«ក្លិបកម្សាន្ដ»មួយ ដែលមានឈ្មោះ «EDM» កណ្ដាលរាជធានីភ្នំពេញ បានត្រូវ​ព្រះអគ្គិ​ត្របាក់ ក្នុងរសៀលថ្ងៃទី២៤ ខែឧសភានេះ។ ក្លឹបនេះ មានទីតាំងក្បែរផ្សារទំនើប អ៊ីអន១ (AeOn1) និងខាងកើត​ស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន។ 

ទិដ្ឋភាពផ្សែងខ្មៅខ្មួលខ្មាញ់ បានគ្របដណ្ដប់ ក្នុងផ្ទៃមេឃ នៃរាជធានីភ្នំពេញ ខណៈ​វីដេអូ​ជាច្រើន ដែល​បានថត​ពីទិដ្ឋភាពនេះ ត្រូវបានបង្ហោះ នៅពាសពេញបណ្ដាញសង្គម។

បើតាមប្រភពផ្ទាល់កន្លែង ឲ្យដឹងថា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ ពីម៉ោង១៦ និង​២០នាទី ហើយ​នៅក្នុង​ពេលភ្លាមៗ គេមិនអាចបញ្ជាក់បានថា អគ្គិភ័យបានកើតឡើង បណ្ដាលពីអ្វី និងបង្ក​ឲ្យមាន​ការខូចខាត ដល់កម្រិតណា នោះនៅឡើយ។

អភិបាល​ខណ្ឌ​ចំការមន លោក ថេង សុថុល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក​ថា «ក្លិបកម្សាន្ដ»​​ខាងលើ ​បាន​បិទ​ដំណើរការ​របស់​ខ្លួន ទៅ​តាម​បទ​បញ្ជា​​របស់​រដ្ឋាភិបាល។

ក្នុងខណៈនេះ កងកម្លាំងអាជ្ញាធរ កំពុងធ្វើអន្តរាគមន៍ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ រីឯក្រុម​ពន្លត់​អគ្គិភ័យ កំពុងប្រឹងប្រែង ធ្វើការពន្លត់ភ្លើង៕



លំអិតបន្ថែមទៀត

ដំណឹង

អគ្គិភ័យ Notre-Dame ៖ គ្រោងសំណង់​ធ្វើពីថ្ម ត្រូវបាន​សង្គ្រោះ​

នៅមុននេះបន្តិច មេដឹកនាំក្រុមអ្នកលត់ អគ្គិភ័យ បានប្រកាសថា កម្លាំងរបស់លោកសង្គ្រោះបានទាំងស្រុង នូវផ្នែកសំណងធ្វើពីថ្ម របស់ព្រះវិហារ «Notre-Dame» ដ៏ល្បីរបស់រដ្ឋធានីប៉ារីស។ ដោយឡែកផ្នែកដំបូលខាងលើ ដែលមានគ្រោងសំណង់ធ្វើពីឈើនោះ ត្រូវបានព្រះអគ្គិត្របាក់ខ្ទេចអស់។ ឧត្ដមសេនីយ៍ ...
កម្ពុជា

វិមាន​ឈ្នះឈ្នះ​ចាយ​ប្រាក់​សាលារាជធានី​អស់​១២លាន​ដុល្លារ និង​នៅ​មាន​ចំណាយ​ផ្សេងទៀត

សាលារាជធានីភ្នំពេញ បានចំណាយប្រាក់អស់ ១២លានដុល្លារ ក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ។ នេះ បើតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ដូបចងចាំនេះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ ...
កម្ពុជា

ហ៊ុន សែន គ្រោង​«រក្សាទុក»​អាកាស​យានដ្ឋាន​ពោធ៍ចិនតុង តែមាន​មុខងារថ្មី

បើកម្ពុជាមានព្រលានយន្ដហោះថ្មី ធំនិងទំនើប ជាងព្រលានយន្ដហោះ ពោធ៍ចិនតុង តើព្រលាន​យន្ដហោះ​ចាស់មួយនេះ នឹងមានវាសនា ក្លាយជាអ្វី? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយ​នឹងសំនួរនេះ ថារដ្ឋាភិបាល​លោក នឹងបន្ត​«រក្សាទុក»​​អាកាស​យានដ្ឋាន​ចាស់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.