ដំណឹងអាស៊ី-ប៉ាស៊ីភិក

ស្ត្រី​ទេសចរណ៍​អាល្លឺម៉ង់ ត្រូវបាន​រំលោភ​-សម្លាប់​លើ​កោះមួយ​នៅថៃ

សាកសពរបស់ ស្ត្រី​ទេសចរណ៍​អាល្លឺម៉ង់ ដែលបានមកធ្វើវិសមកាល តាំងពីថ្ងៃទី២៣ ខែមិនា ត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យនេះ នៅលើកោះ «ស៊ីឆាង» ក្នុងឈូងសមុទ្រថៃ (ខាងត្បូងរាជធានីបាងកក)។ ប៉ុន្មានម៉ោង ក្រោយការរកឃើញសាកសព នគរបាលថៃបានចាប់បានជនសង្ស័យម្នាក់ ដែលសារភាពនៅពេលក្រោយមក ថាខ្លួនពិតជាបានរំលោភ រួចសម្លាប់ស្ត្រីខាងលើ។

អ្នកនាំពាក្យនគរបាលថៃ លោក «Krissana Pattanacharoen» បានថ្លែងថា សាកសពរបស់នាង «Miriam Beelte» អាយុ២៧ឆ្នាំ ត្រូវបានរកឃើញ នៅលើ​ទួល​លំហែ​មួយ។ សាកសពនោះ មានគ្របដណ្ដប់ដោយស្លឹកឈើ និងដុំថ្ម ដោយមានដិតដាម ដោយឈាម។

នគរបាលបានបញ្ជាក់ទៀតថា សាក្សីជាច្រើនបានឲ្យតម្រុយ ទៅអ្នកស៊ើបអង្កេត អំពីភិនភាគយុវជនម្នាក់ ដែលមានខោអាវប្រឡាក់ដោយឈាម នៅអំឡុងពេលកើតហេតុ។ ដោយហេតុនេះហើយ ទើបអាជ្ញាធរស្រាវជ្រាវកំណត់បាន ពីអត្តសញ្ញាណរបស់ជនសង្ស័យ ហើយឈានទៅចាប់ខ្លួនជននេះ ពីក្នុងលំនៅដ្ឋាន នៅប៉ុន្មានម៉ោងក្រោយ ពីការរកឃើញសាកសព។

ជនសង្ស័យឈ្មោះ «Ronnakorn Romruen» អាយុ២៣ឆ្នាំ និង​ជាអ្នក​ប្រមែប្រមូល​កាកសំណល់​ម្នាក់ រស់នៅក្នុងភូមិក្បែរនោះ។

អ្នកនាំពាក្យនគរបាល បានបន្តថា ស្ត្រី​ទេសចរណ៍​អាល្លឺម៉ង់ បានធ្វើវិសមកាលតែម្នាក់​ឯង នៅក្នុងប្រទេសថៃ និងបានស្នាក់នៅក្នុងក្រុងប៉ាតាយ៉ា ទល់មុខកោះ ស៊ីឆាង។ បន្ទាប់​មក នាងបានជិះកាណូត ទៅដើរកំសាន្ដនៅកោះខាងលើ ហើយក៏បានជួបរឿងហេតុ ដ៏ព្រៃផ្សៃនេះតែម្ដង។

ជនសង្ស័យបានសារភាព នៅពេលសួរចម្លើយថា ខ្លួនបានធ្វើទង្វើនេះ នៅខណៈពេល​ដែល​ជននេះ​អះអាងថា កំពុងញៀនថ្នាំ។ «Ronnakorn Romruen» បានរៀបរាប់ថា ក្រោយពីបានឃើញស្ត្រីទេសចរណ៍ ខ្លួនក៏តាមទៅចែចង់ និងសុំរួមរ័ក្ស តែថាស្ត្រី​អាល្លឺម៉ង់​រូបនេះ​មិនព្រម ទើបខ្លួនដើរទៅតាមពីក្រោយ រួចចាប់នាងរំលោភ។

