• ធ្លាក់​យន្ដហោះ​«ពន្លត់​អគ្គិភ័យ»​ នៅ​ភាគ​ខាងត្បូង​បារាំង ស្លាប់​អ្នក​បើកបរ

    ស្នងការដ្ឋានតំបន់ «Gard» (ភាគខាងត្បូង នៃប្រទេសបារាំង) បានអះអាងថា អ្នកបើកបរយន្ដហោះ«ពន្លត់​អគ្គិភ័យ»ម្នាក់ បានស្លាប់ ក្នុងខណៈខ្លួនកំពុងបំពេញភារកិច្ច តែបានជួបគ្រោះអកុសល ដោយយន្ដហោះរបស់ខ្លួន បានធ្លាក់បោកខ្លួន ផ្ទុះឆេះ។ សេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋានតំបន់ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ១៧និង២០នាទី (ម៉ោងក្នុងប្រទេសបារាំង) ក្បាលព្រលប់ថ្ងៃសុក្រនេះ។ ស្នងការដ្ឋានបានបន្ថែមទៀតថា ការស៊ើបអង្កេតមួយ កំពុងប្រព្រឹត្តិទៅ និងស្ថិតក្រោមការដឹកនាំ របស់រដ្ឋអាជ្ញាជាតិ​ប្រចាំតំបន់ ដែលបានធ្វើដំណើរ ទៅកាន់កន្លែងកើតហេតុដោយផ្ទាល់។ រូបភាពផ្ដល់ដោយទូរទស្សន៍បារាំង បានបង្ហាញពីទិដ្ឋភាព នៃការធ្លាក់យន្ដហោះនោះ ដែលគ្របដណ្ដប់ដោយផ្សែងខ្មួលខ្មាញ់។ សាក្សីដែលបានឃើញហេតុការណ៍ ត្រូវបានស្រង់សំដីមកអះអាងថា មុនពេលយន្ដហោះធ្លាក់ គេបានឃើញផ្សែងខ្មៅ ...
  • អគ្គិភ័យ​ក្នុង​នាវា​មុជទឹក​នុយក្លេអ៊ែ របស់​កងទ័ព​រ៉ុស្ស៊ី ស្លាប់​១៤នាក់

    នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែររ៉ុស្ស៊ី «មានការផ្ទុះប្រព័ន្ធហ្គាស» ដែលបង្កឲ្យមានអគ្គិភ័យឡើង និងបណ្ដាលឲ្យមនុស្ស«ស្លាប់​១៤នាក់» ដោយសារឈ្លក់នឹងផ្សែង។ នេះ បើតាមការអះអាង របស់អាជ្ញាធរនៃប្រទេសន័រវេស ដែលបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានទាំងនេះ ពីកងទ័ពរ៉ុស្ស៊ី កាលពីថ្ងៃអង្គារម្សិលម៉ិញ។ សម្រាប់កងទ័ពរ៉ស្ស៊ីផ្ទាល់ បានអះអាង តាមរយៈសារព័ត៌មានរ៉ុស្ស៊ីថា នាវាមុជទឹក​នុយក្លេអ៊ែរប្រភេទ «AS-12» រហស្សនាម «Locharik» ដែលធ្វើប្រតិបត្តិការស្រាវជ្រាវ នៅបាតសមុទ្រខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរងគ្រោះដោយអគ្គិភ័យមួយ នៅខណៈពេលដែលនាវាបានស្ថិត នៅក្បែរក្រុង «Severomorsk» (ប្រទេសរ៉ុស្ស៊ី) ដែលមានចំងាយប្រមាណ ជាង១០០គីឡូម៉ែត្រ ពីព្រំដែនភាគខាងជើង នៃប្រទេសន័រវេស។ បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការពារជាតិរ៉ុស្ស៊ី បានអះអាងថា មនុស្ស១៤នាក់ ...
  • អគ្គិភ័យ Notre-Dame៖ ការសង្ស័យ​ព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោល

    ការសង្ស័យផ្នែកព្រហ្មទណ្ឌ ដែលនិយាយពីទង្វើឧក្រិដ្ឋ នៅពីក្រោយ«អគ្គិភ័យ» ឆេះកម្ទេចដំបូលព្រះវិហារ «Notre-Dame» នៃរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ត្រូវបានស្ថាប័នអយ្យការទម្លាក់ចោល និងមិនត្រូវបានយកមកស្រាវជ្រាវទៀតទេ។ ស្ថាប័នអយ្យការនៃរដ្ឋធានីប៉ារីស ដែលជំនាញខាងការស៊ើបអង្កេត សំនុំរឿងឧក្រិដ្ឋកម្មធំៗ ឬអំពើភេរវកម្ម បានប្រកាសក្នុងថ្ងៃពុធទី ២៦ ខែមិថុនានេះ ច្រានចោលទាំងស្រុង ការភ្ជាប់អំពើឧក្រិដ្ឋណាមួយ (ដូចជាការលួចដុតជាដើម) ទៅនឹងគ្រោះអគ្គិភ័យដ៏រន្ធត់នោះ ក្រោមមូលហេតុថា ក្រុមអ្នកស៊ើបអង្កេត រកមិនឃើញពីចំណុចណាមួយ ដែលមានដើមហេតុចេញ​ពីទង្វើឧក្រិដ្ឋ និងដែលបង្កឲ្យកើត«អគ្គិភ័យ»។ យ៉ាងណា បើការសង្ស័យផ្នែកព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោលនោះ ស្ថាប័នស៊ើបអង្កេតខាងលើ បានអះអាងថា ការសង្ស័យផ្សេងទៀត ដែលនិយាយពីឧបទ្ទវហេតុ នៅបន្តស្រាវជ្រាវទៅមុខនៅឡើយ។ ការសង្ស័យនោះ ...
  • យុវនិស្សិត​​យ៉ាងតិច ២០នាក់ បានស្លាប់​​ក្នុង​គ្រោះ​អគ្គិភ័យមួយ ​នៅ​​ឥណ្ឌា

