ដំណឹងពិភពលោក

អតីតប្រធានាធិបតី អូបាម៉ា ចេញមុខ​ប្រតិកម្មលើករណី ជច៍ ផ្លយ

លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បាន​ចេញ​មុខធ្វើប្រតិកម្ម ចំពោះ​ការស្លាប់ របស់លោក ជច៍ ផ្លយ (George Floyd) កាលពី​ថ្ងៃចន្ទទី២៥ ខែឧសភា បន្ទាប់ពីបុរស​អាមេរិកាំង-​ស្បែកខ្មៅរូបនេះ ត្រូវក្រុម​ភ្នាក់ងារ​នគរបាល ៤នាក់ ចាប់ឃាត់ខ្លួន យ៉ាងហិង្សា ដោយសង្កត«ក»។ សម្រាប់លោក​អតីត​ប្រធានាធិបតី ការឃាត់ខ្លួន​របៀបនេះ មិនគួរត្រូវចាត់ទុក ថាជារឿង«ធម្មតា»នោះឡើយ។

ប្រធានាធិបតីអាមេរិក ជំនាន់ទី៤៤ និងជាប្រធានាធិបតីស្បែកខ្មៅ លើកដំបូង របស់ប្រទេសមហាអំណាច បានថ្លែងដូច្នេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដ៏វែងមួយ ដែលចេញផ្សាយ នៅថ្ងៃសុក្រទី២៩ ខែឧសភា។ លោកថា៖

«ករណីនេះ មិនគួរត្រូវបានចាត់ទុក ថាជារឿង”ធម្មតា” នៅក្នុងប្រទេសអាមេរិក ឆ្នាំ២០២០នេះឡើយ។ វាមិនអាច​ជារឿង​”ធម្មតា”​បានទេ។»

លោក អូបាម៉ា បន្តថា៖

«ប្រសិនជាយើង ចង់ឲ្យកូនចៅជំនាន់ក្រោយ របស់យើង ធំដឹងក្ដីឡើង នៅក្នុង​ប្រទេស​មួយ ដែលសក្ដិសម នឹងឧត្ដមគតិខ្ពស់បំផុត របស់ខ្លួន យើងមានលទ្ធភាព និងត្រូវធ្វើ ឲ្យបានប្រសើរ​ជាងនេះ។»

នៅក្នុងលិខិតដដែល លោកអតីតប្រធានាធិបតី បានបង្ហាញអំពី អារម្មណ៍«ទុក្ខព្រួយរួម» ដូចគ្នានឹងអារម្មណ៍ របស់​មនុស្ស​ជាច្រើនលាននាក់ ផ្សេងទៀត នៅចំពោះការស្លាប់ របស់​លោក ជច៍ ផ្លយ ដែលបង្កឲ្យមានបាតុកម្ម និងអំពើហិង្សា ជាបន្តបន្ទាប់ ក្នុងសហរដ្ឋ​អាមេរិក ចាប់ពីថ្ងៃពុធ ទី២៧ ខែឧសភានេះមក៕



លំអិតបន្ថែមទៀត

កម្ពុជា

ផៃ ស៊ីផាន៖ ប្រមុខ​ការទូត​អាមេរិក​ឲ្យ​តម្លៃ​ដល់​សច្ចភាព និង​សន្តិភាព​កម្ពុជា

ការស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ចំពោះការបដិសេធ របស់រដ្ឋាភិបាលកម្ពុជា អំពីវត្តមានយោធាចិន នៅខេត្តព្រះសីហនុ គឺជាការឲ្យតម្លៃដល់«សច្ចភាព និង​សន្តិភាព​កម្ពុជា»។ នេះ ជាការអះអាងឡើង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ ...
ដំណឹង

ការស្លាប់របស់ ជច៍ ផ្លយ៖ នគរបាល​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់

«អតីត»ភ្នាក់ងារនគរបាល ដែលបានសង្កត«ក»លោក ជច៍ ផ្លយ (George Floyd) បុរសអាមេរិកាំង-ស្បែកខ្មៅ រហូតបណ្ដាលឲ្យបុរសរូបនេះស្លាប់ កាលពីដើមសប្ដាហ៍ ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ ពីបទមនុស្សឃាត «ដោយអចេតនា» ...
កម្រមាន

បើករថយន្ដ​​បុក​​ហ្វូង​បាតុករ ស្លាប់ម្នាក់​របួសធ្ងន់​ម្នាក់ នៅក្រុង Seattle

ស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រីពីរនាក់ បានទទួលមរណភាព បន្ទាប់ពី ត្រូវរថយន្ដពណ៌ស បើកបំបុកហ្វូងបាតុករ ពេញមួយល្បឿន លើផ្លូវ «I-5» នៅក្រុង «Seattle» សហរដ្ឋ​អាមេរិក កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.