ដំណឹងបារាំង

«គ្រោះអគ្គិភ័យ»​នៅប៉ារីស​សម្លាប់មនុស្ស​១០នាក់ – សង្ស័យ​មានអ្នកដុត

មនុស្ស១០នាក់ បានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស នៅក្នុង«គ្រោះអគ្គិភ័យ»ដ៏ខ្លាំងមួយ កាលពីវេលាទៀបភ្លឺព្រឹកម៉ិញ ដែលបានឆេះកម្ទេចមួយផ្នែក នៃអាគារលំនៅដ្ឋានមួយ ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ដែលផ្ដល់ដោយក្រុមអ្នកជួយសង្គ្រោះ។

ការស៊ើបអង្កេត ក្នុងជំហ៊ានដំបូងបានឲ្យដឹងថា «គ្រោះអគ្គិភ័យ»ខាងលើ​ទំនងជាមានមនុស្សដុត។

បន្ទាប់ពីអគ្គិភ័យត្រូវបានរំលត់ លោក «Rémy Heitz» រដ្ឋអាជ្ញានៃសាធារណរដ្ឋ ប្រចាំរដ្ឋធានីប៉ារីស បានអះអាងថា​ អ្នករស់នៅក្នុងអគារនោះម្នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំ។ លោកថា៖

«មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន។ ជននោះជាស្រី ហើយកំពុងបញ្ជូនទៅឃុំខ្លួន។»

ការិយាល័យអយ្យការនៃរដ្ឋធានី ប៉ារីស បានប្រកាសដែរថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ពីបទ«បំផ្លិចបំផ្លាញដោយចេតនា តាមរយៈអគ្គិភ័យ ដែលបង្កឲ្យមានមនុស្សស្លាប់»។

ក្រុមអ្នកលត់អគ្គិភ័យ បានឲ្យដឹងថា អណ្តាតភ្លើងចាប់ផ្ដើមឆាបឆេះ នៅវេលាម៉ោង​១រលង​អាធ្រាត នៅខណៈពេលដែលមនុស្សម្នា កំពុងលង់លក់ក្នុងដំណេក។ ប៉ុន្តែបណ្ដាជននៅក្នុងអគារមួយចំនួន បានភ្ញាក់ឡើង ហើយបានរត់ឡើង ទៅលើដំបូងរបស់អគារ ដើម្បីគេចចេញពីភ្លើង ខណៈមួយចំនួនទៀត នៅជាប់ក្នុងអគារ និងស្រែករកការជួយសង្គ្រោះ តាមបង្អួច។

បើតាមក្រុមអ្នកជួយសង្គ្រោះដដែល បានអះអាងថា មនុស្សជាង៥០នាក់ ត្រូវបានជម្លៀសចេញអគារ ហើយពួកគេបានប្រើពេល ដល់ទៅច្រើនជាង ៥ម៉ោង ដើម្បីធ្វើឲ្យអណ្ដាតភ្លើងរលត់​អស់ទាំងស្រុង។ ពីក្នុងចំណោម​អ្នករងរបួស​​ទាំងអស់ មានអ្នកលត់អគ្គិភ័យចំនួន៦នាកផង។

ភ្លាមៗក្រោយពេលកើតហេតុ អ្នកស្រី «Anne Hidalgo» អភិបាលរដ្ឋធានី ប៉ារីស បានថ្លែងឡើងថា រដ្ឋធានីប៉ារីសកំពុងកាន់ទុក្ខ ដោយសារតុល្យភាព ចេញពី«គ្រោះអគ្គិភ័យ មានសភាពគួរឲ្យតក់ស្លុត»៕



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...
របាយការណ៍

បុណ្យ​«១៤កក្កដា»​៖ បដិវត្ត​ប្រជាជន​ដើម្បី​​សេរីភាព​និង​ប្រជាធិបតេយ្យ

នៅប្រទេសបារាំង ថ្ងៃ«១៤កក្កដា»នេះ ត្រូវបានដាក់ជាបុណ្យជាតិរបស់ប្រទេស តាំងពីឆ្នាំ១៨៨០ ក្នុង​ខណៈ ដែល​ប្រទេសនេះ បានបង្កើតឡើង​នូវរបបសារធារណរដ្ឋ ជាលើកទី៣។ រដ្ឋសភាបារាំងក្នុងសម័យនោះ បាន​អនុម័ត​យក​ថ្ងៃនេះ ជាថ្ងៃបុណ្យជាតិជាផ្លូវការ ដោយយោងទៅលើ​ព្រឹត្តការណ«ពីរ» ដែលបានកើតឡើង ...
កំសាន្ដ

Covid-19៖ ម៉ាស់​និង​ស្រោមដៃ កំពុង​បំពុល​ទឹកសមុទ្រ​មេឌីទេរ៉ាណេ

ម៉ាស់​និង​ស្រោមដៃ ដែលជាឧបករណ៍ពេទ្យ​ដ៏សំខាន់ ក្នុងការព្យាបាល ឬថែរក្សាអ្នកជំងឺ «Covid-19» ត្រូវបានប្រទះឃើញជាច្រើន នៅក្នុងទឹកសមុទ្រ មេឌីទែរ៉ាណេ។ ក្រុមអ្នក​ស្រឡាញ់​ធម្មជាតិ មកពីសមាគម «Opération Mer Propre ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.