដែល​កំពុង​ហោះ ត្រូវ​បាន​បាញ់​កំទេច នៅក្នុងអាកាស ដោយកាំជ្រួចបាញ់ពីដី ...
ដំណឹង

យន្ដហោះ​«Boeing 737 MAX»​មួយ​ទៀត​ចុះចត​បន្ទាន់​ នៅ​អ័រឡេនដូ

យន្ដហោះប៊ូអីង (Boeing) ប្រភេទ «737 MAX» មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «Southwest» ដែលត្រូវហោះ ឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័នី (ភាគខាងលិចអាមេរិក) ថ្ងៃអង្គារនេះ បានជួបបញ្ហា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.