ដំណឹងពិភពលោក

នាយករដ្ឋមន្ត្រី ម៉េ៖ ការបញ្ចេញ​អង់គ្លេស​ពី EU ជា​«ភារកិច្ច»​ខ្ញុំ

នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរេសា ម៉េ (Theresa May) បានថ្លែងអះអាងថា វាជា«ភារកិច្ច»របស់អ្នកស្រី ក្នុងការបញ្ចេញប្រទេស ពីសហភាពអ៊ឺរ៉ុប «Brexit»។ នេះ បើតាមការអះអាងរបស់អ្នកស្រី កាលពីយប់ថ្ងៃពុធ បន្ទាប់ពីរដ្ឋសភាអង់គ្លេស បានច្រានចោលយ៉ាងប្រផិតប្រផើយ នូវញត្តិបន្ទោសមួយ របស់គណបក្សប្រឆាំង។

ញត្តិបន្ទោសនោះ ជានីតិវិធី ដើម្បីឈានទៅ ទម្លាក់រដ្ឋាភិបាលអ្នកស្រី ប្រសិនជារដ្ឋសភា​អនុម័តយល់ព្រម។ ប៉ុន្តែក្រុមអ្នកតំណាងរាស្ត្រ បានច្រានចោលញត្តិនោះ ក្នុងសម្លេងប្រឆាំង ៣២៥ ទល់នឹងសម្លេងស្រប ៣០៦ ពោលគឺមានភាពខុសគ្នា ដែល​១៩សម្លេងប៉ុណ្ណោះ។

នៅមុខវិមានរដ្ឋាភិបាល អ្នកស្រី ថេរេសា ម៉េ បានថ្លែងឡើងថា ការនាំចក្រភពអង់គ្លេស ចេញពីសហភាពអ៊ឺរ៉ុប ជា«ភារកិច្ច»របស់អ្នកស្រី។ អ្នកស្រីបន្តថា៖

«ក្រុមអ្នកតំណែង បានបង្ហាញច្បាស់ហើយ អំពីអ្វីដែលពួកគេមិនចង់បាន ហើយពេលនេះ ដល់វេលាដែលយើង ត្រូវទុកផលប្រយោជន៍ឯកជន មួយអន្លើដោយឡែក។»

កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតច្រានចោល កិច្ចព្រមព្រៀង ដើម្បីបញ្ចេញចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុបនោះ លោក «Jeremy Corbyn» ប្រធានគណបក្សពលករ ដែលជាគណបក្សប្រឆាំង (និងនិយមអ៊ឺរ៉ុប) បានដាក់ញត្តិបន្ទោសខាងលើ។

អ្នកស្រី ថេរេសា ម៉េ បានអះអាងថា បានជួបជាមួយ មេដឹកនាំចលនានយោបាយ ជាច្រើនរួចហើយ វៀលែងតែលោក «Jeremy Corbyn» ដែលបានបដិសេធ មិនជួបអ្នកស្រី។ អ្នកស្រីសំដែង​ការសោកស្ដាយ ចំពោះការបដិសេធ របស់មេដឹកនាំប្រឆាំង ប៉ុន្តែបញ្ជាក់ថា «ទ្វានៅតែបើកចំហរ»។

នៅថ្ងៃចន្ទខាងមុខ អ្នកស្រីត្រូវឡើងថ្លែង នៅចំពោះរដ្ឋសភា អំពីចំណាត់ការនាពេលបន្ទាប់ ដែលចក្រភពអង់គ្លេស ត្រូវប្រកាន់យក ដើម្បីបញ្ចៀសការចាកចេញ ដ៏អាក្រក់ (ដែលគ្មានកិច្ចព្រមព្រៀង) របស់ប្រទេសមហាអំណាចមួយនេះ ដែលគ្រោងចាកចេញ ពីសហភាពអ៊ឺរ៉ុប ក្នុងចុងខែមិនាខាងមុខ៕



លំអិតបន្ថែមទៀត

ដំណឹង

«ឥស្សរជន»​ក្នុង​ពិភពលោក ងាយ​រងគ្រោះ​នឹងជំងឺ«Covid-19»

មិនថានៅទីនេះ ឬនៅទីដទៃណាឡើយ ក្រុម«ឥស្សរជន»​សំខាន់ៗ នៅលើពិភពលោក ក្នុងនោះមានមេដឹកនាំ និងតំណាងរាស្ត្រជាច្រើននាក់ ត្រូវបានរកឃើញថា មានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី បណ្ដាលពីមេរោគ «កូរូណា» ឬ «Covid-19»។ មូលហេតុធំជាងគេ ...
ដំណឹង

ស៊ុយអែដ​បើក​សំនុំរឿង​ចាប់​រំលោភ​ជាថ្មី ប្រឆាំង​ស្ថាបនិក WikiLeaks

បន្ទាប់ពីរងការចាប់ខ្លួន ពីសំណាក់អាជ្ញាធរអង់គ្លេសរួច លោក ជូលៀន អាសាញ (Julian Assange) ស្ថាបនិក«វីគីលីគ (WikiLeaks)» បាន​រង​ការចោទប្រកាន់​ជាថ្មី ពីសំណាក់​ប្រព័ន្ធយុត្តិធម៌ នៃប្រទេសស៊ុយអែដ ទាក់ទងនឹងសំនុំរឿង​ចាប់រលោភ ដដែលមួយ ...
ដំណឹង

អេក្វាទ័រ​បាន​បញ្ជូនខ្លួន​ស្ថាបនិក​«វីគីលីគ» ឲ្យ​អាជ្ញាធរ​អង់គ្លេស

បន្ទាប់ពីបានជ្រកកោន នៅក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំចក្រភពអង់គ្លេស អស់រយៈពេល៧ឆ្នាំមក នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ លោក ជូលៀន អាសាញ (Julian Assange) ស្ថាបនិក«វីគីលីគ (WikiLeaks)» ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួន ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.