• ចិន៖ អ្នកកាសែតម្នាក់ជាប់គុក​១៥ឆ្នាំ ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ​ក្នុងបក្ស​

    ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ក្នុងបក្ស​កុម្មុយនីស្ដិ៍​ និងរដ្ឋាភិបាល​ចិន អ្នកសារព័ត៌មាន​មួយរូប ត្រូវបាន​តុលាការប្រជាជន ក្រុង«Guiyang» ខេត្ត«Guizhou» ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ ១៥ឆ្នាំ។ ការផ្តន្ទាទោសនេះ បានរងការរិះគន់ខ្លាំងក្លា ពីអង្គការ​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន (RWF /RSF) ដែលឃ្លាំមើលពីករណីនេះ យ៉ាងដិតដល់។ លោក «Chen Jieren» អាយុ៤៨ឆ្នាំ បានត្រូវផ្ដន្ទាទោស កាលពីថ្ងៃទី៣០ ខែមេសា​កន្លង​មក ឲ្យជាប់ក្នុងពន្ធនាគារ ចំនួន១៥ឆ្នាំ ពីបទ«ញុះញង់ឲ្យមានជម្លោះ បង្កចលាចល» និងបទ​បានប្រព្រឹត្តិ នូវ«ការជំរិតទារប្រាក់ ការធ្វើជំនួញខុសច្បាប់ និងអំពើពុករលួយ»។ បន្ថែមពីលើទោស ​ជាប់ពន្ធនាគារ លោក «Chen ...
  • RSF ៖ កម្ពុជា​បន្តធ្លាក់​ចំណាត់ថ្នាក់ ក្នុង​សេរីភាព​សារព័ត៌មាន ឆ្នាំ​២០២០

    ប្រទេសកម្ពុជាបន្តមានចំណាត់ធ្លាក់ទាប ក្នុង​សេរីភាព​សារព័ត៌មាន សម្រាប់ឆ្នាំ២០២០។ នេះ បើតាមបញ្ជីសន្ទស្សន៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ បញ្ជីសន្ទស្សន៍ បានគណនាពិន្ទុ ឆ្នាំ២០២០ សម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ មានប្រមាណជា ៤៥,៤៦ ដែលត្រូវនឹងចំណាត់ថ្នាក់ ១៤៤ ពីក្នុងចំណោម១៨០ប្រទេស នៅលើពិភពលោក។ កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានពិន្ទុ ៤៥,៩០ ដែលត្រូវនឹងចំណាត់ថ្នាក់ ១៤៣។ កាលពីដើមខែមេសាថ្មីៗ អ្នកសារព័ត៌មានម្នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួន និងបញ្ជូនឡើងទៅតុលាការ ចោទពីបទ«ញុះញង់» បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ បានផ្សាយ នូវសំដីលោកនាយករដ្ឋមន្ត្រី ...
  • អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ស្នើឲ្យដោះលែង សុវណ្ណ រិទ្ធី

    «ការស្រង់សម្ដី របស់លោកនាយករដ្ឋមន្ត្រី [យកមកចុះផ្សាយបន្ត] មិនគួរត្រូវបានចាត់ទុក ថាជាបទឧក្រិដ្ឋទេ» នេះជាការអះអាងឡើង របស់ អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ដែលបានស្នើ ឲ្យដោះលែង លោក សុវណ្ណ រិទ្ធី ដែលត្រូវបានតុលាការរាជធានី ចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ជាអាទិ៍»។ លោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន «TVFB» ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីអ្នកសារព័ត៌មាន ល្បីឈ្មោះរូបនេះ បានផ្សាយនៅលើបណ្ដាញសង្គម នូវការដកស្រង់សំដីលោក ហ៊ុន សែន ដែលបានថ្លែង ក្នុងព្រឹកថ្ងៃដដែល។ ...
  • វិធីបើក​គេហទំព័រ មនោរម្យ.អាំងហ្វូ ដែល​រាំងខ្ទប់ នៅក្នុង​ប្រទេសកម្ពុជា

    ប្រិយមិត្តជាទីមេត្រី ! ដូចប្រិយមិត្តខ្លះ បានជ្រាបរួចហើយថា គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ( MONOROOM.info ) បានរងគ្រោះ ព្រោះការរាំងខ្ទប់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនាកន្លងមក។ ការរាំងខ្ទប់ដ៏កំសាក ត្រូវបានថ្កោលទោស ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) ដែលបានចេញសេចក្ដីថ្លែងការណ៍ ពីករណីនេះ កាលពីម្សិលម៉ិញ។ យ៉ាងណា ភាពរងគ្រោះខាងលើ មិនបានធ្វើឲ្យអ្នកសារព័ត៌មាន អ្នករាយការណ៍ និងអ្នកនិពន្ធរបស់ទស្សនាវដ្ដី រាថយនោះទេ ដោយហេតុថា សិទ្ធិទទួលបានព័ត៌មាន របស់ប្រិយមិត្ត មិនត្រូវក្លាយជាចំណាប់ខ្មាំង របស់របបដឹកនាំបែប«ផ្ដាច់ការ»ណាមួយឡើយ។ ផ្ទុយទៅវិញ យើងកំពុងមានគម្រោង ...
  • RSF ថា ហ៊ុន សែន ប្រើ​«Covid-19»​ធ្វើ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ

    ខណៈជំងឺ«Covid-19» កំពុងបន្តរាតត្បាតពិភពលោក អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) ក៏កំពុងបន្តកិច្ចការរបស់ខ្លួនដែរ ក្នុងការឃ្លាំមើលសិទ្ធសេរីភាព នៃអ្នកសារព័ត៌មាន នៅគ្រប់ជ្រុងនៃផែនដី និងជាពិសេសនៅក្នុងប្រទេសកម្ពុជា ខណៈសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងពេលមានអាសន្ន អាចនឹងត្រូវអនុម័ត្រ ដោយរដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រស្អែក។ សម្រាប់អង្គការអន្តរជាតិមួយនេះ ដែលមានស្នាក់ការធំ នៅរដ្ឋធានី ប៉ារីស (បារាំង) បានមើលឃើញថា ច្បាប់មួយនេះ នឹងក្លាយជាឧបករណ៍ថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបង្ក្រាប ទៅលើសារព័ត៌មានឯករាជ្យ និងសិទ្ធិសេរីភាព នៃអ្នកសារព័ត៌មាន ក៏ដូចជាជួយលោក ហ៊ុន សែន ...
  • RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

    អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ដែលមិនធ្វើ​តាមរដ្ឋាភិបាល ទាំងងងឹតងងុល​នោះឡើយ។ សេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិ ដែលមានជំនាញ ខាងឃ្លាំមើលសិទ្ធិសេរីភាព អ្នកសារព័ត៌មាន នៅជុំវិញពិភពលោក បានធ្វើឡើងមួយថ្ងៃក្រោយការចាប់ខ្លួន លោក សុវណ្ណ រិទ្ធី អ្នកកាសែតក្នុងស្រុកមួយរូប ពីបទញុះញង់ ដោយសារតែអ្នកកាសែតរូបនោះ បានស្រង់សំដី «ទាំងស្រុង» របស់លោក ហ៊ុន សែន មកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ សំដីទាំងស្រុង ...