រូបភាពកាម៉េរ៉ាសុវត្ថិភាព នៅជុំវិញកន្លែងកើតហេតុ បានបង្ហាញឲ្យឃើញថា នាង «Miriam Beelte» បានដើរឡើងទៅទីទួលកំសាន្ដ ជាច្រើននាទី មុននឹងជនសង្ស័យ ដើរទៅតាមក្រោយ។

អ្នកនាំពាក្យនគរបាល បានបន្តទៀតថា ជនសង្ស័យបានយកដុំថ្ម វាយលើមុខជនរងគ្រោះ​យ៉ាងដំណំ ដើម្បីបញ្ចៀសខ្លាចនាងស្រែក។ នគរបាលបញ្ជាក់បន្ថែមថា សាកសពមានស្លាកស្នាមរបួស គួរឲ្យរន្ធត់ណាស់ នៅលើផ្ទៃមុខ។

នៅវេលានេះ ជនសង្ស័យត្រូវបានចោទ ពីបទរំលោភ និងសម្លាប់ ហើយត្រូវបានយកទៅឃុំ ជាបណ្ដោះអាសន្ន តាំងពីថ្ងៃអង្គារមក នៅក្នុងខេត្តឈុនបូរី ដើម្បីរង់ចាំថ្ងៃបើកសវនាការកាត់ទោស។

មរណភាពរបស់ស្ត្រីទេសចរណ៍អាល្លឺម៉ង់ បានបង្កើតឲ្យមានការខឹងសម្បារ យ៉ាងខ្លាំងក្លា ពីសំណាក់បណ្ដាជនថៃ ក្នុងស្រុក ដែលមួយភាគធំ ទទួលបានប្រយោជន៍ ពីវិស័យទេសចរណ៍ដ៏រីកលូតលាស់។ កាលពីឆ្នាំ២០១៤ ប្រទេសនេះបានល្បីម្ដងហើយ ជុំវិញឃាតកម្ម ទៅលើយុវតីជាតិអង់គ្លេស ឈ្មោះ «Hannah Witheridge» និងសង្សារបស់នាង ឈ្មោះ «David Miller» នៅលើកោះតៅ ស្ថិតនៅភាគខាងត្បូង៕



លំអិតបន្ថែមទៀត

កម្រមាន

ឆ្កែ​មួយក្បាល​សង្គ្រោះ​ទារក ដែលត្រូវម្ដាយ​យកទៅ​«កប់ចោល»​ទាំងរស់

សុនខមួយក្បាលឈ្មោះ «Ping Pong» បានជួយសង្គ្រោះទារកក្រហមរងាលម្នាក់ ដែលត្រូវបានម្ដាយរបស់ខ្លួន​យកទៅ«កប់ចោល» ទាំងនៅមានដង្ហើមដក កណ្តាលចំការមួយកន្លែង ស្ថិតនៅភាគខាងជើង នៃប្រទេសថៃ។ នគរបាលក្នុងស្រុក បានអះអាងពីដំណឹងនេះ ដោយសង្កត់ធ្ងន់បន្ថែមថា ម្ដាយទារកដែលជាស្ត្រី ...
កម្រមាន

កាណាដា ៖ ឃាតករទាំងពីរសារភាពពីទង្វើខ្លួន មុនធ្វើអត្តឃាត

កាណាដា ៖ យុវជនពីរនាក់ ដែលត្រូវបានអាជ្ញាធរតាមប្រមាញ់ អស់រយៈពេលច្រើនសប្តាហ៍ បាននិយាយសារភាព អំពីទង្វើរបស់ផងខ្លួន នៅក្នុងខ្សែវីដេអូជាច្រើន បន្ទាប់ពីពួកគេទាំងពីរ ត្រូវបានរកឃើញស្លាប់ ដោយធ្វើអត្តឃាត កាលពីដើមខែសីហា។ នេះ ...
កម្ពុជា

Covid-19៖ កម្ពុជា​ហាម​អ្នកដំណើរ​​ពី​បស្ចឹមលោក ៥ប្រទេស ចំនួន​៣០ថ្ងៃ

អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.