កម្ពុជាដំណឹង

សម រង្ស៊ី បង្ហាញ​មូលហេតុ ៣យ៉ាង ដែល​អាចការពារ​កម្ពុជា ពី​«Covid-19»

លោក សម រង្ស៊ី បានបង្ហាញ ពីលទ្ធភាព«៣យ៉ាង ដែលជួយការពារប្រទេស ស្ថិតនៅ​តំបន់អាស៊ី​ភាគអាគ្នេយ៍ ដូចប្រទេសកម្ពុជា» ពីការរាតត្បាតនៃជំងឺ«Covid-19»។

មកដល់ថ្ងៃនេះ របបក្រុងភ្នំពេញបានបញ្ចេញ «តួលេខផ្លូវការ» ថាកម្ពុជា​មាន​ករណី​ឆ្លងជំងឺ «Covid-19» នៅត្រឹម ១២២នាក់ ដែលជាតួលេខរកឃើញ តាំងពី​ច្រើនសប្ដាហ៍មុន។ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា អ្នកជំងឺ​ដែលបាន​ជាសះស្បើយ មានចំនួនកើនឡើង ដល់១២០នាក់។

សម្រាប់លោក សម រង្ស៊ី បានលើកឡើង ពីមូលហេតុ ៣យ៉ាង ដើម្បីសាកល្បងពន្យល់ថា ការ​រាតត្បាតជំងឺកូវីត-១៩ មានភាពធ្ងន់ធ្ងរ តែចំពោះប្រទេសមួយចំនួន ប្រៀបធៀប​ទៅ​នឹង ប្រទេសមួយចំនួនទៀត។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរ ពីមូលហេតុទាំងនោះ នៅក្នុង​បទវិភាគ​ខ្លីមួយ ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម ដូចការដកស្រង់​ទាំងស្រុង ខាងក្រោម៖

១- កំដៅធាតុអាកាស

មេរោគកូវីត-១៩ លូតលាស់ និងផ្សព្វផ្សាយយ៉ាងងាយ ក្នុងសីតុណ្ហភាព ពី ១០ ទៅ ១៥ អង្សារ C។ នៅតំបន់យើង សីតុណ្ហភាពខ្ពស់ជាងនេះ គឺ ២០ ទៅ ៤០ អង្សារ C។ មេរោគ​កូរ៉ូណាវីរុស វានឹងស្លាប់ទាល់តែចាប់ពី ៦០-៧០ អង្សារ C ឡើងទៅ។ ក្រោមនេះ វាមិន​ទាន់​ស្លាប់ទេ តែកំដៅកម្រិតនេះ មិនសូវអំណោយផល ឲ្យវាទេ។

២- ជំងឺកូវីត-១៩ រាតត្បាតយ៉ាងងាយស្រួល ចំពោះមនុស្សចាស់ មនុស្សប្រុស និងមនុស្ស​ធាត់

នៅតំបន់យើង ជាពិសេស នៅប្រទេសកម្ពុជា ពលរដ្ឋភាគច្រើន ជាមនុស្សក្មេង មនុស្សស្រី និងមនុស្សស្គម។ យ៉ាងដូច្នេះហើយ បានជាកម្មការិនី នៅតាមរោងចក្រ មិនសូវ​រងគ្រោះ​ប៉ុន្មានទេ។

៣- ប្រទេសណា ដែលធ្លាប់ប្រឈម នឹងជំងឺគ្រុនចាញ់ ហាក់ដូចជាមានភាពសុាំ (immunity) ខ្លះ ចំពោះ​ជំងឺកូវីត-១៩

សូមមើលផែនទី ភ្ជាប់មកជាមួយនេះ ដែលបង្ហាញថា ប្រទេសដែលអត្រាអ្នកស្លាប់ ខ្ពស់​ជាងគេ (ចាប់ពី ២០០ នាក់ឡើងទៅ លើពលរដ្ឋ ១ លាននាក់) គឺស្ថិតនៅទ្វីបអឺរ៉ុប​ខាង​លិច និងទ្វីបអាមេរិកខាងជើង ដែលមិនស្គាល់ ជំងឺគ្រុនចាញ់សោះ៕

០៨ ឧសភា ២០២០ / 08 May 2020ហេតុអ្វីបានជាការរាតត្បាតជំងឺកូវីត-១៩ មានភាពធ្ងន់ធ្ងរតែចំពោះប្រទេសមួយចំនួន…

Gepostet von Sam Rainsy am Freitag, 8. Mai 2020


លំអិតបន្ថែមទៀត

កម្ពុជា

អង្គការ​ជាតិ​-​​អន្តរជាតិ ចំនួន​​៣៣ ស្នើ​​ឲ្យ​យក​ពលរដ្ឋ​ខ្មែរ​ ពីប្រទេស​ម៉ាឡេស៊ី​

អង្គការ​សិទ្ធិមនុស្ស ជាតិនិង​អន្តរជាតិ​ ចំនួន​​៣៣ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ក្នុងចុងខែឧសភានេះ ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​​កម្ពុជា ឲ្យអន្តរាគមន៍​ជា​បន្ទាន់ ក្នុងការ​នាំ​​យក​ពលរដ្ឋ​ខ្មែរ ​ដែល​កំពុង​ជាប់​គាំង ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចូល​មក​មាតុភូមិ​វិញ​ដោយ​​សុវត្ថិភាព​។ ការ​អំពាវនាវ​ដែលទើបតែចេញផ្សាយ នៅថ្ងៃទី២៩ ...
កម្ពុជា

ហ៊ុន សែន បន្តហាម​ពលរដ្ឋខ្មែរ​ដែលមាន​រោគសញ្ញា កុំឲ្យ​វិលចូល​មាតុភូមិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្តមិនអើពើ ចំពោះពលរដ្ឋខ្មែរ ដែលរងទុក្ខនៅក្រៅប្រទេស ជាពិសេសលោក ហ៊ុន សែន បានបន្តហាមពលរដ្ឋខ្មែរទាំងនោះ កុំឲ្យ​វិលចូល​មាតុភូមិ ប្រសិនជាពួកគេមានរោគសញ្ញា នៃជំងឺ ...
កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.