កម្ពុជាដំណឹង

សម រង្ស៊ី ជូនពរ​«ឆ្នាំកុរ»​ដោយប្រើ​សារនយោបាយ​ប្ដេជ្ញា​ទម្លាក់ ហ៊ុន សែន

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ដោយប្រើសារនយោបាយសង្កត់ធ្ងន់ អំពី«ការផ្លាស់ប្ដូរ» និងអះអាងអំពីអ្វីមួយ ដែលលោកបញ្ជាក់ថា ជា«ការរំដោះប្រទេសកម្ពុជា» ពីកណ្ដាប់ដៃ«លោក ហ៊ុន សែន និងក្រុមគ្រួសារ»។

មេដឹកនាំប្រឆាំងបានថ្លែងដូច្នេះ នៅក្នុងវីដេអូមួយ ដែលលោកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ។ លោកថា៖

«ក្នុងឆ្នាំថ្មីនេះ ខ្ញុំសូមប្រសិទ្ធិពរសូមឲ្យប្រជារាស្ត្រខ្មែររួចផុតពីអំណាចផ្ដាច់ការ ហើយយើងទាំងអស់គ្នា នឹងទទួលបានជោគជ័យ ក្នុងបេសកកម្មដណ្ដើមយកប្រទេសកម្ពុជា មកសងប្រជារាស្ត្រខ្មែរ ដេលជាម្ចាស់ទឹកម្ចាស់ដីវិញ។ សូមឲ្យប្រជារាស្ត្រខ្មែររួចផុត ពីក្រញ៉ាំជនផ្ដាច់ការ ហ៊ុន សែន និងក្រុមគ្រួសារ ដែលចាត់ទុកប្រទេសកម្ពុជា ជាកម្មសិទ្ធិឯកជនរបស់គេ និងក្រុមគ្រួសារគេ។»

លោក សម រង្ស៊ី បន្តទៀតថា៖

«ឆ្នាំថ្មីនេះ គឺជាឆ្នាំផ្លាស់ប្ដូរ! ខ្ញុំមិនគ្រាន់តែជូនពរបងប្អូនទេ គឺខ្ញុំជាមួយនឹងសហការី និងអ្នកស្នេហារជាតិទាំងអស់ យើងនឹងខិតខំឲ្យអស់ ពីកម្លាំងកាយកម្លាំងចិត្ត ពីសមត្ថភាពរបស់យើង ដើម្បីនាំមកនូវការផ្លាស់ប្ដូរ ឲ្យទាល់តែបាន។»

វីដេអូជូនពរទាំងស្រុងរបស់លោក សម រង្ស៊ី៖

Sam Rainsy's message

១៤ មេសា ២០១៩ / 14 April 2019 សារជូនពរ លោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។ ឆ្នាំថ្មីនេះ គឺជាឆ្នាំ ដែលប្រទេសកម្ពុជា ត្រូវតែទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។ Sam Rainsy's message of good wishes to the Cambodian people on the occasion of Khmer New Year, Buddhist Era 2563. This New Year will see a positive change in Cambodia.

Posted by Sam Rainsy on Sunday, April 14, 2019


You may also like

កម្ពុជា

មេធាវី កឹម សុខា ថា​កូនក្ដី​ខ្លួន​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ជាមុន​សិន

«ត្រូវទម្លាក់ចោល បទចោទប្រកាន់ ជាមុនសិន» នេះ ជាការលើកឡើង របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក នៅមួយថ្ងៃបន្ទាប់ពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​ប្រៀប​ស្មារតី CNRP ទៅ​នឹង​បក្សី​«ហង្សទេព»​ដែល​មិន​ចេះ​ស្លាប់

ការខ្វែងគំនិតគ្នា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំង​ដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង ...
កម្ពុជា

សុខ ទូច អះអាងថា សម រង្ស៊ី មិន​វិល​ចូលកម្ពុជាទេ ព្រោះហេតុផល​៥យ៉ាង

ការប្រកាសម្ដងហើយ ម្ដងទៀត របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជំនិតរបស់លោក អំពីដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ត្រឡប់ចូលប្រទេស​កម្ពុជាវិញ ត្រូវបានលោក ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...