ដំណឹងបារាំង

«ទិដ្ឋភាព»ភ្លាមៗក្នុងព្រះវិហារ Notre-Dame បន្ទាប់ពីរងអគ្គិភ័យ

ព្រឹកថ្ងៃអង្គារនេះ បណ្ដាជននៅក្នុងរដ្ឋធានីប៉ារីស បានភ្ញាក់ពីដំណេក ជាមួយនឹងសុបិន្តដ៏អាក្រក់ ដែលកំពុងបន្តពន្យល់ ជាមួយនឹង«ទិដ្ឋភាព»ស្រស់ៗ នៅនឹងមុខនៅឡើយ។ នោះ គឺព្រះវិហារ «Notre-Dame» ដ៏ល្បី និងជាដួងព្រលឹង របស់ផងខ្លួន ត្រូវបានព្រះអគ្គិត្របាក់ ចាប់តាំងពីក្បាលព្រលប់ម្សិលម៉ិញ រហូតដល់យប់រំលងអាធ្រាត។

ខាងក្រោមនេះ ជាទិដ្ឋភាពភ្លាមៗ នៅខាងក្នុងព្រះវិហារ បន្ទាប់ពីអគ្គិភ័យ បានត្រូវពន្លត់អស់ជាស្ថាពរ កាលពីព្រហាមព្រឹកម៉ិញ។ 

ក្រុមអ្នកពន្លត់អគ្គិភ័យ បានអះអាងថា ភ្លើងបានរលត់រួចអស់ក្ដី តែពួកគេនៅបន្តរំពៃមើល នៅគ្រប់ច្រកល្ហកទាំងអស់ នៃព្រះវិហារ និងជាពិសេសត្រូវធ្វើយ៉ាងណា ឲ្យគ្រោងសំណង់នៃព្រះវិហារ ដែលធ្វើអំពីថ្ម ចុះត្រជាក់វិញ។

លោក «Gabriel Plus» អ្នកនាំពាក្យក្រុមអ្នកលត់អគ្គិភ័យ បានថ្លែងឲ្យដឹង ក្នុងព្រឹកនេះថា៖

«ភ្លើងត្រូវបានពន្លត់អស់ទាំងស្រុង (…) គ្រោងសំណង់នៃដំបូលព្រះវិហារ ដែលធ្វើអំពីឈើ ត្រូវបានបំផ្លាញអស់។ ផ្នែកមួយនៃធ្នឹមដំបូល ដែលធ្វើអំពីថ្ម បានរលំបាក់ ខណៈកំពូលស្រួច (ដែលមានលក្ខណៈជាព្រួញ) បានបាត់រូបរាង។»

មកដល់ម៉ោងនេះ អាជ្ញាធរបារាំងនៅតែគិតថា គ្រោះមហន្តរាយនេះ មានមូលហេតុចេញពីការដ្ឋានជុសជុលព្រះវិហារ ដែលកំពុងប្រព្រឹត្តិធ្វើ រាប់ចាប់ពីប៉ុន្មានខែមុន។

ក្ដីសង្ឃឹមដ៏ធំ ដែលបានវិលត្រឡប់ ចូលមកសណ្ឋិតក្នុងបេះដូងអ្នក ដែលស្រឡាញ់ព្រះវិហារមួយនេះ គឺគ្រោងសំណង់សំខាន់ៗ នៃព្រះវិហារ ដែលធ្វើអំពីថ្ម (ជញ្ជាំង សរសេរ ធ្នឹម…) ត្រូវបានសង្គ្រោះ ឲ្យនៅមានរូបរាងដូចដើម៕



លំអិតបន្ថែមទៀត

ដំណឹង

មេរោគកូរូណា​វាយលុក​រដ្ឋសភា​បារាំង – តំណាងរាស្ត្រ​៤រូប ឆ្លង​ជំងឺនេះ

តំណាងរាស្ត្រ​៤រូប របស់ប្រទេសបារាំង បានឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាលមកពីមេរោគ «កូរូណា»ថ្មី។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរបារាំង ទទួលបន្ទុកផ្នែកសុខភាពសាធារណៈ ក្នុងយប់ថ្ងៃអាទិត្យនេះ។ អាជ្ញាធរសុខាភិបាលបារាំង «ARS» ប្រចាំតំបន់ ...
កីឡា និងបច្ចេកវិទ្យា

ល្បែងអូឡាំពិក ៖ ប៉ារីស ទទួលទង់អូឡាំពិក​ធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៤

ក្នុងពិធីបិទបញ្ចប់«ល្បែងអូឡាំពិក» នៅរាជធានីតូក្យូ (ជប៉ុន) យប់ថ្ងៃអាទិត្យទី៨ ខែសីហានេះ អ្នកស្រី អាន អ៊ីដាលហ្គោ (Anne Hidalgo) អភិបាលរដ្ឋធានី ប៉ារីស បានទទួលទង់​របស់គណៈកម្មការអូឡាំពិកអន្តរជាតិ ...
ដំណឹង

បាតុករ​បារាំង​ម្នាក់​ដែល​ដាល់​ភ្នាក់ងារ​នគរបាល ជា«កីឡាករ​អាជីព»

កីឡាករ​អាជីព – ជារូបភាពគួរឲ្យកត់សម្គាល់ សម្រាប់រលកទី៨ នៃបាតុកម្មអាវកាក់លឿង នៅថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅពេលបាតុករម្នាក់ បានដាល់នគរបាល។ ហេតុការណ៍កើតឡើង នៅលើស្ពាន «Leopold-Sédar-Senghor» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.