យ៉ាងហោច មនុស្ស៤នាក់​បានស្លាប់ និង​៥​នាក់​បាន​រងរបួស ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​​​ដ៏សន្ធោសន្ធៅ និងរន្ធត់ ដែលបណ្ដាលពី​ការឆេះ​ហាង​លក់​ហ្គាស ក្នុង​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តា​យ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ នេះ បើតាមរបាយការណ៍​ចុង​ក្រោយ របស់​អាជ្ញាធររាជធានី ដែលចេញ​ផ្សាយក្នុងពេលយប់ឡើង បន្ទាប់ពី​ព្រះអគ្គិ​ត្រូវបាន​ពន្លត់​រួចរាល់។

គឺជាហាងដែលប្រកបរបរនេះ ជាលក្ខណៈគ្រួសារ នៅក្នុងលំនៅដ្ឋានខ្លួនឯង ដែលធ្វើឲ្យ​ជនរងគ្រោះ ភាគច្រើន គឺជាសាច់ញាតិ​របស់ម្ចាស់ហាង។ ជនរងគ្រោះដល់ជីវិត រួមមាន​ កូនប្រុស​ម្ចាស់ហាង អាយុ២៧ឆ្នាំ – កូនស្រីម្ចាស់ហាង អាយុ៨ឆ្នាំ និងកម្មករពីរនាក់ទៀត (អាយុ​២២ឆ្នាំ និងអាយុ១៨ឆ្នាំ)។

រីឯជនរងរបួស រួមមាន ម្ចាស់ហាងខ្លួនឯង ដែលមានអាយុ៦៩ឆ្នាំ – ស្ត្រីជាភរិយាម្ចាស់​ហាង អាយុ៤៩ឆ្នាំ – កូនប្រុសម្ចាស់ហាង អាយុ១៩ឆ្នាំ – កូនស្ត្រីម្ចាស់ហាង អាយុ១៣ឆ្នាំ និង​ប្អូន​ប្រុស​ម្ចាស់​ហាង អាយុ៣២ឆ្នាំ។

អាជ្ញាធរអះអាងថា សាកសពជនរងគ្រោះ ត្រូវបានដឹកយកទៅតំកល់ នៅវត្ត​ស្ទឹងមាន​ជ័យ ខណៈជនមានរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយដើម្បីពន្លត់អគ្គិភ័យ ដែលមាន​លក្ខណៈយ៉ាងព្រឺព្រួច បានជា​ស្ថាពរ​នៅវេលា​ម៉ោង ១៩​និង​៣០​នាទី យប់ថ្ងៃ​ដដែល ក្រុមពន្លត់​អគ្គិភ័យ​​បានប្រើ​រថយន្ដ​​ពន្ល​ត់ ចំនួន២០គ្រឿង និងប្រើប្រាស់ទឹក​អស់​៦០ឡាន ដែលត្រូវនឹង​១២០ម៉ែត្រ​គូប។

យ៉ាងណា ក្រុមអាជ្ញាធរមិនបានបញ្ជាក់ថា នឹងអាចបើកសំនុំរឿងស៊ើបអង្កេត ពីករណី​អគ្គិភ័យខាងលើ ដែល​បណ្ដាល​ឲ្យមាន​មនុស្សស្លាប់ និងរបួសដូច្នេះទេ។

ទិដ្ឋភាព នៃការឆាបឆេះ មានអណ្ដាតភ្លើង​ខ្មួលខ្មាញ់ និងមានលក្ខណៈសន្ធោសន្ធៅ ដោយសារធុងហ្គាស បានផ្ទុះឆេះ​ជាបន្តបន្ទាប់ និងនៅក្នុងហាង មានការស្ងុកទុក នូវ​ធុងថ្មស្អុយ​យ៉ាងច្រើន។ រូបភាពទាំងនោះ ត្រូវបាន​ផ្សាយផ្ទាល់ នៅតាមកញ្ចាក់​​ទូរទស្សន៍​ក្នុងស្រុក និងនៅលើ​បណ្ដាញសង្គម។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្កម បានលើកជាមតិឡើងចម្រុះ នៅចំពោះហេតុការណ៍ ដ៏សោកសៅ និងរន្ធត់ ដ៏គួរឲ្យព្រួយបារម្ភនេះ។ មតិជាច្រើនបានលើកសំណើរថា អាជ្ញាធរ​គួរបិទ​កុំឲ្យមានហាងលក់ហ្គាស នៅ​កណ្ដាលក្រុងដូច្នេះ ដោយហេតុថា វាអាចបង្កហនិភ័យ​សម្រាប់​​ពលរដ្ឋ​ដទៃទៀត ដែលរស់នៅជុំវិញ ជាពិសេស​ហនិភ័យ សម្រាប់​ម្ចាស់ហាងខ្លួនឯង បើសិនជាក្រមសុវត្ថិភាព មិនត្រូវបានអនុវត្តឲ្យខ្ជាប់ខ្ជួន។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ដែលបង្ហាញពីហនិភ័យ សម្រាប់បណ្ដាអ្នករស់នៅ​រាជធានី៖

