នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ដែលបុរសខ្លាំងបានបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងរសៀល​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

តាមរយៈសារសំឡេងនោះ លោក ហ៊ុន សែន បានថ្លែងឡើងថា បើទោះលោកបានផ្តល់សិទ្ធិ និងអំណាច​ដល់​ពួកគេ​ក៏ដោយ ក៏អភិបាល​រាជធានី-ខេត្តទាំងនោះ មិនទាន់ចាត់វិធានការនៅឡើយ ក្នុងការសម្រេចបិទ​នូវសកម្មភាព​សង្គម​ផ្សេងៗ ដែលបង្កឲ្យមាន​ការចម្លង ពីអ្នកមានជំងឺកូវីដ១៩ ដែលទៅចូលរួមក្នុងពិធីទាំងនោះ ទៅកាន់អ្នកចូលរួម​ផ្សេងទៀត ជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីបានថ្លែងឡើងថា៖

«ការរៀបអាពាហ៍ពិពាហ៍ តែងកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗ គឺកើតឡើងនៅខេត្តតាកែវ ហើយក៏មាន​អ្នក​ចូលរួមស៊ីការ ពីកន្លែងមួយ ទៅកន្លែងមួយ។ ដូច្នេះ បញ្ហានេះសុំឲ្យបណ្ដាខេត្តធ្វើការពិចារណា អំពីការបិទ ការផ្អាក​ការរៀបចំណាមួយ តាមសេចក្ដីសម្រេចរបស់ខេត្ត។»

«រឿងនេះ ខ្ញុំបានប្រគល់សិទ្ធិ ទៅដល់ឯកឧត្ដមលោកជំទាវស្រេចទៅហើយ នៅឡើយតែឯកឧត្ដមលោកជំទាវ ចេះប្រើប្រាស់នូវសិទ្ធិ ដែលខ្ញុំបានផ្ដល់នោះ របៀបណាតែប៉ុណ្ណោះ។»

បន្ទាប់មក លោក ហ៊ុន សែន បានដាក់បញ្ជាឡើងថា៖

«សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ ពីសំណាក់​ប្រជាពលរដ្ឋ ទៅលើការផ្អាកជាបណ្តោះអាសន្ន នូវការរៀបមង្គលការជាដើម៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ធ្លោយឲ្យដឹង​ពី​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន

ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដ​យោធា​ពីចិន យកមក​បំពាក់​ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារ​នយោបាយ​របស់លោក​មួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅ​ក្នុងព្រះរាជាណាចក្រ​អច្ឆរិយៈ ...
កម្ពុជា

រ៉ូណា ស្មីត ចូលរួម​មរណទុក្ខ​ជាមួយគ្រួសារ នៃសព​អ្នកជំងឺកូវីដ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ ...
កម្ពុជា

ករណី​រលំ​អគារ​នៅ​ខេត្ត ព្រះសីហនុ បង្អើល​សារព័ត៌មាន​អ៊ឺរ៉ុប​ឲ្យ​ចុះផ្សាយ

«ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្របំផុតមួយ នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានភាពទន់ជ្រាយ ក្នុងច្បាប់ការងារ និងកិច្ចការពារកម្មករ» នេះ ជាខ្លឹមសារនៃការចុះផ្សាយ របស់សារព័ត៌មាននានា នៅក្នុងទ្វីបអ៊ឺរ៉ុប ជុំវិញហេតុការណ៍រលំអគារ​កំពស់៧ជាន់ នៅកណ្ដាលខេត្ត ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.