    យ៉ាងហោចណាស់ និស្សិតក្មេងៗ ២០នាក់ បានបាត់បង់ជីវិត និងជាង២០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះអាគារសាកលវិទ្យាល័យមួយ ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ។ នេះបើតាមរបាយការណ៍ក្នុងថ្ងៃសៅរ៍ ដែលផ្ដល់ដោយអាជ្ញាធរតំបន់។ ក្នុងតុល្យភាពដំបូងឲ្យដឹងថា មនុស្ស១៥នាក់បានស្លាប់។ អ្នករបួសទាំងជាង២០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក គ្រូពេទ្យមួយរូបបានអះអាងថា ក្នុងចំណោមអ្នកស្លាប់​ទាំង ២០នាក់ មាន១៦នាក់ជាស្ត្រី ខណះមនុស្ស ១៦នាក់ បានស្លាប់ដោយភ្លើងឆេះខ្លួន និង៤នាក់ទៀត បានរបួស​ធ្ងន់ធ្ងរ ដោយសារបានលោតចេញពីអាគារ ហើយបានស្លាប់នៅឯមន្ទីរពេទ្យ។ សាកលវិទ្យាល័យនោះ ជាវិទ្យាស្ថានឯកជនមួយ នៅក្រុង«Surate» ក្នុងរដ្ឋ«Gujarat»។ ម្ចាស់អាគារម្នាក់ ...
  • ទិដ្ឋភាព​មើល​ពីលើ​អាកាស នៃ​«ដំបូលឆេះ»​របស់ Notre-Dame

    ក្នុងរយៈពេលតែប៉ុន្មានម៉ោង ក្នុងយប់ថ្ងៃចន្ទ ចូលមកថ្ងៃអង្គារ បេតិភ័ណ្ឌមួយរបស់មនុស្សជាតិ ដែលមានវ័យជាង៨៥០ឆ្នាំ ត្រូវបានព្រះអគ្គិឆក់ត្របាក់ ដោយបន្សល់ទុក តែ«ដំបូលឆេះ»ពណ៌ខ្មៅ គួរឲ្យសោកសង្រេង។ ដូចបានឃើញ ក្នុងរូបភាពដែលថតពីលើអាកាស ដោយចេញផ្សាយ ដោយគេហទំព័រ រ៉ូស្ស៊ីមួយ ស្ដីពីទិដ្ឋភាពនៃព្រះវិហារ «Notre-Dame de Paris» នៅក្រោយពេលអគ្គិភ័យ ត្រូវបានពន្លត់រួចរាល់។ យ៉ាងណា អគ្គិភ័យមិនបានបំផ្លាញ គ្រោងសំណង់សំខាន់​របស់ព្រះវិហារ ដែលធ្វើអំពីថ្មនោះទេ។ នេះ បើតាមការអះអាង របស់ប្រធានស្ថាប័នពន្លត់អគ្គិភ័យ នៃរដ្ឋធានីប៉ារីស កាលពីព្រឹកថ្ងៃអង្គារ។ បើតាមរដ្ឋអាជ្ញារបារាំង ដែលបានប្រកាស បើកការស៊ើបអង្កេត អំពីហេតុការណ៍ខាងលើ បានពន្យល់ថា ក្នុងដំណាក់កាលនេះ ...
  • ទទួល«អំណោយ»ជិត​១ពាន់លាន​អ៊ឺរ៉ូ ដើម្បីជុសជុល Notre-Dame

    គ្រាន់តែក្នុងរយៈពេល​មិនដល់ពីរថ្ងៃ ស្រួលបួលផងទេ សហគ្រាសយក្សធំៗ និងមហាសេដ្ឋី របស់ប្រទេសបារាំង បានរួមគ្នាធ្វើ«អំណោយ» សម្រាប់ជុលជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ មកដល់ម៉ោងនេះ ទឹកប្រាក់អំណោយមានប្រមាណជិត ១ពាន់​លាន​អ៊ឺរ៉ូហើយ។ តាមច្បាប់បារាំង គ្រប់អំណោយទាំងឡាយ ដែលមានទិសដៅបម្រើឲ្យសង្គម និងបុព្វហេតុរួម នឹងផ្ដល់ផលប្រយោជន៍ សម្រាប់ម្ចាស់អំណោយ នូវការលើកលែងពន្ធដារ ក្នុងកម្រិត៦០% នៃទឹកប្រាក់អំណោយ។ ពីក្នុងចំណោមនោះ ម្ចាស់អំណោយដ៏មហាសាល ដែលគួរឲ្យកត់សម្គាល់ រួមមាន៖ ក្រុមគ្រួសារមហាសេដ្ឋី ត្រកូល «Arnault» ដែលជាម្ចាស់សហគ្រាស «LVMH» នៃផលិតផលតុបតែងកាយដ៏ប្រណិត (Luis Viton, …) បានជូនជាអំណោយ ...