ក្នុងពិធីបិទបញ្ចប់«ល្បែងអូឡាំពិក» នៅរាជធានីតូក្យូ (ជប៉ុន) យប់ថ្ងៃអាទិត្យទី៨ ខែសីហានេះ អ្នកស្រី អាន អ៊ីដាលហ្គោ (Anne Hidalgo) អភិបាលរដ្ឋធានី ប៉ារីស បានទទួលទង់​របស់គណៈកម្មការអូឡាំពិកអន្តរជាតិ ដើម្បី​ជានិមិត្តរូបរបស់រដ្ឋធានីប៉ារីស (បារាំង) ក្នុងការទទួលខ្លួន ធ្វើជាម្ចាស់ផ្ទះ​សម្រាប់ព្រឹត្តិការណ៍​ប្រកួតល្បែងអូឡាំពិក នៅឆ្នាំ​២០២៤ខាងមុខ។

ទង់អូឡាំពិកនោះ ត្រូវបានផ្ទេរពីអ្នកស្រី«Yuriko Koike» អភិបាលរាជធានី តូក្យូ តាមរយៈលោក «Thomas Bach» ប្រធានគណៈកម្មការ​អូឡាំពិកអន្តរជាតិ មុននឹងត្រូវបានអ្នកស្រី អាន អ៊ីដាលហ្គោ លើកគ្រវីទៅកាន់​ពិភពលោក។

ព្រឹត្តិការណ៍ល្បែងអូឡាំពិក លើកទី៣៣ នឹងប្រព្រឹត្តិទៅនៅរដ្ឋធានី ប៉ារីស ព្រមទាំងតំបន់មួយចំនួន នៅក្នុង​ប្រទេស​បារាំង ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (ខណៈល្បែងអូឡាំពិកសម្រាប់ជនពិការ នឹង​ប្រព្រឹត្តិទៅ ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំដដែល)។

ប្រសិនជាអ្នកស្រី អាន អ៊ីដាលហ្គោ បានទទួលទង់អូឡាំពិក នៅឯពិធីបិទបញ្ចប់ល្បែងអូឡាំពិក លើកទី៣២ ក្នុង​រាជធានីតូក្យូនោះ នៅឯរដ្ឋធានី​ប៉ារីសឯនេះ ក៏មានប្រារព្ធពិធីអបអរសាទរ និមិត្តរូបជាផ្លូវការនេះដែរ ដោយមាន​ការចូលរួម ពីបណ្ដាកីឡាករបារាំង ដែលទើបនឹងត្រឡប់​ពីប្រទេសជប៉ុន​ និងបណ្ដាអ្នកគាំទ្រ​នោះផង៕

ខាងក្រោមនេះ ជាទីតាំងមួយចំនួន នៅកណ្ដាលនិងជុំវិញរដ្ឋធានីប៉ារីស ដែលត្រូវយកមករៀបចំ ធ្វើជាទីលានប្រកួតល្បែងអូឡាំពិក៖



លំអិតបន្ថែមទៀត

ដំណឹង

អតីតប្រធានាធិបតីបារាំង ទទួលមរណភាព​ដោយសារ​«Covid-19»

លោក វ៉ាឡេរី ជីស្កាដេស្ដាំង (Valéry Giscard d’Estaing) អតីតប្រធានាធិបតីបារាំង រវាងពី​ឆ្នាំ១៩៧៤ មកទល់នឹងឆ្នាំ១៩៨១ បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ កាលពី​យប់​ថ្ងៃពុធទី២ ខែធ្នូ ...
ដំណឹង

អគ្គិភ័យ Notre-Dame៖ ការសង្ស័យ​ព្រហ្មទណ្ឌ ត្រូវបានទម្លាក់ចោល

ការសង្ស័យផ្នែកព្រហ្មទណ្ឌ ដែលនិយាយពីទង្វើឧក្រិដ្ឋ នៅពីក្រោយ«អគ្គិភ័យ» ឆេះកម្ទេចដំបូលព្រះវិហារ «Notre-Dame» នៃរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ត្រូវបានស្ថាប័នអយ្យការទម្លាក់ចោល និងមិនត្រូវបានយកមកស្រាវជ្រាវទៀតទេ។ ស្ថាប័នអយ្យការនៃរដ្ឋធានីប៉ារីស ដែលជំនាញខាងការស៊ើបអង្កេត សំនុំរឿងឧក្រិដ្ឋកម្មធំៗ ...
កំសាន្ដ

កាត់ច្រមុះ​និងបបូរមាត់លើ ដើម្បីធ្វើខ្លួន​ជា… មនុស្ស​ភពក្រៅ

មនុស្ស​ភពក្រៅ មាននៅលើផែនដីយើងមែនឬទេ? ពិបាកឆ្លើយបន្តិច… តែបុរសជាតិបារាំង​ម្នាក់នេះ អាចឆ្លើយនឹង​សំនួរខាងលើបាន៖ មនុស្ស​ភពក្រៅ គឺជារូបគាត់នេះតែម្ដង។ លោក «Anthony Loffredo» ទើបនឹងបានកាត់ច្រមុះ និងបបូរមាត់​ខាងលើ របស់លោក ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.