ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ពិភពលោកបានស្គាល់ អំពីប្រទេសទាំង២៦ចុងក្រោយ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃមហោស្រពប្រឡងចម្រៀង «EuroVision» ដែលឆ្នាំនេះប្រព្រឹត្តិទៅ ក្នុងរដ្ឋធានីតែលអាវីល នៃប្រទេសអ៊ីស្ត្រាអែល និងមានការចូលរួម ពីប្រទេសចំនួន៤១។

ប្រទេស២៦នោះ រួមមាន៖

  • ៦ប្រទេស ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយមិនចាំបាច់ឆ្លងកាត់តាម វគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ដំបូងគេ គឺប្រទេសអ៊ីស្ត្រាអែល ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ខណៈ៥ប្រទេសទៀត បានផ្ដល់ថវិកា សម្រាប់រៀបចំមហាស្រពនេះ ច្រើនជាងគេ។ ប្រទេសទាំង៥ គឺ បារាំង អេស្ប៉ាញ អ៊ីតាលី អង់គ្លេស និងអាល្លឺម៉ង់។
  • ១០ប្រទេសបន្ទាប់ ជាប់ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកទី១ ប្រព្រឹត្តិទៅ កាលពីយប់ថ្ងៃអង្គារមុន។ ប្រទេសទាំង១០ចុងក្រោយ (លើកទី១) គឺ ក្រិច ប៊ីយ៉េឡូរ៉ុស្ស៊ី សែរប៊ី ស៊ីព្រ អេស្តូនី ឆែក អូស្ត្រាលី អ៊ីស្លង់ ស៊ាំងម៉ារ៉ាំង និងស្លូវ៉ានី។
  • រីឯ១០ប្រទេសចុងក្រោយ ដែលនៅសល់ ជាប់ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើកទី២ ប្រព្រឹត្តិទៅ ក្នុងយប់​ថ្ងៃព្រហស្បត្តិ៍នេះ។ ប្រទេសទាំង១០ចុងក្រោយ (លើកទី២) នេះ គឺ ម៉ាសេឌ័នខាងជើង ហូឡង់ អាលបានី ស្វីស រ៉ុស្ស៊ី អាហ្សែបៃហ្សង់ ដាណឺម៉ាក ណ័រវេស ស៊ុយអែដ ម៉ាល់តា។

ការប្រឡងផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ទី១៨ ខែឧសភានេះ នៅក្នុងសាល​មហាស្រពដដែល នៃរដ្ឋធានី តែលអាវីល ដោយមានការចូលរួម ពីស្ដេចចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) ផង។

សម្រាប់ប្រិយមិត្ត ដែលចង់ទស្សនាការប្រឡងចម្រៀង ដ៏ធំសម្បើមខាងលើ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងធ្វើការ​ផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍នោះ នៅលើគេហទំព័ររបស់ខ្លួន នៅយប់ថ្ងៃសៅរ៍ (ដែលត្រូវនឹងព្រឹកទៀបភ្លឺ ថ្ងៃអាទិត្យ)៕



លំអិតបន្ថែមទៀត

តន្ត្រី

ចម្រៀង​«Cambodia»​ឆ្នាំ​១៩៨១ របស់​អ្នកចម្រៀង​ «Kim Wilde»

នៅខណៈប្រទេសកម្ពុជាបានចេញ ពីរបបប្រល័យពូជសាសន៍ បីថ្ងៃប្រាំបីខែម្ភៃថ្ងៃ ចូលមកក្នុងរបបកុម្មុយនីស្ដិ៍បែបថ្មីមួយទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិចឯណោះ អ្នកចម្រៀង «Kim Wilde» បានច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា «កម្ពុជា (Cambodia)»។ បើទោះជាចម្រៀងនេះ ...
កំសាន្ដ

តារាចម្រៀងបន្ទរក្នុងទូរទស្សន៍បារាំង លេច«សុដន់»ម្ខាងក្នុងកម្មវិធី

មែនទែនទៅ មិនមានតែភ្លេង និងចម្រៀងប៉ុណ្ណោះទេ នៅក្នុងកម្មវិធី «កុំភ្លេចទំនុក» របស់ទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខ២ ដែលជាកម្មវិធីប្រឡងចម្រៀង បែបខារាអូខេ (KaraOke)។ កាលពីថ្ងៃទី២៣ ខែមិនានេះ តារាចម្រៀងបន្ទរមួយរូប ...
តន្ត្រី

EuroVision 2021 ៖ ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈ​អ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision 2021» ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ...

យល់ស៊ីជម្រៅផ្នែក តន្ត្រី

តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...
តន្ត្រី

ពេជ្រ សោភា ចេញចម្រៀង​«រួមគ្នា​ប្រឆាំង Covid-19»

តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា បានចេញចម្រៀងថ្មីមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមេរោគ «កូរូណា» ឬ«Covid-19»។ បទនោះ សរសេរទំនុកច្រៀង ...

Comments are closed.