ដំណឹងបារាំង

អគ្គិភ័យ Notre-Dame៖ ការសង្ស័យ​ព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោល

ការសង្ស័យផ្នែកព្រហ្មទណ្ឌ ដែលនិយាយពីទង្វើឧក្រិដ្ឋ នៅពីក្រោយ«អគ្គិភ័យ» ឆេះកម្ទេចដំបូលព្រះវិហារ «Notre-Dame» នៃរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ត្រូវបានស្ថាប័នអយ្យការទម្លាក់ចោល និងមិនត្រូវបានយកមកស្រាវជ្រាវទៀតទេ។

ស្ថាប័នអយ្យការនៃរដ្ឋធានីប៉ារីស ដែលជំនាញខាងការស៊ើបអង្កេត សំនុំរឿងឧក្រិដ្ឋកម្មធំៗ ឬអំពើភេរវកម្ម បានប្រកាសក្នុងថ្ងៃពុធទី ២៦ ខែមិថុនានេះ ច្រានចោលទាំងស្រុង ការភ្ជាប់អំពើឧក្រិដ្ឋណាមួយ (ដូចជាការលួចដុតជាដើម) ទៅនឹងគ្រោះអគ្គិភ័យដ៏រន្ធត់នោះ ក្រោមមូលហេតុថា ក្រុមអ្នកស៊ើបអង្កេត រកមិនឃើញពីចំណុចណាមួយ ដែលមានដើមហេតុចេញ​ពីទង្វើឧក្រិដ្ឋ និងដែលបង្កឲ្យកើត«អគ្គិភ័យ»។

យ៉ាងណា បើការសង្ស័យផ្នែកព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោលនោះ ស្ថាប័នស៊ើបអង្កេតខាងលើ បានអះអាងថា ការសង្ស័យផ្សេងទៀត ដែលនិយាយពីឧបទ្ទវហេតុ នៅបន្តស្រាវជ្រាវទៅមុខនៅឡើយ។ ការសង្ស័យនោះ មានដូចជា កន្ទុយបារីរបស់ក្រុមកម្មករ ដែលបោះចោល ក្នុងដំបូលព្រះវិហារ និងមិនត្រូវបានពន្លត់ ឲ្យបានត្រឹមត្រូវ ឬបញ្ហាបណ្ដាលមកពីអគ្គិសនីជាដើម។ 

ក្នុងរយៈពេលតែប៉ុន្មានម៉ោង ក្នុងយប់ថ្ងៃចន្ទទី១៥ ចូលមកថ្ងៃអង្គារទី១៦ ខែមេសា ឆ្នាំ២០១៩ ព្រះវិហារ «Notre-Dame de Paris» ដែលជាបេតិភ័ណ្ឌមួយរបស់មនុស្សជាតិ មានវ័យជាង៨៥០ឆ្នាំ ត្រូវបានព្រះអគ្គិឆក់ត្របាក់ ដោយបន្សល់ទុក តែ«ដំបូលឆេះ»​ពណ៌ខ្មៅ យ៉ាងអាណោចអាធ័ម។

Notre Dame Cathedral, icon of Paris, burns

“Notre Dame of Paris is our history, our literature, our imagination”. France’s president says Paris’ iconic cathedral will be rebuilt after a massive fire caused extensive damage to the 850-year-old building.

Posted by Al Jazeera English on Tuesday, April 16, 2019


ក្នុងរយៈពេលដំបូង នៃការស៊ើបអង្កេត មនុស្សជាច្រើននាក់ ត្រូវបានកោះហៅទៅសាកសួរ។ មនុស្សទាំងនោះ មានដូចជាបុគ្គលិក កម្មករ របស់សហគ្រាស ដែលទទួលបន្ទុក ជុសជុលដំបូលព្រះវិហារ – តំណាងអ្នកគ្រប់គ្រងព្រះវិហារ និងបុគ្គលិករបស់ក្រុមហ៊ុន «Elytis» ដែលទទួលបន្ទុកថែរក្សាសន្តិសុខ ក្នុងបរិវេណព្រះវិហារ តាំងពីឆ្នាំ២០១៤។

បើទោះជាបុគ្គលិកមួយចំនួន បានលើកឡើង ពីភាពចន្លោះប្រហោង នៃការការពារសន្តិសុខ ក្នុងបរិវេណព្រះវិហារ តែសម្រាប់អ្នកស៊ើបអង្កេត ភាពចន្លោះប្រហោងនោះ មិនអាចត្រូវរាប់ចូល ជាការពាក់ព័ន្ធ នឹងទង្វើឧក្រិដ្ឋនោះឡើយ។

ផ្ទុយទៅវិញ ការអន្តរាគមន៍ជួយសង្គ្រោះ ហាក់មានភាពយឺតយ៉ាវ និងមិនទាន់ពេល បណ្ដាលមកពីបញ្ហា នៃការបកស្រាយ និងការបញ្ជូនព័ត៌មាន នៅពេលអគ្គិភ័យចាប់ផ្ដើមដំបូង។

យ៉ាងណា ការស៊ើបអង្កេតនៅតែបន្តធ្វើ និងដឹកនាំ ដោយចៅក្រមស៊ើបអង្កេតបីនាក់។ ការស៊ើបអង្កេតនោះ នឹងស្វែងរកការពន្យល់ និងការទទួលខុសត្រូវ យ៉ាងស៊ីជម្រៅ ពីបទ «បំផ្លាញដោយអចេតនា នូវទ្រព្យសម្បត្តិសាធារណៈ ដោយអគ្គិភ័យ បណ្ដាលមកពីការរំលោភជាបន្តបន្ទាប់ និងដោយចំហរ នូវវិធានចាំបាច់ទាំងឡាយ សម្រាប់សុវត្ថិភាព-សន្តិសុខ ដែលកំណត់ឡើង ដោយច្បាប់»៕



លំអិតបន្ថែមទៀត

ដំណឹង

អេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជា​«ប្រធានាធិបតី​បារាំង»​ជាថ្មី

នៅយប់ថ្ងៃអាទិត្យនេះ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជាប់ឆ្នោតជា«ប្រធានាធិបតី​បារាំង»ជាថ្មីទៀត ដោយបានយកឈ្នះអ្នកស្រី ម៉ារីន ឡឺប៉េន (Marine Le Pen) ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង – នាយក​រដ្ឋមន្ត្រី​ថ្លែង​ពី​​ការ​ចាប់​ខ្លួន​​៤៨១នាក់

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានអះអាងតាមកញ្ចក់ទូរទស្សន៍ នៅមុននេះ ថាមកដល់ម៉ោងនេះ មនុស្សចំនួន ៤៨១នាក់ ត្រូវបានចាប់ខ្លួន និង២១១នាក់ ...
ដំណឹង

រដ្ឋាភិបាលបារាំង​នឹងរឹតបន្តឹង​សន្តិសុខ នៅតាម​គ្រឹះស្ថានសិក្សា​នានា

រដ្ឋាភិបាលបារាំងបានសម្រេច កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ធ្វើការរឹតបន្តឹងសន្តិសុខ នៅតាម​គ្រឹះស្ថានសិក្សា​នានា ចាប់ពីពេលចប់​វិសមកាលតូច (Vacances de Toussaint) ក្នុងពីរសប្ដាហ៍ខាងមុខ។ ប្រភពច្បាស់ការណ៍ ស្និតនឹងក្រុមប្រឹក្សាការពារជាតិ បានទម្លាយដំណឹងនេះ តាមរយៈ​ទូរទស្សន៍ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...