• ហ៊ុន សែន ឱ្យ​សង់ផ្លូវ​បានស្អាត សម្រាប់​ទេសចរណ៍​ក្នុងស្រុក មកមើល

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅមន្ត្រីក្រោមឱវាទ របស់លោក ត្រូវសាងសង់​ផ្លូវថ្នល់​ ឲ្យបានស្អាត សម្រាប់ទាក់ទាញទេសចរណ៍​ក្នុងស្រុក មកមើល ផ្លូវថ្នល់ទាំងនោះ។ ថ្លែងក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ខេត្តព្រះសីហនុ គ្រាន់តែយកផ្លូវថ្នល់ ក៏អាចទាក់ទាញទេសចរណ៍ ក្នុងស្រុក មកលេងកំសាន្ដ ដើម្បីនឹង​មើលផ្លូវ វាស្អាត​ប៉ុណ្ណា។» បុរសខ្លាំងលេខ១ នៅកម្ពុជា បានបន្តទៀតថា៖ «ខ្ញុំបានផ្ដល់មតិ ឲ្យឯកឧត្ដម ...
  • ខ្លីៗ​ពីបារាំង៖ ចិនបោះទុន​សង់​ច្រើនជាងគេ​នៅ​កម្ពុជា មុន​វិបត្តិ​«Covid-19»

    ការវិនិយោគផ្ទាល់ពីបរទេស «FDI /IDF» ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា មុន​វិបត្តិ​«Covid-19» ត្រូវបានកត់សម្គាល់ ដោយការវិនិយោគរបស់ចិន ដែលមាន​ទំហំ​ធំ​ជាងគេ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៨ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។ របាយការណ៍ខ្លីៗនោះ បានបញ្ជាក់ថា មកដល់ខែមេសា ឆ្នាំ២០២០ ការវិនិយោគ​ផ្ទាល់​ពីបរទេស នៅក្នុងការសាងសង់អាគារ មានទំហំ​ទឹកប្រាក់​សរុប រហូតដល់ ៤៣៧លាន​ដុល្លារ ដែលកើន​ឡើង ២១% បើធៀបនឹងឆ្នាំទៅមិញ។ ពីក្នុងទំហំវិនិយោគ ខាងលើ ប្រទេសចិនបានក្លាយ ជាអ្នកវិនិយោគ ដ៏សម្បើមជាងគេ ជាមួយនឹងទឹកប្រាក់ ២៦២លានដុល្លារ ...
  • Covid-19៖ ហ៊ុន សែន កាត់បន្ថយបម្រាម សម្រាប់​ដាក់កំហិត​ការធ្វើដំណើរ

    បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។ បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ដើម្បីអនុវត្តន៍ភ្លាម នៅវេលាយប់កណ្ដាលអាធ្រាត (ថ្ងៃដដែល) អំពីការកំហិត នូវការធ្វើដំណើរ បម្លាស់ទី របស់ពលរដ្ឋ រវាងរាជធានី-ខេត្ត-ក្រុង និងស្រុក ដើម្បីអ្វីមួយ ដែលលោក ហ៊ុន សែន អះអាងថា ដើម្បីបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺ«Covid-19»។ សេចក្ដីសម្រេច របស់រដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខា របស់លោក ហ៊ុន ...
  • សំណង់​«គ្មានច្បាប់»​នៅកម្ពុជា នឹង… មិនឲ្យ​ភ្ជាប់​ទឹកភ្លើង ឬ​លូ​ទឹក​រដ្ឋ​ឡើយ

    ពីថ្ងៃនេះតទៅ រាល់សំណង់ដែល​«គ្មានច្បាប់»អនុញ្ញាតទាំងឡាយ ក្នុងប្រទេសកម្ពុជា នឹងរងចំណាត់ការ ពីរដ្ឋាភិបាលកម្ពុជា ដូចជា មិនអនុញ្ញាតឲ្យភ្ជាប់បណ្ដាញទឹកស្អាត – អគ្គិសនី ឬលូទឹកសាធារណៈ របស់រដ្ឋនោះឡើយ។ នេះ បើតាមសេចក្ដីជូនដំណឹង (សជណ) មួយ ដែលចេញក្នុងថ្ងៃសុក្រនេះ ដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តាមបញ្ជារបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ ផ្ទុយទៅវិញ «សជណ»ចុះលេខ​៩៤៨​ខាងលើ មិនបានបញ្ជាក់ថា រាល់សំណង់ខុសច្បាប់ទាំងនោះ នឹងត្រូវអាជ្ញាធរផ្អាក ឬបិទការដ្ឋាន មិនឲ្យសាងសង់បាន តទៅទៀតទេ។ សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ...
  • ស ខេង ថា​រកឃើញ​ជាបឋម​ សំណង់​គ្មានច្បាប់​៥កន្លែង នៅ​ខេត្ត​ព្រះសីហនុ

    លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឡើងថា មកទល់នឹងយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់ បានរាយការណ៍ជូនលោកថា នៅ​ខេត្ត​ព្រះសីហនុ គណៈកម្មការពិសេស បានរកឃើញសំណង់​មិនមានការអនុញ្ញាត ចំនួន៥កន្លែងផ្សេងទៀត។ ក្នុងខេត្តភាគនីរតីមួយនេះ សំណង់ដែលគ្មានការអនុញ្ញាតមួយកន្លែង កំពស់៧ជាន់ ដែលសាងសង់ដោយសហគ្រាសចិន បានបាក់រលំកាលពីចុងសប្ដាហ៍មុន បណ្ដាលឲ្យមានមនុស្សស្លាប់ ២៨នាក់ និងរបួស២៦នាក់។  ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន នៅសាលមហោស្រពកោះពេជ្រ ក្នុងព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក ...
  • អង្គការ​ពលកម្ម​អន្តរជាតិ​ថាគ្រោះ​«រលំអគារ»​ចិន ពិតជា​អាច​បង្ការបាន

    ហេតុការណ៍​នៃការ«រលំអគារ» សាងសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យស្លាប់ និងរបួសច្រើនសិបនាក់ ជាការរំលឹកមួយ អំពីហានិភ័យ ដែលកម្មករកម្ពុជា ត្រូវប្រឈមជារៀងរាល់ថ្ងៃ ហើយទាមទារឲ្យមានវិធានការបន្ទាន់។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់អង្គការពលកម្មអន្តរជាតិ ហៅកាត់តាមភាសាអង់គ្លេស ថា «ILO»។ អង្គការ «អាយឡូ» តាមរយៈការិយាល័យរបស់ខ្លួន ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអង្គារទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ សំដែង​ការ​សោក​ស្ដាយ ​ចំពោះ​​គ្រោះ​ថ្នាក់​ការងារ​ ដែល​កើត​ឡើង​ក្នុងខេត្តព្រះសីហនុ និងបាន​ជំរុញ​ដល់​របបក្រុងភ្នំពេញ ​ចាត់​វិធាន​ការបន្ថែម ​ដើម្បី​លើកកំពស់ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្ម​ករ​ នៅ​កន្លែង​ធ្វើ​ការ​របស់​ពួកគេ។ សេចក្ដីថ្លែងការណ៍ ...