រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ នៅក្នុងតំបន់។

ចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេស ជំនាញ​ខាងការស្រាវជ្រាវ​សេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានធ្វើការសិក្សា ដោយឯករាជ្យ ទៅលើគុណភាពជីវិត និងការរស់នៅក្នុងទីក្រុងធំៗទាំងនោះ ដោយសង្កត់ធ្ងន់ទៅលើ គុណភាព​សន្តិសុខ​និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម​មានហនិភ័យ) – សេវាកម្មថែទាំសុខភាព និងការអប់រំ-វប្បធម៌ និងគុណភាពនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។

សម្រាប់ឆ្នាំ២០១៨នេះ សហគ្រាសជំនាញខាងលើ ដែលមានទីស្នាក់ការ នៅរាជធានី​ឡុងដ៍ ចក្រភពអង់គ្លេស បានដាក់រាជធានីភ្នំពេញ នៃរាជាណាចក្រកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ លេខ ១២៥ ដែលជាចំណាត់ថ្នាក់មួយ ទាបជាងក្រុងដទៃទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។

រដ្ឋធានី/ក្រុងធំៗទាំងនោះ រួមមាន តូក្យូ (៧) សិង្ហបូរី (៣៧) តៃប៉ិ (៥៨) សេអ៊ូល (៥៩) ប៉េកាំង (៧៥) គូឡាឡំពួរ (៧៨) បាងកក (៩៨) ប្រ៊ុយណេ (១០១) ម៉ានីល (១០៣) ហាណូយ (១០៧) ហូជីមិញ (ព្រៃនគរ – ១១៦) និងរដ្ឋធានីចាកាតា (១១៩)។

ចំណាក់ថ្នាក់​ទីក្រុង​ឬរដ្ឋធានី ដែលបានផ្ដល់គុណភាពជីវិត ថាមានកម្រិតខ្ពស់ជាងគេបំផុត នៅលើពិភពលោក បានធ្លាក់ទៅលើរដ្ឋធានី​វីយ៉ែន នៃប្រទេសអូទ្រីស ដោយបំបាក់ក្រុង​មែលប៊ន នៃប្រទេសអូស្ត្រាលី ដែលធ្លាប់កាន់តំណែង ជាម្ចាស់ចំណាត់ថ្នាក់លេខមួយ តាំងពី៥ឆ្នាំកន្លងមក ឲ្យនៅលេខ២។ បន្ទាប់ពីរដ្ឋធានី​វីយ៉ែន និងក្រុងមែលប៊ន ខាងក្រោមនេះ ជាក្រុងធំៗចំនួន៨ទៀត ដែលបានជាប់លេខ ជាបន្តបន្ទាប់ រួមមាន៖

– ប្រទេសជប៉ុន មានក្រុងពីរ៖ អូសាកា (៣) តូក្យូ (៧)
– ប្រទេសកាណាដា មានក្រុង៣៖ កាលហ្គារី (៤) វេនគូវ័រ (៦) និងតូរ៉ុងតូ (៧ស្ទួន)
– ប្រទេសអូស្ត្រាលី មានក្រុង២ (ទៀត)៖ ស៊ីដនី (៥) និងអាដេឡែត (១០)
– និងប្រទេសដាណឺម៉ាក មានក្រុង១៖ កូផេនអាក (៩)។

រីឯក្រុងទាំង១០ ចុងក្រោយ ដែលមានគុណភាពជីវិត អន់ជាងគេបង្អស់ (មិនគួរឲ្យរស់នៅ សេវាកម្មសុខភាពតិចតួច ជួបនឹងការបាញ់បោះ កាប់ចាក់ មិនលោះពេល…) និងអន់ជាង«ក្រុងគុជ» រួមមាន៖

រដ្ឋធានី​ដាការ (សេណេហ្គាល់ /១៣១) អាល់ហ្សេរ (អាល់ហ្សេរី /១៣២) ឌូអាឡា (កាមើរូន /១៣៣) ទ្រីប៉ូលី (លីប៊ី /-១៣៤) ហារ៉ារ (ហ្សឹមបាវ៉េ /១៣៥) ព័រម័រ៉េប៊ី (ហ្គីណេថ្មី / ១៣៦) ការ៉ាឈី (ប៉ាគីស្ដង់ /១៣៧) ឡាកូស (នីហ្សេរីយ៉ា /១៣៨) ដាកា (បង់ក្លាដេស /១៣៩) និងរដ្ឋធានី ដាម៉ាស (ស៊ីរី /១៤០)៕



លំអិតបន្ថែមទៀត

នគរ ស្ថាបត្យកម្ម

គេហដ្ឋាន​ស្ថាបត្យករ​ វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ ដាក់លក់​ថ្លៃ«៧លាន​ដុល្លារ»

គេហដ្ឋានឯកជន របស់ស្ថាបត្យករលោក វណ្ណ ម៉ូលីវណ្ណ ដែលអ្នកផងដាក់ឈ្មោះថា ជាបីតា​ស្ថាបត្យកម្មកម្ពុជា ត្រូវបានដាក់លក់ ក្នុងតម្លៃ«៧លាន​ដុល្លារ»អាមេរិក ដោយ​ក្រុមហ៊ុន​​អចលនទ្រព្យមួយ ឈ្មោះ «IPS Cambodia»។ លំនៅដ្ឋានមួយនេះ ...
កម្ពុជា

អាឡិច ថា«កោះកុងក្រៅ»ត្រូវ ហ៊ុន សែន ​លួចលក់​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់

ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ដេវិតសុន (Alejandro G.Davidson) បាន​អះអាងថា កោះកុងក្រៅ ដែលជាកោះដ៏ធំមួយ ត្រូវបានរបបលោក ហ៊ុន សែន លក់តាម​«បែប​លួចលាក់» ...
កម្ពុជា

ហ៊ុន សែន ឲ្យប្រគល់​«សត្វតោ»​ទៅម្ចាស់វិញ ខណៈ​មន្ត្រីថា​អនុវត្តច្បាប់

ប្រសិនជាមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ខិតខំពន្យល់ថា ទង្វើរឹបអូស«សត្វតោ» ជាការអនុវត្តច្បាប់នោះ ទីបំផុតទៅ លោក ហ៊ុន សែន បានចេញបញ្ជាឲ្យប្រគល់សត្វតោនេះ ត្រឡប់ទៅឲ្យម្ចាស់ដើម ដែលជាជនជាតិចិនវិញ។ បុរសខ្លាំងនៅកម្ពុជា ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...