នៅមុនព្យុហយាត្រា នៃថ្ងៃបុណ្យ១៤កក្កដា របស់ប្រទេសបារាំង ទាហានម្នាក់បានលុតជង្គង់ នៅលើមហាវិថី«Champs-Elysées» ដើម្បីជូនចិញ្ចៀនដល់គូស្នេហ៍របស់ខ្លួន និងសុំនាងរៀបអាពាហ៍ពិពាហ៍។ ជាព្រឹត្តិការណ៍បេះដូង បង្កឲ្យមានការរំជួលចិត្តជាទូទៅ សម្រាប់បណ្ដាជននានា និងទាំងនៅក្នុងជួរមេដឹកនាំបារាំង។

ទាហានដែលគេស្គាល់ឈ្មោះ «Maximilien» និងនៅក្នុងសម្លៀកបំពាក់ នៃពិធីបុណ្យជាតិបារាំង បានធ្វើ​កាយវិការ​នេះ នៅចំពោះយុទ្ធមិត្ត​របស់ខ្លួន និងបណ្ដាទស្សនិកជន ជាច្រើនសិបនាក់ ដែលកំពុងមានវត្តមាន នៅក្នុងពិធី​បុណ្យ។ កាយវិការរបស់ទាហាន ដែលកំពុងសិក្សា ក្នុងសាលាយោធានៅឡើយ ទទួលបាន«ការយល់ព្រម»​ទាំង​ពេញបេះដូង ពីស្ត្រីម្ចាស់ស្នេហ៍របស់ខ្លួន ក្រោមស្នូរទះដៃ​យ៉ាងកងរំពង។

ស្រង់សម្ដី ដោយបណ្ដាញទូរទស្សន៍បារាំង​«BFMTV» ទាហាន​«Maximilien»​បានឲ្យដឹងថា ខ្លួនបានរៀបចំ​«ការសុំ​ភ្លើងខៀវ» ពីគូស្នេហ៍ខាងលើ តាំងពី២ខែមកហើយ តែបានបដិសេធថា ខ្លួនគ្មានបំណងចង់ឲ្យរឿងនេះ បែកចេញជា​សាធារណៈ ដ៏ធំដុំ​ដូច្នេះទេ។

យុទ្ធជន«Maximilien»​​អះអាងទៀតថា បានជ្រើសរើសថ្ងៃបុណ្យ​១៤កក្កដា ដើម្បីជា«កិត្តិយស»សម្រាប់​ព្រឹត្តិការណ៍​ជាតិ និងជាពិសេស ចង់បង្ហាញ​អំពី​«មោទនភាព»របស់ខ្លួន ចំពោះរដ្ឋធានី ប៉ារីស ដែលអ្នកផងចាត់ទុកថា ជាទីក្រុង​នៃ​សេចក្ដីស្នេហា។

«ប៉ារីស ជាទីក្រុងរបស់ខ្ញុំ មានទាំងមហាវិថី “Champs-Elysées” ទីក្រុងនៃពន្លឺភ្លើងចែងចាំង… គឺថា វាអស្ចារ្យ​ណាស់!»

វីដេអូនៃទិដ្ឋភាពដ៏ពិសេស ត្រូវបានទំព័រទ្វីសធើរ​ផ្លូវការ របស់កងទ័ពជើងគោកបារាំង យកមកបង្ហោះ មុននឹង​ត្រូវបាន​បណ្ដាជនរាប់ពាន់នាក់ ចែករំលែកបន្ត ក្នុងនោះរាប់ទាំងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ផង។ ប្រមុខរដ្ឋបារាំង បានសរសេរ​ជូនពរអ្នកទាំងពីរនាក់ថា៖

«ខ្ញុំសូមជូនពរអ្នកទាំងពីរ នូវសុភមង្គលគ្រប់យ៉ាង៕»



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

មាន​ជំនឿ​សាសនា​ខុស​គ្នា អាច​ក្លាយ​ជា​មិត្ត១០០ឆ្នាំ​បាន​ដែរ​ឬទេ?

«មាន​ជំនឿ​សាសនា​ខុស​គ្នា» ៖ ក្តីស្រលាញ់កើតឡើង គឺដោយសារអារម្មណ៍ ជាអ្នកបញ្ជា ដែលនៅដំណាក់កាលដំបូង នៃសេចក្តីស្នេហារបស់អ្នក អ្នកក៏មិនបានព្រាងថា គូស្នេហ៍របស់អ្នក នឹងមានសាសនា ដូចជាអ្នក ឬអត់នោះទេ។ បុគ្គលមួយចំនួន ...
ដំណឹង

Covid-19៖ ពលរដ្ឋ​បារាំង​ជិត១៥​ម៉ឺននាក់ ត្រូវបានរៀបចំឲ្យវិលចូលស្រុក

មកដល់ម៉ោងនេះ ពលរដ្ឋ​បារាំង​ជិត១៥​ម៉ឺននាក់ ត្រូវបានដឹកត្រឡប់ មកដល់ប្រទេសបារាំងវិញ ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោក កំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមតួលេខ ផ្ដល់ដោយក្រសួងការបរទេសបារាំង ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ...
ដំណឹង

អគ្គិភ័យ Notre-Dame៖ ការសង្ស័យ​ព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោល

ការសង្ស័យផ្នែកព្រហ្មទណ្ឌ ដែលនិយាយពីទង្វើឧក្រិដ្ឋ នៅពីក្រោយ«អគ្គិភ័យ» ឆេះកម្ទេចដំបូលព្រះវិហារ «Notre-Dame» នៃរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ត្រូវបានស្ថាប័នអយ្យការទម្លាក់ចោល និងមិនត្រូវបានយកមកស្រាវជ្រាវទៀតទេ។ ស្ថាប័នអយ្យការនៃរដ្ឋធានីប៉ារីស ដែលជំនាញខាងការស៊ើបអង្កេត សំនុំរឿងឧក្រិដ្ឋកម្មធំៗ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.