• អ្នកវិភាគថា អ្នក​ដែលត្រូវ​លាលែង​មុនគេ​គឺ ហ៊ុន សែន និង ជា សុផារ៉ា

    តើក្នុងហេតុការណ៍រលំស្រុតអគារចិន នៅខេត្តព្រះសីហនុ មានតែមន្ត្រីជាន់ខ្ពស់ពីររូបទេឬ ដែលត្រូវទទួលខុសត្រូវ? សម្រាប់លោក គីម សុខ អ្នកវិភាគនយោបាយ និងសង្គម បានពន្យល់ថា អ្នកដែលទទួលខុសត្រូវ «ធំជាងគេ» គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោករដ្ឋមន្ត្រី ជា សុផារ៉ា ខណៈមន្ត្រីជាន់ខ្ពស់ពីរនាក់ ដែលរងការដក-ដេញ ពីលោក ហ៊ុន សែន រួមមានលោក ញឹម វណ្ណដា និងលោក យន្ដ មីន នោះ គ្រាន់តែជា​«ល្បែង​សៀក ធ្វើឲ្យ​តែល្អមើល ដើម្បី​បន្ថយ​ការរិះគន់​​ពីមជ្ឈដ្ឋានទូទៅ»​ប៉ុណ្ណោះ។ សោកនាដកម្ម នៃការដួលស្រុត​អគារ ...
  • ស្រុតអគារចិន៖ ហ៊ុន សែន បានចែកប្រាក់ជាង​១៥ម៉ឺន​ដុល្លារ ជូន​ក្រុមសង្គ្រោះ

    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានអះអាងថា លោកបានយកថវិកាផ្ទាល់របស់លោក ចំនួនជាង១៥ម៉ឺនដុល្លារ​ចែក ជូន​ក្រុមសង្គ្រោះ សរុបចំនួន​១៤៨៧នាក់ ដែលបានធ្វើការរុករក និងជួយសង្គ្រោះជីវិត ក្នុងហេតុការណ៍រលំអគារ ដែលសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ។ ការលើកឡើង របស់បុរសខ្លាំងកម្ពុជា ធ្វើឡើងក្នុងទំព័រហ្វេសប៊ុករបស់លោក នៅក្នុងកន្លែងបញ្ចេញមតិ កាលពីប៉ុន្មាននាទីមុន។ មេដឹកនាំកម្ពុជា បានលើកឡើងថា៖ «ក្នុងការចូលរួមយោបល់ តាមរយៈ comment មានបងប្អូនមួយចំនួន សំណូមពរមកខ្ញុំ ឱ្យជួយឧបត្ថម្ភ ចំពោះកម្លាំងចូលរួមបំពេញការងារ រុករកនិងជួយសង្រ្គោះផង។ នេះពិតជាសំណូមពរត្រឹមត្រូវ ព្រោះបើគ្មានកម្លាំង ដែលពោរពេញដោយភាពក្លាហាន មិនខ្លាចនឿយហត់នេះទេ យើងមិនអាចស្រោចស្រង់ ជិវិតអ្នកដែលនៅរស់ ...
  • ស្រុត​អគារ​ចិន៖ ប្រតិបត្តិការ​សង្គ្រោះ​បាន​«បញ្ចប់» – ​មនុស្ស​​២៨នាក់​ស្លាប់

