• សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

    ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលពីមុនមក ទទួលភាពល្បីល្បាញ នៅលើ​បណ្ដាញសង្គមថា សរសេរអក្សរមួយឃ្លា មានកំហុសអក្ខរាវិរុទ្ធ យ៉ាងហោចពីរពាក្យនោះ បានសរសេរ​នៅពេលនេះ នូវពាក្យដ៏ប្លែកមួយ គឺពាក្យ «អាម៉េរិក» ដែលជាពាក្យត្រឹមត្រូវ តាមវចនានុក្រម​សម្ដេចសង្ឃ ជួន ណាត។ ពាក្យនេះ ជាទូទៅត្រូវបានសរសេរសម្រួល មកត្រឹមជា«អាមេរិក» ដោយអ្នកសរសេរបានបំបាត់ ឬភ្លេចសរសេរ នូវ« ៉» ពីលើ«ម»។ ការបំបាត់ចោល ឬការភ្លេចសរសេរនេះ ទំនងជា នៅក្នុងអក្សរសាស្ត្រខ្មែរ ខ្យល់«អ៊»ដែល​សរសេរ​នៅក្រោយ​ខ្យល់«អ» តែងត្រូវបញ្ចេញសម្លេង ជាខ្យល់«អ»ទាំងអស់។ តែនៅក្នុងការបង្ហោះ កាលពីថ្ងៃទី៣០ ខែមេសា ...