ដំណឹងពិភពលោក

Covid-19៖ ស្ថាប័នស្ថិតិអង់គ្លេស ថាអ្នកស្លាប់​មានជាង ៤១ ០០០នាក់

អ្នកជំងឺជាង ៤១ ០០០នាក់ បានស្លាប់ ដោយសារមេរោគ «Covid-19» នៅចក្រភព អង់គ្លេស ក្នុងនោះអ្នកជំងឺជិត ១០ ០០០នាក់ ជាមនុស្សជរា ដែលស្នាក់ក្នុង​គ្រឹះស្ថាន​ចូលនិវត្តន៍។ នេះ បើតាមតួលេខរាប់ឃើញ ដោយការិយាល័យស្ថិតិជាតិ (ONS) ដែលមានទំហំ ច្រើន​ជាងតុល្យភាពផ្លូវការ ដែលផ្ដល់ដោយ អាជ្ញាធរសុខាភិបាល។

ការិយាល័យនោះ បានផ្សាយតួលេខឲ្យដឹងថា មនុស្សស្លាប់សរុប ៤១ ០២០នាក់ ត្រូវបាន​រាប់ឃើញ នៅលើផ្ទៃប្រទេស រហូតមកដល់ថ្ងៃទី៨ ខែឧសភា ពីរសប្ដាហ៍មុន។ អ្នកស្លាប់ ទាំងនេះ ត្រូវបានបញ្ជាក់ នៅក្នុងលិខិតមរណភាព ថាពួកគេបានស្លាប់ ដោយសារជំងឺ «Covid-19»។

ការិយាល័យស្ថិតិជាតិ បានបញ្ជាក់ នៅក្នុងរបាយការណ៍ របស់ខ្លួនថា ពីក្នុងចំណោមតួលេខខាងលើ មនុស្សស្លាប់ចំនួន ៩ ៧៤៥នាក់ ជាជនជរា ដែលស្នាក់ក្នុងគ្រឹះស្ថាន ចូលនិវត្តន៍។

បើគិតមកដល់ថ្ងៃទី១៩ ខែឧសភានេះ តួលេខរបស់ «ONS» អាចនឹង​កើនឡើងខ្លាំង និងមានចំនួនខុសគ្នា រហូតដល់រាប់ពាន់នាក់ បើធៀបនឹងតុល្យភាពផ្លូវការ ផ្ដល់ដោយ​ក្រសួង​​សុខាភិបាល​​អង់គ្លេស។

តួលេខផ្លូវការមានទំហំតិចជាង ៤១ ០០០នាក់ យ៉ាងច្រើន ! ហេតុអ្វី?

ព្រោះក្រសួងសុខាភិបាល​អង់គ្លេស បានរាប់តែអ្នកស្លាប់ណា ដែលត្រូវបានធ្វើតេស្ដិ៍ រកឃើញ​ថា មាន​លទ្ធផល​«វិជ្ជមាន»​ប៉ុណ្ណោះ។ តុល្យភាពផ្លូវការ នៅយប់ថ្ងៃទី១៩ ខែឧសភា បង្ហាញថា មនុស្សស្លាប់ដោយសារជំងឺនេះ មានចំនួន ៣៥ ៣៤១នាក់ ក្នុងនោះ ៥៤៥នាក់ បានស្លាប់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ (ឬថ្ងៃទី១៩ ខែឧសភា)។

បើនិយាយពីអ្នកជំងឺស្លាប់ ចក្រភពអង់គ្លេស បានរងគ្រោះខ្លាំងជាងគេ បន្ទាប់ពី​សហរដ្ឋ​អាមេរិក។

ផ្ទុយទៅវិញ ករណីឆ្លងនៅចក្រភពអង់គ្លេស មានចំនួន ២៤៨ ៨១៨នាក់ ឈរនៅពី​ក្រោយ សហរដ្ឋអាមេរិក (១ ៥៥៦ ០០៦នាក់) រុស្ស៊ី (២៩៩ ៩៤១នាក់) អេស្ប៉ាញ (២៧៨ ១៨៨នាក់) និងប្រទេសប្រេស៊ីល (២៧១ ៦២៨នាក់)៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បង្ហោះរូបភាព​«មានសុខភាពល្អ» តែរាង​ឡើងគីឡូ​ជាងមុន

នៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដំណឹងរបស់លោក តាមរយៈរូបថតច្រើនសន្លឹក ដោយអមមកជាមួយ នូវសារខ្លីប៉ុន្មានម៉ាត់ ដើម្បីបញ្ជាក់ថា លោក«មានសុខភាពល្អ» ក្នុងរលកទី៣ នៃការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19) ...
ដំណឹង

ហ្គូហ្គ័ល និងហ្វេសប៊ុក ស្នើឲ្យ​បុគ្គលិក​ខ្លួន​ធ្វើការ​«ពីផ្ទះ» រហូតដល់​ឆ្នាំ​២០២១

បើទោះ​ជា​ទីស្នាក់ការ​នានា របស់មហាយក្សទាំងពីរ គ្រោងនឹងបើកឡើងវិញ នៅរដូវក្ដៅ​នេះ​ក៏ដោយ តែការធ្វើការ«ពីផ្ទះ» នៅតែជាជម្រើសដ៏ល្អ សម្រាប់រយៈពេល ពីពេលនេះ រហូតដល់​ចប់ ឆ្នាំ២០២០។ លោក «Sundar Pichai» ...
កម្ពុជា

ហ៊ុន សែន ធ្វើពិធីទទួល«វ៉ាក់សាំងចិន»​ថ្ងៃ៧កុម្ភៈ រួចចាក់​នៅ​ថ្ងៃ១០កុម្ភៈ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.