កម្ពុជាដំណឹង

ខ្លីៗ​ពីបារាំង៖ ចិនបោះទុន​សង់​ច្រើនជាងគេ​នៅ​កម្ពុជា មុន​វិបត្តិ​«Covid-19»

ការវិនិយោគផ្ទាល់ពីបរទេស «FDI /IDF» ក្នុងវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា មុន​វិបត្តិ​«Covid-19» ត្រូវបានកត់សម្គាល់ ដោយការវិនិយោគរបស់ចិន ដែលមាន​ទំហំ​ធំ​ជាងគេ។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី១៨ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។

របាយការណ៍ខ្លីៗនោះ បានបញ្ជាក់ថា មកដល់ខែមេសា ឆ្នាំ២០២០ ការវិនិយោគ​ផ្ទាល់​ពីបរទេស នៅក្នុងការសាងសង់អាគារ មានទំហំ​ទឹកប្រាក់​សរុប រហូតដល់ ៤៣៧លាន​ដុល្លារ ដែលកើន​ឡើង ២១% បើធៀបនឹងឆ្នាំទៅមិញ។

ពីក្នុងទំហំវិនិយោគ ខាងលើ ប្រទេសចិនបានក្លាយ ជាអ្នកវិនិយោគ ដ៏សម្បើមជាងគេ ជាមួយនឹងទឹកប្រាក់ ២៦២លានដុល្លារ ត្រូវនឹង៥៩% (នៃទំហំ​ទឹកប្រាក់​សរុប)។ បន្ទាប់មក គឺប្រទេសសិង្ហបូរី ជាមួយទឹកប្រាក់ ៦៧,៧លានដុល្លារ (១៥%) សហរដ្ឋអាមេរិក ៥៣,៥លានដុល្លារ និង​ចុងក្រោយ គឺប្រទេស​កូរ៉េខាងត្បូង ជាមួយនឹងទឹកប្រាក់ ២៧,២លានដុល្លារ។

របាយការណ៍​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បារាំង បានអះអាងទៀតថា៖

«វិស័យអចលនទ្រព្យ តំណាងឲ្យ២៥% នៃកញ្ចប់ប្រាក់កម្ចីសរុប នៅក្នុងវិស័យធនាគារ ដែលមានប្រមាណ ជា២៥,១ពាន់លានដុល្លារ។ កំណើនការខ្ចីប្រាក់ ក្នុងវិស័យនេះ បានឈានដល់ ៤៣,៣% សម្រាប់ការផ្សព្វផ្សាយ នៃអចលនទ្រព្យ – ៤១,៧% សម្រាប់​យកមកទិញ​អចលនទ្រព្យ និង ២៧,៦% សម្រាប់ការសាងសង់៕»



លំអិតបន្ថែមទៀត

ដំណឹង

តារាចម្រៀង​ហុងកុង​​ ដេនីស ហូ ចេញមុខ​បរិហារ​ក្រុង​ប៉េកាំង​នៅ អ.ស.ប

តំណាងអ្នកជំទាស់ហុងកុងមួយរូប នាង ដេនីស ហូ (Denise Ho) ដែលជាតារាចម្រៀងល្បីឈ្មោះ ផ្នែកចម្រៀងប៉ុប-រ៉ុក (Pop-Rock) បានចេញមុខ ដើររកការគាំទ្រ ពីសំណាក់​សហគមន៍​អន្តរជាតិ ជាពិសេសនៅចំពោះ ...
កម្ពុជា

ស្រុត​អគារ​ចិន៖ ប្រតិបត្តិការ​សង្គ្រោះ​បាន​«បញ្ចប់» – ​មនុស្ស​​២៨នាក់​ស្លាប់

ប្រតិបត្តិការជួយសង្គ្រោះជីវិត ពីក្នុងគំនរបាក់បែក នៃអគារកំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បាន«បញ្ចប់»ហើយ នៅយប់ថ្ងៃចន្ទទី២៤ ខែមិថុនានេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយ កាលពីប៉ុន្មាននាទីមុន។ សេចក្ដីប្រកាសព័ត៌មាន ...
កម្ពុជា

សំណង់​«គ្មានច្បាប់»​នៅកម្ពុជា នឹង… មិនឲ្យ​ភ្ជាប់​ទឹកភ្លើង ឬ​លូ​ទឹក​រដ្ឋ​ឡើយ

ពីថ្ងៃនេះតទៅ រាល់សំណង់ដែល​«គ្មានច្បាប់»អនុញ្ញាតទាំងឡាយ ក្នុងប្រទេសកម្ពុជា នឹងរងចំណាត់ការ ពីរដ្ឋាភិបាលកម្ពុជា ដូចជា មិនអនុញ្ញាតឲ្យភ្ជាប់បណ្ដាញទឹកស្អាត – អគ្គិសនី ឬលូទឹកសាធារណៈ របស់រដ្ឋនោះឡើយ។ នេះ បើតាមសេចក្ដីជូនដំណឹង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.