ដំណឹងពិភពលោក

ស្ថិតនៅ​ក្រៅ​ផែនដី អាវកាសយានិកភ្ញាក់ផ្អើល​នឹង​ការរាតត្បាត​«Covid-19»

ស្ត្រីអាវកាសយានិកអាមេរិក អ្នកស្រី «Jessica Meir» ដែលកំពុង ស្ថិតនៅ​ក្រៅ​ផែនដី ក្នុង​ស្ថានីយ៍​អាវកាស​អន្តរជាតិ «ISS» បានបង្ហាញក្ដីតក់ស្លុត និងការភ្ញាក់ផ្អើល នៅ​ចំពោះ​ការរាតត្បាត នៃជំងឺ «Covid-19» នៅលើភពផែនដី។

អ្នកស្រី «Jessica Meir» អាយុ៤២ឆ្នាំ ដែលត្រូវវិលត្រឡប់ មកកាន់ផែនដីវិញ នៅ​សប្ដាហ៍​ខាងមុខ បានថ្លែងដូច្នេះ ប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងការជជែក ដោយផ្ទាល់មួយ កាលពី​ថ្ងៃសុក្រ។ អ្នកស្រីថ្លែងថា៖

«វាពិតជាគួរឱ្យរន្ធត់ណាស់ នៅពេលយើងដឹង អំពីអ្វីៗដែលកំពុងកើតឡើង នៅលើភព​ផែនដី ដែលស្ថិតនៅ ខាងក្រោមយើង។»

ស្ត្រីអាវកាសរូបនេះ បានចាកចេញពីផែនដី ដើម្បីឡើងទៅធ្វើការ នៅស្ថានីយ​អាវកាស​អន្តរជាតិ តាំងពី៧ខែកន្លងមកហើយ។ អ្នកស្រីបន្តថា៖

«បើមើលពីទីនេះទៅ ផែនដីតែងតែ មានសភាពគួរឱ្យចាប់អារម្មណ៍ណាស់។ ដូច្នេះ វាពិបាកជឿ អំពីការផ្លាស់ប្តូរទាំងអស់ ដែលបានកើតឡើង ដ៏ឆាប់រហ័ស ចាប់តាំងពីយើងមកដល់ទីនេះ។»

រាល់អាវកាសយានិកទាំងអស់ មានជំនាញ និងត្រូវហ្វឹកហាត់ ឲ្យរស់នៅឯកោ ស្ថិតនៅ​ក្រៅ​ផែនដី យ៉ាងហោចចាប់ពី ៦ខែឡើងទៅ។ តែការរស់នៅឯកោ របស់ពួកគេ ជាជំនាញ​ដែល​មានការស្ម័គ្រចិត្ត ដែលខុសពីមនុស្សលោកទូទៅ ដែលកំពុងរងការកំហិត ឲ្យសំងំនៅក្នុង​ផ្ទះ ដើម្បីគេចផុតពី និងទប់ស្កាត់ ជំងឺ«Covid-19»។

ប៉ុន្តែជីវភាពប្រចាំថ្ងៃ របស់អាវកាសយានិក ខុសគ្នាឆ្ងាយពីជីវិតប្រចាំថ្ងៃ របស់មនុស្ស​លោក។ អាវកាសយានិក គ្មានកូនចៅ ដែលត្រូវចិញ្ចឹមថែរក្សា ឬគ្មានភារកិច្ច ត្រូវចេញ​ទៅទិញម្ហូបចំណី ដូចមនុស្សលោកទេ។

អ្នកស្រី «Jessica Meir» បានត្រៀមចិត្ត ត្រៀមអារម្មណ៍ នៅមុនការវិលត្រឡប់ មកកាន់​ផែនដីវិញថា ថា៖

«នៅលើផែនដី ខ្ញុំខ្លាចតែមានអារម្មណ៍ឯកោ ជាងនៅក្នុងស្ថានីយ៍អាវកាស។ នៅទីនេះ (ក្នុងស្ថានីយ៍) យើងមានទម្លាប់ហើយ យើងមានកិច្ចការ អស្ចារ្យជាច្រើន ដែលត្រូវធ្វើ។ តែសម្រាប់នៅឯភពផែនដី យើងមានអារម្មណ៍ដូចៗគ្នា។»

ដើម្បីជួយសម្រួល ដល់ការសំងំនៅក្នុងផ្ទះ ដែលមនុស្សលោកកំពុងជួបប្រទះ លោក «Andrew Morgan» ដែលជាអាវកាសយានិកមួយរូបទៀត និងជាវេជ្ជបណ្ឌិតមួយរូប របស់ទីភ្នាក់ងារ«NASA»ផង បានថ្លែងផ្ដល់យោបល់ថា៖

«យើងមានកម្មវិធីប្រចាំថ្ងៃ ហើយយើងអនុវត្តតាម គ្រប់ពាក្យទាំងអស់។ យើងមាន​កម្មវិធី ធ្វើកីឡា ត្រូវមានអនាម័យផ្ទាល់ខ្លួន ចូលគេងតាមម៉ោងពេល… គឺសុទ្ធតែបាន​គ្រោងទុករួចស្រេច។ ជារឿងសំខាន់ណាស់ ដែលត្រូវគោរព រាល់កាលវិភាគទាំងនេះ។»

លោកបន្តថា៖

«យើងតែងមានចិត្តថា សកម្មភាព ឬទង្វើរបស់យើងម្នាក់ៗ អាចប៉ះពាល់ ទៅដល់ សហសេវិក របស់យើងផ្សេងទៀត៕»



លំអិតបន្ថែមទៀត

កំសាន្ដ

អាមេរិក៖ ​ប្រទះឃើញ​ក្រពើ​មួយក្បាល កំពុង​លាក់ខ្លួន​ក្នុងផ្ទះ

កាលពីថ្ងៃអាទិត្យ​ចុងសប្ដាហ៍កន្លងមកនេះ អ្នកស្រី​«Torrie Heathcoat» ដែលរស់នៅក្នុងក្រុង​«Fort Myers» ភាគខាងត្បូងរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តហៅអ្នកជួយសង្គ្រោះ បន្ទាប់ពីអ្នកស្រីនិងគ្រួសារបាន ​ប្រទះឃើញ​ក្រពើ​មួយក្បាល ប្រវែង២ម៉ែត្រ បានបំពាន​ចូលផ្ទះអ្នកស្រី ដោយគ្មានការអញ្ជើញ ...
កម្ពុជា

សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន ...
កម្ពុជា

ហ៊ុន សែន ​ឲ្យប្រើ​វ៉ាក់សាំង«​ចិន» ទោះគ្មាន​ការទទួលស្គាល់​ពី«WHO»

ទោះជាគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលស្រាវជ្រាវ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...