កាលពីអំឡុងខែមេសា បណ្ដាជនអ្នកតាមដាន និងគាំទ្រ បានជឿជាក់ថា នោះជាព័ត៌មានផ្លូវការ នៅបន្ទាប់ពីប្រព័ន្ធ​ផ្សព្វផ្សាយអ៊ីស្ត្រាអែល បានប្រកាសថា រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) នឹងចូលរួមច្រៀង​​ជាកិត្តិយស នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃមហោស្រព​ប្រឡងចម្រៀង​អន្តរជាតិ «EuroVision» ដែលឆ្នាំនេះ ប្រព្រឹត្តិទៅ​ក្នុងរដ្ឋធានី តែលអាវីល ប្រទេសអ៊ីស្ត្រាអែល។

តែតាមពិត នៅក្នុងសប្ដាហ៍ចុងក្រោយ និងនៅមុនវគ្គផ្ដាច់ព្រ័ត្រ ឈានមកដល់នេះ ភាពស្រពិចស្រពិល​នៅតែកើតមាន ចំពោះវត្តមាន​ចូលរួម ក្នុងព្រឹត្តិការណ៍ប្រឡងចម្រៀង ពីសំណាក់​កំពូលតារាចម្រៀង អាយុ​៦០ឆ្នាំរូបនេះ។ គឺលោក «Jon Ola Sand» នាយកប្រតិបត្តិ ផ្នែកគ្រប់គ្រងព្រឹត្តិការណ៍ខាងលើ បានអះអាង កាលពីថ្ងៃចន្ទថា នាង ម៉ាដូណា នៅមិនទាន់ចុះហត្ថលេខា ទៅលើកិច្ចសន្យា​ចេញច្រៀងនៅឡើយ។

នៅទីបំផុត ក្នុងយប់ថ្ងៃព្រហស្បត្តិ ទី១៦ ខែឧសភានេះ បណ្ដាញទូរទស្សន៍ «KAN» របស់ប្រទេសអ៊ីស្ត្រាអែល ដែល​ទទួលរៀបចំផលិត មហាស្រពប្រឡងចម្រៀង «EuroVision» ឆ្នាំ២០១៩ បានចេញមកអះអាងថា កំពូល​តារាចម្រៀង​អាមេរិកាំង ដែលបានមកដល់ប្រទេសអ៊ីស្ត្រាអែល តាំងពីថ្ងៃអង្គារ ទើបនឹងចុះហត្ថលេខារួចរាល់ ជាមួយ​ផលិតកម្ម ស្ដីពីការចេញច្រៀង​របស់នាង។

មនុស្សអម​១៣៥នាក់ ក្នុងនោះ ៤០នាក់ជាអ្នកបន្ទរ ២៥នាក់​ជាអ្នករាំ

ដូច្នេះ វត្តមានរបស់នាង ម៉ាដូណា នៅលើឆាកនៃវគ្គផ្ដាច់ព្រ័ត្រ របស់មហោស្រពអន្តរជាតិ «EuroVision» ត្រូវបាន​អះអាង​ជាផ្លូវការ។ កំពូលតារាចម្រៀង នឹងឡើងសំដែងចម្រៀងពីរបទ ក្នុងយប់ថ្ងៃសៅរ៍​ទី១៨ ខែឧសភាស្អែក គឺបទ «Like a Prayer» ដ៏ល្បីល្បាញ និងបទ​«Future» ដែលតារាចម្រៀង ត្រៀមចេញនៅក្នុង​ថាសចម្រៀងថ្មី ឈ្មោះ «Madame X» របស់នាង។

សារព័ត៌មានអ៊ីស្ត្រាអែល បានអះអាងថា នាង ម៉ាដូណា បានមកដល់ប្រទេសអ៊ីស្ត្រាអែល ជាមួយនឹងមនុស្សអម ចំនួន១៣៥នាក់ ក្នុងនោះ ៤០នាក់ជាអ្នកបន្ទរ ២៥នាក់ជាអ្នករាំ និងអ្នកសេសសល់ សុទ្ធសឹងជាអ្នកបច្ចេកទេស។

