កំសាន្ដសួគ៌លោកីយ៍

យន្ដហោះ​នាំ​ទេសចរណ៍​ទៅ​កម្សាន្ដ​​ក្នុង​​អាវកាស បាន​ហោះហើរ​លើក​ទីមួយ

យានអាវកាស ឬយន្ដហោះពិសេស «VSS Unity» ដែលនាំទេសចរណ៍ ទៅកម្សាន្ដ​ក្នុងអាវកាស បាន​ហោះហើរ​លើក​ទីមួយ កាលពីថ្ងៃសុក្រកន្លងមកនេះ មុននឹងហោះ​ត្រឡប់មកចុះចត នៅលើផែនដីវិញ ក្នុងរដ្ឋញ៉ូមិចស៊ិក (New Mexico) ភាគខាងត្បូង​សហរដ្ឋអាមេរិក។

យន្ដហោះពិសេសខាងលើ ជាកម្មសិទ្ធិរបស់ក្រុម «Virgin Galactic» ដែលបានប្រកាស​បង្កើត​គម្រោង នាំភ្ញៀវទេសចរណ៍ ទៅកម្សាន្ដលេងក្នុងអាវកាស តាំងពីច្រើនឆ្នាំ​ណាស់មកហើយ។

ពិតហើយថា យន្ដហោះ «VSS Unity» បាន​ហោះហើរ​លើក​ទីមួយ តែវាមិនទាន់​ជាជើង​ហោះហើរ ដែលដាក់ធ្វើអាជីវកម្ម សម្រាប់អ្នកទេសចរណ៍នោះឡើយ។​ យ៉ាងណា ក្រុមហ៊ុនបានប្រកាស ឲ្យដឹងថា ការនាំទេសចរណ៍ ឡើងទៅក្នុងអាវកាស អាចនឹងធ្វើ ក្នុងឆ្នាំ២០២០នេះ។

ជាយន្ដហោះ ដែលបំពាក់ដោយមាស៊ីនប្រតិកម្ម ដែលមានសមត្ថភាព អាចរុញតួ​យន្ដហោះ​ទាំងមូល ឲ្យមានល្បឿន លឿនជាងសម្លេង។ នៅពេលយន្ដហោះ ​បានហោះឡើង និងមាន​កំពស់​ពីផែនដី បានប្រមាណជា ៨០,៥គីឡូម៉ែត្ររួចហើយ ទើបវាផ្ដាច់ខ្លួនចេញ និងទុកឲ្យ​យានអាវកាស ហោះហើរក្នុងអាវកាសម្ដង។

សារព័ត៌មានអាមេរិក បានរាយការណ៍ថា មកដល់ថ្ងៃនេះ ទេសចរណ៍អ្នកមានប្រាក់ ប្រមាណ​ជា​៨០០០នាក់ បានកក់កៅអីពួកគេរួចហើយ សម្រាប់ដំណើរកម្សាន្ដ ដ៏ពិសេស​មួយនេះ។ តែសួរថា មួយកៅអីៗ មានតម្លៃប៉ុន្មាន? មិនច្រើនប៉ុន្មានទេ ត្រឹមតែ ២៥០ ០០០ដុល្លារប៉ុណ្ណោះ (!!!)៕



លំអិតបន្ថែមទៀត

ដំណឹង

សារមន្ទីរ លូវ្រ៍ (ប៉ារីស) មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​ជាង​គេ​​បំផុត​ក្នុង​ឆ្នាំ២០១៨

សម្រាប់ឆ្នាំ២០១៨កន្លងទៅ នេះសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស បានបំបែកឯកត្តកម្ម ដោយបានក្លាយខ្លួន ជាសារមន្ទីរអន្តរជាតិ ដែលមានភ្ញៀវចូលទស្សនា ច្រើនជាងគេបំផុត នៅលើពិភពលោក។ នេះ បើតាមការប្រកាស ...
ទិដ្ឋភាពខាងក្នុង នៃសណ្ឋាគារ «វីរតន៍» ក្នុងក្រុងសៀមរាប។ (រូបថតហ្វេសប៊ុកសណ្ឋាគារ)
កំសាន្ដ

សណ្ឋាគារ​«វីរតន៍»​នៅសៀមរាប ជាប់​លេខ១​ជាថ្មី ក្នុង​​ពិភពលោក​ឆ្នាំ២០២០

កម្រមានណាស់ សម្រាប់បណ្ដាសណ្ឋាគារទាំងឡាយ ដែលទទួលពិន្ទុ ៥/៥ ពីអតិថិជន​រាប់​ពាន់​​នាក់​របស់​ពួកគេ។ តែពិន្ទុនេះ ត្រូវបានអតិថិជន នៃសណ្ឋាគារ​«វីរតន៍» (Viroth’s Hotel) នៅ​ក្រុង​​សៀមរាប ផ្ដល់ជូន​គ្រឹះស្ថាន​មួយនេះ រហូតធ្វើឲ្យ«វីរតន៍»​ទទួលបាន​ចំណាត់​​ថ្នាក់​​លេខ១ ...
ដំណឹង

ក្រឡាប់​រថយន្ដ​ទេសចរណ៍​នៅ​ម៉ាឌែរ៖ មនុស្ស​ស្លាប់​ ២៩នាក់

តុល្យភាពនៃជនរងគ្រោះ បានកើនឡើងរហូតដល់ ២៩នាក់ នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដទេសចរណ៍មួយ នៅលើកោះម៉ាឌែរ (Madère ក្នុងមហាសាគរអាត្លង់ទិក) នៃប្រទេសព័រទុយហ្គាល់។ ស្ត្រីម្នាក់បានផុតដង្ហើម នៅពេលត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះដែលបានទទួលមរណភាព នៅនឹងកន្លែង ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...
កំសាន្ដ

ឥណ្ឌា៖ ទារិកាមួយរូប​កើតចេញពីផ្ទៃ មានជើង៤ និងដៃ៤

អ្នកម្ដាយជាតិឥណ្ឌាម្នាក់ បានផ្ដល់កំណើត​ដល់ទារិកាមួយរូប ដែល«មានជើង៤ និងដៃ៤»។ ក្រុមអ្នកមានជំនឿស៊ប់ខាងសាសនា បានជឿជាក់ថា អព្ភូតហេតុខាងលើ គឺព្រះរស់ចាប់កំណើត (!)។ ស្រីជាម្ដាយ មានឈ្មោះ«Kareena» និងរស់នៅក្នុងក្រុង«Hardoi» រដ្ឋ«Uttar ...