    ប្រតិបត្តិការជួយសង្គ្រោះជីវិត ពីក្នុងគំនរបាក់បែក នៃអគារកំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បាន«បញ្ចប់»ហើយ នៅយប់ថ្ងៃចន្ទទី២៤ ខែមិថុនានេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយ កាលពីប៉ុន្មាននាទីមុន។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការរយៈពេល២ថ្ងៃកន្លះ បាន«បញ្ចប់»នៅម៉ោង ១៩និង៣០នាទី យប់ថ្ងៃចន្ទនេះ ជាមួយនឹងតុល្យភាពចុងក្រោយ ដ៏ធ្ងន់ធ្ងរ និងអាណោចអធម៖ មនុស្ស២៨នាក់បានស្លាប់ និង២៦នាក់ទៀត បានរងរបួស។ «ឧបទ្ទវហេតុ…» ជាថ្មីម្ដងទៀត និងមិនខុសពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលកន្លងមកទេ រដ្ឋបាលខេត្តព្រះសីហនុ បានប្រើពាក្យ«ឧបទ្ទវហេតុ» ដើម្បីសម្គាល់ពីគ្រោះមហន្តរាយខាងលើ និងថែមទាំងបានឆ្លៀតឱកាសនេះ ...
  • រលំអគារចិន៖ CNRP ទាមទារ​ឲ្យ​ត្រួតពិនិត្យ​អគារ សង់ដោយ​ចិន​ទាំងអស់

    ពីក្រៅប្រទេស គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលោយចោល បានទាមទារឲ្យរបបក្រុងភ្នំពេញ ចាំបាច់ត្រូវត្រួតពិនិត្យអគារ របស់ចិន ឬ សង់ដោយ​ចិន​ទាំងអស់ ដើម្បីបញ្ចៀសសោកនាដកម្ម ដោយការរលំបាក់អគារ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ដែលគណបក្សនេះ បានចូលរួមសោកស្ដាយ និងមរណទុក្ខ ទៅដល់ជនរងគ្រោះទាំងអស់ នៅក្នុងហេតុការណ៍រលំបាក់អគារ កំពស់​៧ជាន់ ដែល​សាងសង​ដោយក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍កន្លងមក។  សេចក្ដីថ្លែងការណ៍នោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីមុននេះ នៅបានថ្កោលទោស ចំពោះអាជ្ញាធររបបក្រុងភ្នំពេញ ដែលគណបក្សប្រឆាំងលើកឡើងថា បាន«ធ្វេសប្រហែស»ចំពោះការគ្រប់គ្រង និងត្រួតពិនិត្យសំណង់អាគារ រហូត«បង្កឲ្យមានសោកនាដកម្ម ដ៏សោកសង្រេង»នេះឡើង។ គណបក្សសង្គ្រោះជាតិ ដែលធ្លាប់ឈ្នះអសនៈជិតពាក់កណ្ដាល ក្នុងរដ្ឋសភាជាតិ បានទាមទារឲ្យរបបក្រុងភ្នំពេញ ...
  • រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

    ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត បានសុំលាលែងពីតំណែង ខណៈលោក ញឹម វណ្ណដា ត្រូវដកចេញ ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។ បុរសខ្លាំងកម្ពុជា បានសម្រេចដូច្នេះក្នុងថ្ងៃនេះ ដោយអះអាងថា លោក យន្ដ មីន បានសុំលាលែង ចេញពីតំណែងជាអភិបាលខេត្ត ដោយខ្លួនលោក រីឯលោក ញឹម វណ្ណដា ...
  • ស្រុតអគារនៅខេត្តព្រះសីហនុ៖ សម រង្ស៊ី ចង្អុល​ដាក់​ ហ៊ុន សែន

    សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ហេតុការណ៍នៃការបាក់ស្រុតអគារ ដែលកំពុងស្ថិតក្នុងការសាងសង់ នៅខេត្តព្រះសីហនុ ជាការទទួលខុសត្រូវ នៃរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រធានស្ដីទីគណបក្សប្រឆាំង បានពន្យល់ថា  គ្រោះមហន្តរាយបែបនេះ បណ្តាលមកពីអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំសព្វថ្ងៃ។ លោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិចថា៖ «ខ្ញុំសូមចូលរួមមរណទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ ក្នុងអគារ ៧ជាន់ ដែលកំពុងតែសាងសង់ នៅក្រុងព្រះសីហនុ ហើយដែលទើបតែដួលរលំ បណ្តាលឲ្យកម្មករសំណង់យ៉ាងតិច ១៩នាក់ (Editor’s Note: ...