ស្តែងណាស់!! ផ្ទុះហ្គាស ក្នុងករណីអគ្គិភ័យឆេះនៅផ្លូវត្រសក់ផ្អែម

ស្តែងណាស់!! ផ្ទុះហ្គាស ក្នុងករណីអគ្គិភ័យឆេះនៅផ្លូវត្រសក់ផ្អែម សង្កាត់បឹងរាំង ខណ្ឌដូនពេញប្រភព ៖ ហ្វេសប៊ុក

Gepostet von KNV-info.com am Samstag, 18. Juli 2020

សូមអរគុណ​ចំពោះម្ចាស់​វីដេអូ​ ករណីអគ្គិភ័យឆេះសិប្បកម្មលក់ បញ្ចូលហ្គាស ថ្មស្អុយ​ អុីដ្រូសែន​ និងលក់ត្រីថ្ងៃទី​១៨​ ខែកក្កដា​ឆ្នាំ២០២០ (១៦:៣០នាទីផ្លូវត្រសក់​ផ្អែមខណ្ឌដូនពេញ)​ ។ ​ នាយកដ្ឋាននគរបាលបង្ការពន្ត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃអគ្គស្នង​ការនគរបាលជាតិ​ សូម​ជម្រុញដល់អាជីវករ​កំពុងធ្វេីអជីវកម្ម​ ប្រេងឥន្ធន​ ឧស្ម័នចំហេះ​ ហ្គាស​ ឬសារធាតុផ្សំ​បង្ករ​ជាប្រភពកំដៅ​ ត្រូវតែអនុវត្តន៏តាមច្បាប់ ស្តីពីការបង្ការ​ និងពន្លត់អគ្គីភ័យ​-និងអនុក្រឹត្យ​លេខ១៣១​ ស្តីពីលក្ខខណ្ឌ​ និងវិធានការនានា​ស្តីពីការបង្ការ​ និងពន្លត់អគ្គិភ័យ​ ។ អ្នកគ្រប់គ្រងគោលដៅ ទី​កន្លែង​កែច្នៃ​ និងស្តុកទុកសារធាតុងាយឆេះ​ ឬងាយផ្ទុះឆេះ​ ប្រភពកំដៅ​ ប្រភពភ្លេីង​ ត្រូវគោរពតាមលក្ខខណ្ឌ​ និងវិធានដូច​មានចែងក្នុងជំពូកទី៣​ មាត្រា៩​ នៃអនុក្រឹត្យលេខ១៣១​ ។ នាយកដ្ឋានកត់​សម្គាល់​ឃេីញថា​ ៖​ នៅរាជធានី​ភ្នំពេញ ក្នុងខែកក្កដាឆ្នាំ២០២០​នេះ​ មានគ្រោះថ្នាក់ដោយអគ្គីភ័យធំៗ​ច្រេីនករណីណាស់​ ការឆ្លេីយ តបរបស់អង្គភាពពន្លត់អគ្គិភ័យរាជធានីពុំសូវមានប្រសិទ្ធិភាព​ខ្ពស់​។ ដូច្នេះនាយកដ្ឋានសូមអំពាវ នាវដល់ម្ចាស់គោលដៅប្រកបអាជីវកម្មខាងលេី ត្រូវប្រេីវិធានការបង្ការ ឲមានប្រសិទ្ធិភាពខ្ពស់បំផុតនិងប្រុងប្រយត្ត័គ្រប់វិនាទី​ ត្រូវមានឧបករណ៏​ សម្ភារ​ និង បរិក្ខា​ ពន្លត់អគ្គិភ័យ​ ទាំងបុរាណ​ (ប្រពន្ធ័ទុយោទឹក​ ពាងទឹក​ ប៉ោតដាក់ខ្សាច់ ក្រណាត់ចាស់ៗ​។ល។ )​ ទាំងសម័យទំនេីប​ (ប្រពន្ធ័បង្ការពន្លត់អគ្គិភ័យ​ ដេីរដោយស្វ័យ​ប្រវត្តិ​ ត្រូវមានបំពង់ពន្លត់អគ្គិភ័យគ្រ់ប្រភេទគ្រប់លំនៅដ្ឋាន ឬតាមគោលដៅ។ ល។ )​ ដែលអាចជឿទុកចិត្តបាននិងមានគុណភាព ប្រសិទ្ធិភាពខ្ពស់​។

