ដំណឹងពិភពលោក

អេក្វាទ័រ​បាន​បញ្ជូនខ្លួន​ស្ថាបនិក​«វីគីលីគ» ឲ្យ​អាជ្ញាធរ​អង់គ្លេស

បន្ទាប់ពីបានជ្រកកោន នៅក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំចក្រភពអង់គ្លេស អស់រយៈពេល៧ឆ្នាំមក នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ លោក ជូលៀន អាសាញ (Julian Assange) ស្ថាបនិក«វីគីលីគ (WikiLeaks)» ត្រូវបានអាជ្ញាធរអង់គ្លេសចាប់ខ្លួន យកទៅឃុំនៅស្នងការនគរបាលរាជធានី ឡុងដ៍ រួចជាស្រេចហើយ។

សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអង់គ្លេស បានឲ្យដឹងថា ការចាប់ខ្លួនលោក ជូលៀន អាសាញ ធ្វើឡើងបន្ទាប់ពីនគរបាលអង់គ្លេស ទទួលបានការអញ្ជើញ ឲ្យចូលទៅក្នុងស្ថានទូត និងបន្ទាប់ពីលោក អាសាញ ត្រូវបានប្រទេសអេក្វាទ័រ ដកហូតសិទ្ធិជ្រកកោនផ្នែកនយោបាយចេញវិញ។

អាជ្ញាធរអង់គ្លេស បានឲ្យដឹងទៀតថា ស្ថាបនិកវីគីលីគ នឹងត្រូវបង្ហាញខ្លួន នៅចំពោះចៅក្រម ក្នុងសវនាការបឋមមួយ នាពេលឆាប់ៗខាងមុខ។

ការចាប់ខ្លួនលោក អាសាញ ទទួលបានប្រតិកម្មភ្លាមៗ ពីគេហទ័ព័រវីគីលីគ ដោយហៅទង្វើនេះ ថាជាការប្រព្រឹត្តិ ផ្ទុយនឹងច្បាប់អន្តរជាតិ។

បណ្ដាញ«វីគីលីគ»ដ៏ល្បី បានអះអាងនៅលើទំព័រទ្វីសធើរ របស់ខ្លួនថា ប្រទេសអេក្វាទ័រ បានដាក់បញ្ចប់ដោយខុសច្បាប់ នូវសិទ្ធិជ្រកកោន​ផ្នែកនយោបាយ ដែលត្រូវបានផ្ដល់ជូនលោក ជូលៀន អាសាញ ហើយឯកអគ្គរដ្ឋទូតនៃប្រទេសនេះ បាន«អញ្ជើញ»នគរបាលអង់គ្លេស ឲ្យចូលទៅក្នុងស្ថានទូត ដើម្បីចាប់ខ្លួនលោក។

គេហទំព័រវីគីលីគត្រូវបានគេស្គាល់ នៅពាសពេញពិភពលោក បន្ទាប់ពីគេហទំព័រនេះ បានទម្លាញចេញ នូវឯកសារសម្ងាត់ការទូតរាប់សិបម៉ឺន-សែនទំព័រ កាលពីពេលកន្លងមក ជាពិសេស ពីអាថ៌កំបាំងនយោបាយជាច្រើន ដែលជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក។

ស្ថាបនិករបស់បណ្ដាញវីគីលីគ លោក ជូលៀន អាសាញ អាយុ៤៧ឆ្នាំ បានចូលទៅជ្រកកោន នៅក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ដើម្បីគេចចេញពីការចាប់បញ្ជូនខ្លួន ទៅកាន់ប្រទេសស៊ុយអែដ ដែលរូបលោកបានរងការចោទប្រកាន់ ពីការរំលោភសេព​សន្ធវៈ។

សំណុំរឿងចាប់រំលោភនោះ បានបិទបញ្ចប់ហើយ បន្ទាប់ពីប្រព័ន្ធយុត្តិធម៌ស៊ុយអែដ បានរកឃើញថា ករណីនោះមិនមែនជាការចាប់រំលោភទេ តែជាការព្រមព្រៀងគ្នាមួយ។

យ៉ាងណា សម្រាប់អាជ្ញាធរអង់គ្លេស លោក ជូលៀន អាសាញ នៅប្រឈមមុខ នឹងដីកាចាប់ខ្លួនមួយទៀត ចេញដោយតុលាការអង់គ្លេស ដែលចោទលោក អាសាញ ថាមិនបានគោរពតាមលក្ខខណ្ឌ នៃការដោះលែងឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន។ ការដោះលែងនោះ ធ្វើឡើង នៅមុនលោក អាសាញ ចូលទៅជ្រកកោនក្នុងស្ថានទូតអេក្វាទ័រ។

ស្ថាបនិកវីគីលីគរូបនេះ ធ្លាប់បានបរិហារឡើងថា សំនុំរឿងក្ដីក្ដាំទាំងឡាយខាងលើ គឺជាគម្រោងរបស់សហរដ្ឋអាមេរិក ដែលចង់ចាប់ខ្លួនលោក និងយករូបលោកទៅផ្ដន្ទាទោស ដោយហេតុពីការទម្លាយឯកសារសម្ងាត់ ប៉ះពាល់ដល់នយោបាយការបរទេសអាមេរិក៕



លំអិតបន្ថែមទៀត

ដំណឹង

ស្ថាបនិក​«Wikileaks» មានកូន​ពីរនាក់ ជាមួយ​មេធាវី​របស់​ខ្លួន

កូនទាំងពីរនាក់នោះ បានចាប់កំណើតឡើង ក្នុងខណៈស្ថាបនិក នៃបណ្ដាញ«Wikileaks» លោក ជូលៀន អាសាញ (Julian Assange) កំពុងបង្ខាំងខ្លួន កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០១០ ក្នុងស្ថានទូតនៃប្រទេសអេក្វាទ័រ ប្រចាំក្នុងចក្រភពអង់គ្លេស ...
ដំណឹង

Covid-19 : នាយករដ្ឋមន្ត្រីអង់គ្លេស ចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីបង្ការ

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស បានចូលសម្រាកក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យនេះ ដែលជា«កិច្ចបង្ការ» បន្ទាប់ពីបានធ្វើតេស្តិ៍ តាំងពី១០ថ្ងៃមុន រកឃើញថា លោកមានផ្ទុកមេរោគ ...
កីឡា និងបច្ចេកវិទ្យា

«Greenwood» ខ្សែប្រយុទ្ធក្រុម មេនយូ រងការឃុំខ្លួន ពីបទរំលោភ

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្រុម មេនយូ (Manchester United) កីឡាករ «Mason Greenwood» ត្រូវបាននគរបាលចាប់ឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមបទសង្ស័យ ថាបានប្រព្រឹត្តិអំពើហិង្សា និងរំលោភ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.