ប្រព័ន្ធផ្សព្វផ្សាយបានអះអាងទៀតថា មួយផ្នែកធំនៃការចំណាយ ដើម្បីហៅកំពូលតារាចម្រៀង ឲ្យចេញច្រៀង នៅក្នុង​មហោស្រពអន្តរជាតិ ដែលមានការចូលរួម ពី៤១ប្រទេសនេះ ត្រូវបានធានារ៉ាប់រង ដោយមហាសេដ្ឋីសញ្ជាតិពីរ (អ៊ីស្ត្រាអែល-កាណាដា) លោក «Sylvan Adams»។

សង្គ្រាមសំដី៖ ម៉ាដូណា «EuroVision» និងអ៊ីស្ត្រាអែល

គេត្រូវរំលឹកឡើងវិញ ពីសង្គ្រាមសំដីដែលបានផ្ទុះឡើង បន្ទាប់ពីដំណឹងលេចឮ​នៃវត្តមាន របស់តារាចម្រៀង នៅលើ​ទឹកដីអ៊ីស្ត្រាអែល ខណៈសិល្បករ និងក្រុមសកម្មជនទាំងឡាយ នៅជុំវិញផែនដី បានចេញមុខគាំទ្រយុទ្ធនាការ ធ្វើពហិការ​ប្រទេសអ៊ីស្ត្រាអែល ដើម្បីតវ៉ាប្រឆាំង នឹង«ការរំលោភសិទ្ធិបណ្ដាជនប៉ាឡេស្ទីន»។

ប៉ុន្តែនាង ម៉ាដូណា បានឆ្លើយតបជាផ្លូវការ កាលពីថ្ងៃអង្គារថា៖

«ខ្ញុំនឹងមិនឈប់លេងភ្លេងដាច់ខាត ដើម្បីគោរពតាមការទាមទារ តាមបែបនយោបាយណាមួយ ហើយខ្ញុំក៏នឹង​មិនឈប់​និយាយ ជាសាធារណៈ ប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស នៅគ្រប់ទីកន្លែងក្នុងពិភពលោកនោះដែរ៕»



លំអិតបន្ថែមទៀត

តន្ត្រី

ប្រទេស​២៦ចុងក្រោយ នៃ​មហោស្រព​ប្រឡង​ចម្រៀង EuroVision

ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ពិភពលោកបានស្គាល់ អំពីប្រទេសទាំង២៦ចុងក្រោយ ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃមហោស្រពប្រឡងចម្រៀង «EuroVision» ដែលឆ្នាំនេះប្រព្រឹត្តិទៅ ក្នុងរដ្ឋធានីតែលអាវីល នៃប្រទេសអ៊ីស្ត្រាអែល និងមានការចូលរួម ពីប្រទេសចំនួន៤១។ ប្រទេស២៦នោះ រួមមាន៖ ...
តន្ត្រី

ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព​ប្រឡង​ចម្រៀង EuroVision

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈអ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision» ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ក្រៅទ្វីបអ៊ឺរ៉ុបមួយចំនួនទៀត។ ...
តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

លទ្ធផលផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព ប្រឡងចម្រៀង «EuroVision 2021» បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសអ៊ីតាលី តាមរយៈ​ក្រុមអ្នកចម្រៀងរ៉ុក​វ័យក្មេង ឈ្មោះ​«Måneskin» ដែលបានច្រៀងបទ​«Zitti e buoni» ក្នុងយប់ថ្ងៃសៅរ៍ ទី២២ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...
កំសាន្ដ

ឥណ្ឌា៖ ទារិកាមួយរូប​កើតចេញពីផ្ទៃ មានជើង៤ និងដៃ៤

អ្នកម្ដាយជាតិឥណ្ឌាម្នាក់ បានផ្ដល់កំណើត​ដល់ទារិកាមួយរូប ដែល«មានជើង៤ និងដៃ៤»។ ក្រុមអ្នកមានជំនឿស៊ប់ខាងសាសនា បានជឿជាក់ថា អព្ភូតហេតុខាងលើ គឺព្រះរស់ចាប់កំណើត (!)។ ស្រីជាម្ដាយ មានឈ្មោះ«Kareena» និងរស់នៅក្នុងក្រុង«Hardoi» រដ្ឋ«Uttar ...