កម្ពុជាដំណឹង

ករណី​រលំ​អគារ​នៅ​ខេត្ត ព្រះសីហនុ បង្អើល​សារព័ត៌មាន​អ៊ឺរ៉ុប​ឲ្យ​ចុះផ្សាយ

«ប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្របំផុតមួយ នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានភាពទន់ជ្រាយ ក្នុងច្បាប់ការងារ និងកិច្ចការពារកម្មករ» នេះ ជាខ្លឹមសារនៃការចុះផ្សាយ របស់សារព័ត៌មាននានា នៅក្នុងទ្វីបអ៊ឺរ៉ុប ជុំវិញហេតុការណ៍រលំអគារ​កំពស់៧ជាន់ នៅកណ្ដាលខេត្ត ព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលម៉ិញ។

បណ្ដាញព័ត៌មានធំៗ នៅអ៊ឺរ៉ុប រាប់ទាំង«AFP» «BBC» «Daily Mail» «The Guardian» និងសឹងតែគ្រប់សារព័ត៌មាន ជាភាសាបារាំង បានយកករណីដ៏រន្ធត់នេះ មកធ្វើរបាយការណ៍ចេញផ្សាយ តាំងពីតុល្យភាពដំបូង ដែលត្រូវបានប្រកាស ឲ្យដឹងភ្លាមៗ ថាមនុស្ស៧នាក់បានស្លាប់ និងច្រើនសិបនាក់ទៀត បានរងរបួស។

សារព័ត៌មានខ្លះបានធ្វើបច្ចុប្បន្នភាព នៅព្រឹកថ្ងៃអាទិត្យនេះ ដោយស្រង់យកតុល្យភាពថ្មី មកបញ្ជាក់ឡើងវិញថា មនុស្ស១៧នាក់បានស្លាប់  និង២៤នាក់ទៀតរងរបួស។

ប៉ុន្តែតុល្យភាពខាងលើ ដែលផ្ដល់ដោយសាលាខេត្តព្រះសីហនុ នៅមិនទាន់បញ្ចប់នៅឡើយ ខណៈក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមកាយគំនរអាគារ ដែលរលំស្រុត​នោះ ដើម្បីបន្តស្វែងរក​ជនរងគ្រោះ បន្ថែមទៀត។

សំណង់​បាក់​នៅ​កំពង់​សោម​ មេីល​ពី​ផ្ទាល់​ដី

Posted by Kanharith Khieu on Friday, June 21, 2019


ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍បន្តថា មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមាន​ម្ចាស់​ការ​ដ្ឋានសំណង់​ អ្នក​ម៉ៅការ​សាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​ម្ចាស់​ដី។

រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រង់សំដីមកអះអាងថា លោកទម្លាក់កំហុសក្នុងករណីនេះ ទៅលើ«កាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់» ខណៈអាជ្ញាធរខេត្តបានអះអាងថា ខ្លួនបានដឹងពីសំណង់«ខុសច្បាប់»មួយនេះ ជាមុនរួចហើយ។

អគារថ្មីៗជាច្រើន កំពុងពន្លេចខ្លួនឡើង នៅខេត្តព្រះសីហនុ ដែលភាគច្រើនជាស្នាដៃសាងសង់ របស់សហគ្រាស និងជនជាតិចិន ដែលនាំគ្នាចូលមករស់នៅកាន់តែច្រើនឡើង នៅក្នុងខេត្តនេះ បន្ទាប់ពីនយោបាយ«ល្អូកល្អិន» រវាងក្រុងភ្នំពេញ និងក្រុងប៉េកាំង។

ក្រុមសារព័ត៌មានបានបញ្ជាក់ថា ពីក្នុងចំណោមសំណង់ថ្មីៗទាំងនោះ មានអគារបនល្បែង ចំនួនជាង៥០កន្លែង និងសណ្ឋាគារ ជាង១០កន្លែង ដើម្បីអ្វីមួយដែលរបបដឹកនាំលោក ហ៊ុន សែន ចាត់ទុកថា ជាការវិនិយោគរបស់ចិន ដើម្បីជួយឲ្យវិស័យសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើន៕



លំអិតបន្ថែមទៀត

កំសាន្ដ

«គីង្គក់ និងភ្នំភ្លើង» កម្សាន្ដខ្លីៗ

ពេលឮសូរតោខ្លាដំរី រត់ផ្អើលជាន់ជើងគ្នា ព្រោះការផ្ទុះភ្នំភ្លើង សត្វ«គីង្គក់»លក់ថ្នាំស្រែង វាស្រែកពីក្នុងពាងមកថា៖ ពួកអាតោខ្លាដំរី សុទ្ធតែភ្លើ មិនចេះគ្រប់គ្រងគ្រោះផ្ទុះភ្នំភ្លើង គប្បីអាភ្លើទាំងនោះ មករៀនសូត្រពីអញ ដូចជារូបអញ​នៅក្នុងពាងដូច្នេះ។ នៅពេលពាងទប់នឹងកម្ដៅភ្នំភ្លើងលែងបាន ក៏ផ្ទុះបែក ...
កម្ពុជា

ហ៊ុន សែន ព្រមាន​កុំឲ្យ​យក​«នំបញ្ចុក» ទៅភ្ជាប់​នឹង​នយោបាយ

«នំបញ្ចុក ជារបស់ជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ» នេះ ជាការអះអាង​ឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងយុទ្ធនាការ​ទទួលទាននំបញ្ចុក នៅទូទាំងប្រទេស ដែលលោកបានបញ្ជាឲ្យធ្វើ កាលពីថ្ងៃចន្ទកន្លងមក។ បុរសខ្លាំងកម្ពុជា ...
កម្ពុជា

អ្នកវិភាគថា ជួរមេដឹកនាំ CPP កំពុងសាកល្បងគ្នា​តាមរយៈសង្ឃ ហោ សុខុន

អ្នកវិភាគបានលើកឡើងថា សារដែលបង្ហោះចេញ ដោយព្រះសង្ឃ ហោ សុខុន ដែលលើកតម្កើនលោក ស ខេង ថាជា«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា» គឺជាការសាកល្បងមួយ នៅក្នុង«ជួរមេដឹកនាំ»គណបក្សប្រជាជនកម្ពុជាខ្លួនឯង។ នៅក្នុងការបង្ហោះមួយ ដ៏វែងអន្លាយកាលពីថ្ងៃទី១ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.