បើសិនជាវ៉ាក់សាំងចិនកុម្មុយនីស ហាក់ត្រូវបានកំណត់ ឲ្យក្លាយជាជម្រើសតែមួយគត់នៅកម្ពុជា នោះគឺដោយសារ របបក្រុងភ្នំពេញ និងប្រទេសចិន បានឃុបឃិតគ្នា តាមរយៈអំពើពុករលួយដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យតម្លៃវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ មានតម្លៃថ្លៃលើសលុប។ នេះបើតាមការលើកឡើងរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គម។

ប្រធានស្ដីទីគណបក្សប្រឆាំង មិនបានបង្ហាញអំពីភស្ដុតាងរឹង ដើម្បីពន្យល់ឲ្យបានលំអិត អំពី​ការលើកឡើង​របស់​លោកទេ។ នៅលើទំព័រ​ហ្វេសប៊ុកផ្លូវការ លោក សម រង្ស៊ី គ្រាន់តែអះអាងដូច្នេះថា៖

«មានអំពើពុករលួយដ៏ធ្ងន់ធ្ងរ ក្នុងការទិញវ៉ាក់សាំងចិន (Sinovac) ដោយសារតែប្រទេសចិន បានឃុបឃិត​ជាមួយ​របប ហ៊ុន សែន ហើយបានកំណត់ថ្លៃវ៉ាក់សាំងនោះ ខ្ពស់ជាងតម្លៃវ៉ាក់សាំងនានាផ្សេងទៀត ដែលមាន​ដាក់លក់​លើ​ពិភពលោក ជាពិសេស វ៉ាក់សាំងអាមេរិកាំង (PfizerBioNTech និង Moderna) និងវ៉ាក់សាំងអង់គ្លេស (AstraZeneca)។»

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានបន្តពន្យល់ថា៖

«វ៉ាក់សាំងចិន “Sinovac” ដាក់លក់​ក្នុងតម្លៃជាង ៣០ដុល្លារ [ក្នុង]មួយម្ជុល (ដូស /Dose) ប្រៀបធៀប​ទៅនឹង​វ៉ាក់សាំង​អាមេរិកាំង និងអាល្លឺម៉ង់ “PfizerBioNTech” ដែលដាក់លក់ក្នុងតម្លៃតែ ៦,៤៥ដុល្លារ [ក្នុង]មួយម្ជុល ប៉ុណ្ណោះ។»

ស្នើសុំប្រតិកម្ម ដោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មន្ត្រីរបបក្រុងភ្នំពេញមួយរូប បានបដិសេធការធ្វើអត្ថាធិប្បាយ ចំពោះការលើកឡើងខាងលើ របស់លោក សម រង្ស៊ី តែបានឆ្លើយតបថា វាជាការលើកឡើងខ្យល់ របស់មនុស្ស​អស់ខ្យល់​ម្នាក់ប៉ុណ្ណោះ។

មកដល់ថ្ងៃទី១៦ ខែកក្កដា ជំងឺរាតត្បាតបានឆក់យកជីវិតប្រជាជនកម្ពុជា កើនឡើងដល់ ១,០៥២នាក់ បន្ទាប់ពី​អ្នកជំងឺ២៧នាក់ទៀត​បានស្លាប់ ក្នុងថ្ងៃដដែល។ នេះបើតាម​របាយការណ៍ចេញផ្សាយ​ចុងក្រោយបង្អស់ របស់​ក្រសួង​សុខាភិបាល និងធ្វើឲ្យ​កម្ពុជា មានអាត្រាអ្នកជំងឺស្លាប់ ខ្ពស់ជាងប្រទេសជិតខាង (ថៃ វៀតណាម និងឡាវ) បើធៀប​នឹងចំនួន​ករណីឆ្លង នៅក្នុង​ប្រទេសទាំងនោះ។

ក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យដឹងដែរថា ប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងរួច មានចំនួនសរុប ប្រមាណ​ជាជាង៥លាននាក់ (៥,៦៦៣,២៩៦នាក់ ត្រូវនឹង៥៦.០១% បើធៀបនឹងគោលដៅ នៃការចាក់​វ៉ាក់សាំង ឲ្យបាន​១០លាននាក់)។ វ៉ាក់សាំងដែលកម្ពុជាប្រើ មានបីប្រភេទ៖ Sinovac – Sinopharm និង AstraZeneca។

ផ្ទុយពីកម្ពុជា ដែលហាក់ផ្ដល់ជម្រើសតែមួយ ឲ្យពលរដ្ឋខ្លួន ក្នុងការចាក់វ៉ាក់សាំងចិននោះ ប្រទេសវៀតណាមឯណោះ បានបដិសេធវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ និងបានបញ្ជាទិញដំបូង នូវវ៉ាក់សាំង «Pfizer BioNTech» របស់​ប្រទេសអាមេរិក និងអាល្លឺម៉ង់ ក្នុងកម្រិតប្រមាណ​ជាជាង៣០លានដូស។ កាលពីដើមសប្ដាហ៍នេះ វៀតណាមបាន​ទទួលវ៉ាក់សាំងខាងលើ ក្នុងការដឹកជញ្ជូនឲ្យ​លើកទី១ ចំនួនជិត១សែនដូសរួចហើយ៕



លំអិតបន្ថែមទៀត

ពីឆ្វេងទៅស្ដាំ៖ លោក ប្រ៊ែដ អាដាម នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅកម្ពុជា។ (រូបថត Getty)
កម្ពុជា

«ប្រ៊ែដ អាដាម ទៅណាហើយ? ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា !»

ការប្រកាសសួររកលោក ប្រ៊ែដ អាដាម (Brad Adams) ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានការឆ្លើយតប ពីលោក អាដាម វិញថា «ខ្ញុំ​នៅ​កាលីហ្វ័រនីញ៉ា ...
កម្ពុជា

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ អមនឹងរូបថតជាច្រើន ដែលបង្ហាញ ...
ដំណឹង

Covid-19៖ សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប ខណៈ​តួលេខ​បន្ត​កើន​ឡើង​នៅ​អាមេរិក

ខណៈអ្នកស្លាប់បន្តកើនឡើង នៅសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ បានថយចុះ នៅក្នុងប្រទេសអ៊ិតាលី អេស្ប៉ាញ និងបារាំង ដែលធ្វើឲ្យ«សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប» កំពុងរីកដុះដល់ នៅទន្ទឹមនឹងព្រះសុវណ្ណី របស់ព្រះមហាក្សត្រីយ៉ានីអង់គ្លេស ដែលបានធ្វើឡើង តាមកញ្ចក់ទូរទស្សន៍ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.