កម្ពុជាដំណឹង

ហ៊ុន សែន តម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ

កើតមកជាចៅប្រុស របស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវចេះ​លេង​កីឡា​៣ប្រភេទ ! នេះ បើតាមការបង្ហោះសារ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

អមនឹងរូបថតជាច្រើន ដែលបង្ហាញ ពីការបីបមចៅស្រី ទី២១របស់លោក និងការជួបជុំ​ចៅប្រុសស្រីច្រើននាក់ លោក ហ៊ុន សែន បានបង្ហើបថា ចៅស្រីដែលទើបនឹង​​ចាប់កំណើត​ម្នាក់នេះ មានឈ្មោះ ម៉ាលីយ៉ា ហើយថាឈ្មោះនេះ ត្រូវជាមួយឈ្មោះម្ដាយ ដែលមិន​ពិបាក​សរសេរ។ លោកថា៖

«ទើបបានជួប និងបីចៅស្រីទី២១ មុននេះបន្តិច។ ឪពុកម្តាយគេ បានដាក់[ឈ្មោះ]ថា ម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលី ឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាក​សរសេរ។»

លោកបន្តថា ពីក្នុងចំណោមចៅទាំង២១នាក់ ចៅ១២នាក់ ជាប្រុស និង៩នាក់ ជាស្រី។ បន្ទាប់មកលោក ហ៊ុន សែន បានបង្ហាញពីបំណងរបស់លោក ដែលតម្រូវឲ្យ​ចៅប្រុស​ទាំងអស់ ត្រូវចេះ​លេង​កីឡា​៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។

បុរសខ្លាំងកម្ពុជា បានបន្តថា៖

«ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់ គ្រប់គ្រាន់​ដើម្បីបង្កើតក្រុមបាល់ទាត់បុរស មួយក្រុម បាល់ទះបុរស មួយក្រុម បាល់បោះបុរស មួយក្រុម និងបង្កើតក្រុមបាល់ទះនារី មួយក្រុម។ ចង់បានដូចនេះ ចៅប្រុសទាំងអស់ ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។»

តែជីតាវ័យ៦៧ឆ្នាំរូបនេះ បានទប់អារម្មណ៍ របស់លោកមកវិញ ដោយសរសេរ​ នៅទីបញ្ចប់​ថា៖

«នេះគ្រាន់តែជាគិតរបស់ជីតា តែមិនដឹងថា ចៅៗនឹងធ្វើតាមយើង ឬអត់?»



លំអិតបន្ថែមទៀត

កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ...
កម្ពុជា

សុខ ឥសាន សារភាពថា​នាឡិកា​លោកពាក់​មានតម្លៃ ១លានដុល្លា

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់នាឡិកាតម្លៃរាប់លានដុល្លា នោះជារឿងដ៏​ចាំបាច់ ព្រោះ​សូម្បី​មន្ត្រី​ក្រោម​បង្គាប់ ដែលមានឋានៈ ត្រឹមអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ក៏ពាក់នាឡិកាមានតម្លៃ ដល់​«១លានដុល្លា»​ដែរ។ នេះ ជាសំដី​សារភាព​ផ្ទាល់មាត់​របស់​លោក សុខ ...
កម្ពុជា

EU រំឭក​កម្ពុជា​ចុងក្រោយ​អំពី​កាតព្វកិច្ច​សិទ្ធិមនុស្ស ដើម្បី​រក្សាទុក EBA

ប្រទេសកម្ពុជាត្រូវតែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន លើបញ្ហាដែលគួរឲ្យព្រួយបារម្ភ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីចៀសវាងការដកចេញ នូវប្រព័ន្ធអនុគ្រោះពន្ធហៅថា «EBA»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.