Gepostet von នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ am Samstag, 18. Juli 2020

ករណីអគ្គីភ័យឆាបឆេះផ្ទះលក់ហ្គាសមួយកន្លែង នៅផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ថ្ងៃទី18 ខែកក្កដា ឆ្នាំ2020

Gepostet von Video Editors am Samstag, 18. Juli 2020


លំអិតបន្ថែមទៀត

កម្ពុជា

សាលារាជធានី​ព្រមាន​ពី​«ភាពទ្រុឌទ្រោម»​នៃអាគារ​ចំណាស់​ពីឆ្នាំ១៩៥០

អាគារក្នុងរូបថតខាងលើនេះ អាចនឹងបាក់ស្រុត នៅក្នុងថ្ងៃណាមួយ ដោយសារតែ«ភាពទ្រុឌទ្រោម»របស់វា បណ្ដាលមកពីអាយុកាល ការប្រេះស្រាំ និងកង្វះការថែទាំ ក្នុងពេលកន្លងមក។ នេះបើតាមសេចក្ដីជូនដំណឹងមួយ របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយ សម្រាប់បណ្ដាពលរដ្ឋដែលរស់នៅក្នុងអាគារ ឲ្យធ្វើការប្រុងប្រយ័ត្ន។ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ថាកម្ពុជា​ប្រើ​​«Covid-19»បង្ក្រាបកូដកម្មស្របច្បាប់

ក្រុម«អ្នកជំនាញ»​នៃ​អង្គកា​រ​សហ​ប្រជាជា​តិ​ ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស បា​ន​រិះ​គន់​ចំ​ពោះការ​ចាត់វិធា​នការ ឱ្យ​កម្មក​រកា​ស៊ីណូ ដែ​លបានធ្វើកូដ​កម្ម​នៅ​កម្ពុជា ​បន្តធ្វើ​ចត្តាឡីស័​ក ក្នុង​ក្រប​ខណ្ឌ​ការ​ពារ​ជំងឺ «Covid-19 (កូ​វីដ-១៩)» ដោយលើក​ឡើងថា ​អាជ្ញាធ​រមិន​ត្រូវ​ប្រើ​វិធា​នកា​រសុខ​ភាព​សាធា​រ​ណៈ ជា​សំ​អាងក្នុងការ​បង្រ្កាប​ លើស​កម្ម​ភាព​កូដកម្មស្របច្បាប់ ...
កម្ពុជា

«ព្រលានយន្ដហោះ»កម្ពុជា ទទួល​អ្នកដំណើរ​បានជាង​១០លាន​នាក់

ព្រលានយន្ដហោះ «អន្តរជាតិ» ទាំងបី​នៅក្នុងប្រទេសកម្ពុជា ទទួលអ្នកដំណើរ​ក្នុងឆ្នាំ​កន្លងទៅ​នេះ បានប្រមាណជា​១០,៦លាននាក់។ នេះ បើតាមតួលេខផ្ដល់ដោយ «VINCI Airports» សហគ្រាសបារាំង ដែលគ្រប់គ្រង និងធ្វើអាជីវកម្ម ទៅលើព្រលានយន្ដហោះ​ទាំងនោះ។ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...