កីឡា និងបច្ចេកវិទ្យាបច្ចេកវិទ្យា

ហ្វេសប៊ុក​អះអាងថា ពិតជាមាន​ចោរ​«លួចចូលទៅគ្រប់គ្រង»​ទំព័រ ហ៊ុន សែន

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានអ្នកតាមដានប្រមាណជា ១១លាននាក់ ពិតជាត្រូវបានចោរ នៅលើបណ្ដាញអ៊ិនធើណែត លួចចូលទៅគ្រប់គ្រង នោះមែន។ នេះ បើតាមការអះអាងរបស់ក្រុមហ៊ុនហ្វេសប៊ុក ពីសហរដ្ឋអាេមរិក ដែលត្រូវបានស្រង់សំដីដោយវិទ្យុអាស៊ីសេរី។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ សារព្រមានដ៏ចម្លែកមួយ ត្រូវបានបង្ហោះចេញពីទំព័រហ្វេសប៊ុកលោក ហ៊ុន សែន និងមានខ្លឹមសារជាអាទិ៍ថា៖

«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»

ក្រោយបន្តិចមក សារខាងលើត្រូវបានជំនួស ដោយសារមួយទៀត មានសេចក្ដីថា៖

«នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច “Account Facebook” ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មាន អស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន “Facebook” កំពុងសើបអង្កេតជនអគតិ ដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។»

«លួចចូលទៅគ្រប់គ្រង» ញឹកពេកទេដឹង?

ការលើកឡើងដែលថា មាន«ក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច “Account Facebook”»របស់លោកនោះ ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន ហ្វេសប៊ុក កាលពីម្សិលម៉ិញ។ វិទ្យុអាស៊ីសេរីបានស្រង់ការបញ្ជាក់នោះ មកសរសេរថា៖

«ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ពិតជា​មាន​គេ​ចូល​លួច​កាន់កាប់​មែន។ មន្ត្រី​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បញ្ជាក់​ថា ក្រុមហ៊ុន Facebook ក៏បាន​ធ្វើការ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ របស់​លោក ហ៊ុន សែន ដើម្បី​ជួយ​ពួកគេ​ឱ្យ​មាន​លទ្ធភាព​ អាច​មក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ឡើងវិញ​បាន​ ដោយ​ជោគជ័យ។»

យ៉ាងណា ហេតុការណ៍នៃការលួចទំព័រ យកទៅគ្រង់គ្រង់នេះ ហាក់កើតឡើងជាញឹកញាប់ណាស់ ទៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ដែលបង្កឲ្យមានមន្ទិល ជុំវិញសមត្ថភាពផ្នែកបច្ចេកវិទ្យា របស់ក្រុមការងារហ្វេសប៊ុក​របស់លោក។ កន្លងមកលោក ហ៊ុន សែន ខ្លួនឯង ថែមទាំងបានប្រកាស​អួតអាងទៀតថា រដ្ឋាភិបាលរបស់លោក ប្រើពេលតែ៧នាទីប៉ុណ្ណោះ ក្នុងការរកមុខជនប្រព្រឹត្តិបទល្មើស នៅតាមបណ្ដាញសង្គម៕



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ស្ថានទូតអាមេរិក ទាត់​ចោល​ការ​ចោទ​របស់​ក្រុងភ្នំពេញ

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងឡាយ ដែលហាក់មានសន្ទុះ កាន់​តែ​ខ្លាំងឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្ថានទូតបានពន្យល់ ...
កម្ពុជា

ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក

រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន ...
កម្ពុជា

«កម្ពុជាគ្មានឈ្មោះ» ក្នុងប្រទេស​ដែលគ្រប់គ្រង​«Covid-19»​បានល្អ

ផ្ទុយពីការអួតអាង របស់មេដឹកនាំក្រុងភ្នំពេញ កម្ពុជាគ្មានឈ្មោះ នៅក្នុងបញ្ជីសន្ទស្សន៍ នៃក្រុមប្រទេសដែលគ្រប់គ្រងជំងឺរាតត្បាត «Covid-19» បានល្អនោះទេ។ នេះ បើតាមរបាយការណ៍ចំណាត់ថ្នាក់ របស់វិទ្យាស្ថានអន្តរជាតិមួយ ឈ្មោះ «Lowy Institute» ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.