សម្រាប់អ្នកស្នេហាសិល្បៈចម្រៀង ជាច្រើននាក់ នៅទ្វីបអ៊ឺរ៉ុប រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) បាន​«ធ្លាក់ទឹក»ពីការសំដែង​និងច្រៀងផ្ទាល់ របស់ស្ត្រីអ្នកចម្រៀងល្បីរូបនេះ នៅក្នុងមហោស្រពប្រឡងចម្រៀង «EuroVision» កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែឧសភា នារដ្ឋធានីតែលអាវីល ប្រទេសអ៊ីស្ត្រាអែល។

ឈុតឆាករបស់កំពូលតារាចម្រៀងអាមេរិក ដែលត្រូវសំដែងបទ «Like a Prayer» បានបង្កឲ្យមាន​ការខកចិត្ត​ជាទូទៅ សម្រាប់អ្នករង់ចាំតាមដាន ជាពិសេសអ្នកគាំទ្រ ដែលស្គាល់បទចម្រៀងច្បាស់ដូចបាតដៃ។ នៅលើ​បណ្ដាញ​សង្គម ពួកគេបានបង្ហោះសារ បរិហារនាង ម៉ាដូណា ថាច្រៀងញ័រ​និងខុសភ្លេង ខណៈអ្នកខ្លះពេបជ្រាយថា បើសិនជា​អញ្ចឹង ម៉េចមិនច្រៀងចាក់កាសែតទៅ?!

យ៉ាងណា រាជនីចម្រៀងប៉ុបបានច្រៀងល្អ និងត្រូវតាមភ្លេងឡើងវិញ សម្រាប់បទទីពីររបស់នាង គឺបទ «Future» ដែលជាចម្រៀង​ក្នុងថាស​ចម្រៀងថ្មី គ្រោងនឹងចេញលក់ ក្នុងពេលខាងមុខ។

តែអ្នកគាំទ្រនិងតាមដាន ច្បាស់ជាអស់សង្ឃឹមបន្ថែមទៀត នៅពេលបានឮពិធីការិនីនៃកម្មវិធី បានប្រកាស​ឡើង​បែបចំអក ដាក់កំពូល​តារាចម្រៀង​ល្បី នៅមុនប្រកាសពិន្ទុ ឲ្យបេក្ខជនជាតិហូឡង់ ដូច្នេះថា «Thanks for Madonna’s Auto-Tune» ដែលមានន័យថា «សូមអរគុណ សម្រាប់ Auto-Tune របស់ម៉ាដូណា»។

«Auto-Tune» ជាកម្មវិធីក្នុងកំព្យូទ័រមួយប្រភេទ ដែលជួយកែសម្រួល​​សម្លេងអ្នកច្រៀង ដែលច្រៀងផ្ទាល់ និងភ្លេង ឲ្យត្រូវគ្នា។ កម្មវិធីនេះ ត្រូវបាន​យកមកប្រើ សម្រាប់ចម្រៀងទីពីរ របស់តារាចម្រៀង។

ក្រុមអ្នកតាមដាន​ខ្លះ បានជួយបន្ធូរបរិយាកាលមកវិញថា កំហុសដ៏កម្រនេះ​ទំនងជាកើតឡើង ដោយសារ​ភាព​ប្រថុចញ៉ច ដែលនាង ម៉ាដូណា បានចុះកិច្ចសន្យាច្រៀងក្នុងកម្មវិធីមហោស្រពអន្តរជាតិខាងលើ។ រាជនីចម្រៀង​ប៉ុប បានចុះកិច្ចសន្យា នៅថ្ងៃព្រហស្បត្តិ៍មុន ពោលគឺតែ​ពីរថ្ងៃ​មុនចេញសំដែង ដែលធ្វើឲ្យកំពូលតារាចម្រៀង គ្មាន​ពេល​គ្រប់គ្រាន់ ដើម្បីហ្វឹកហាត់និងកែសម្រួលសម្លេង ជាមួយនឹងឧបករណ៍ភ្លេង៕



You may also like

តន្ត្រី

EuroVision 2021 ៖ ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈ​អ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision 2021» ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ...
កំសាន្ដ

នៅទីបំផុត ម៉ាដូណា នឹង​ចូលរួម​ច្រៀង​ជាកិត្តិយស​នៅ EuroVision

កាលពីអំឡុងខែមេសា បណ្ដាជនអ្នកតាមដាន និងគាំទ្រ បានជឿជាក់ថា នោះជាព័ត៌មានផ្លូវការ នៅបន្ទាប់ពីប្រព័ន្ធ​ផ្សព្វផ្សាយអ៊ីស្ត្រាអែល បានប្រកាសថា រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) នឹងចូលរួមច្រៀង​​ជាកិត្តិយស នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ...
តន្ត្រី

ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព​ប្រឡង​ចម្រៀង EuroVision

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈអ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision» ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ក្រៅទ្វីបអ៊ឺរ៉ុបមួយចំនួនទៀត។ ...

Comments are closed.

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...