ដំណឹងបារាំង

បាតុករ​បារាំង​ម្នាក់​ដែល​ដាល់​ភ្នាក់ងារ​នគរបាល ជា«កីឡាករ​អាជីព»

កីឡាករ​អាជីព – ជារូបភាពគួរឲ្យកត់សម្គាល់ សម្រាប់រលកទី៨ នៃបាតុកម្មអាវកាក់លឿង នៅថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅពេលបាតុករម្នាក់ បានដាល់នគរបាល។ ហេតុការណ៍កើតឡើង នៅលើស្ពាន «Leopold-Sédar-Senghor» ដែលឆ្លងពីលើទន្លេសែន កណ្ដាលរដ្ឋធានីប៉ារីស ក្នុងវេលារសៀល បន្ទាប់ពីក្បួនដង្ហែរបស់ក្រុមបាតុករ ត្រូវបានកងកម្លាំងអាជ្ញាធរ រាំងខ្ទប់មិនឲ្យបន្តដំណើរ ឆ្ពោះទៅកាន់វិមានរដ្ឋសភាជាតិបារាំង។

រូបភាពដែលថតជាប់ ដោយអ្នកសារព័ត៌មាន «Line Press» បានបង្ហាញឲ្យឃើញថា នៅក្នុងការប្រឈមមុខគ្នា រវាងក្រុមកងកម្លាំងនគរបាល និងក្រុមបាតុករ នៅលើស្ពាននោះ បុរសម្នាក់ស្លៀកពាក់ខោខៀវ​អាវខ្មៅ មិនបិទមុខ បានហក់ចូលទៅ ហើយបានបើកការវាយប្រហារ ដោយកាយវិការប្រដាល់ ជាច្រើនដង ទៅលើភ្នាក់ងារនគរបាលមួយរូប និងបង្ខំឲ្យភ្នាក់ងាររូបនោះ ត្រូវដកថយទៅក្រោយ។

នៅក្នុងរូបភាពផ្សេងទៀត គេឃើញបុរស​ខោខៀវអាវខ្មៅ​ដដែល បានធ្វើការ​ដាល់ ទាត់ធាក់​ជាទម្ងន់ ទៅលើភ្នាក់ងារ​នគរបាល​មួយរូបផ្សេង រហូតធ្វើឲ្យភ្នាក់ងាររូបនោះ ដួលទៅលើដី។

បើតាមសារព័ត៌មានបារាំងជាច្រើន ដូចជា «France Info» និង «Le Parisien» ជាដើម បានឲ្យដឹងថា បាតុករប្រដាល់ខាងលើ ត្រូវបានស្គាល់អត្តសញ្ញាណរួចហើយ ដោយនាយកដ្ឋានប្រតិបត្តិការ នៃសេវាកម្មបច្ចេកទេស និងភស្ដភារ (DOSTL) របស់ក្រសួងមហាផ្ទៃបារាំង។ ជននោះ ជាអ្នកប្រដាល់អាជីពមួយរូប ដែលធ្លាប់ឈ្នះ ជាជើងឯកទំងន់ធ្ងន់ ក្នុងទសវត្សរ៍ឆ្នាំ២០០០ របស់ប្រទេសបារាំង

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើននាក់ បានទម្លាយតៗគ្នា អំពីអត្តសញ្ញាណ របស់កីឡាករប្រដាល់ខាងលើ ថាមានឈ្មោះ «Christophe Dettinger» អាយុ៣៧ឆ្នាំ ជាអ្នករស់នៅ ក្នុងតំបន់ជាយក្រុង ប៉ារីស។ ភ្លាមៗ គេហទំព័រ «WikiPedia» នៅត្រង់ទំព័រ ដែលនិយាយពីកីឡាករ ក៏បានធ្វើបច្ចុប្បន្នភាព ទាក់ទងនឹងសកម្មភាព​ខាងលើ របស់កីឡាករដែរ។

ដោយឡែក ផ្ទុយពីពាក្យចចាម ដែលលើកឡើងថា កីឡាករខាងលើ ត្រូវបានចាប់ខ្លួនរួច តាំងពីក្បាលព្រលប់ ថ្ងៃសៅរ៍នោះ តាមពិតទៅ​ មកដល់ម៉ោងនេះ បាតុករប្រដាល់ដ៏សម្បើម នៅមិនទាន់ត្រូវបានអាជ្ញាធរ ចាប់ខ្លួននៅឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

បារាំង​មានករណី​ឆ្លង​មេរោគ​«កូរូណា»​កើនដល់​៣៨នាក់ និងស្លាប់​ពីរនាក់

ការរីករាលដាល ក្នុងប្រទេសបារាំង នៃជំងឺរលាកផ្លូវដកដង្ហើម តាមរយៈមេរោគ​«កូរូណា»​ថ្មី ហៅថា «Covid-19» បានកើនឡើងទ្វេដង ក្នុងរយៈពេល តែមួយថ្ងៃម្សិលម៉ិញ។ តុល្យភាពក្នុងយប់ថ្ងៃព្រហស្បត្តិ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានឲ្យដឹងថា ករណីឆ្លងមេរោគខាងលើ ...
ដំណឹង

Covid-19៖ ពលរដ្ឋ​បារាំង​ជិត១៥​ម៉ឺននាក់ ត្រូវបានរៀបចំឲ្យវិលចូលស្រុក

មកដល់ម៉ោងនេះ ពលរដ្ឋ​បារាំង​ជិត១៥​ម៉ឺននាក់ ត្រូវបានដឹកត្រឡប់ មកដល់ប្រទេសបារាំងវិញ ស្របពេលដែលប្រទេសនានា នៅជុំវិញពិភពលោក កំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19»។ នេះ បើតាមតួលេខ ផ្ដល់ដោយក្រសួងការបរទេសបារាំង ចេញផ្សាយនៅព្រឹកថ្ងៃទី៧ ...
ដំណឹង

Covid-19៖ បារាំងបន្ថែម​វិធានការ​​ដើម្បីបញ្ចៀស ការបិទប្រទេស​ជាថ្មី

«យើងនៅមានសំណាង ក្នុងការបញ្ចៀស ការបិទប្រទេស​ជាថ្មី» នេះជាការអះអាងឡើង របស់លោក ហ្សង់ កាស្ដិក (Jean Castex) នាយករដ្ឋមន្ត្រីបារាំង នៅចំពោះការបន្តរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.