គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក (Jean Castex) ត្រូវបានប្រធានាធិបតីតែងតាំង បន្ទាប់ពី​លោក អេឌូអាដ៍ ហ្វីលីព (Édouard Philippe) នាយករដ្ឋមន្ត្រី​ផុតតំណែង បានដាក់ពាក្យសុំ​លាលែង​ពីតំណែង ក្នុងថ្ងៃដដែល។

នៅក្នុងមជ្ឈដ្ឋាននយោបាយបារាំង លោក ហ្សង់ កាស្តិក អាយុ៥៥ឆ្នាំ ត្រូវបានគេស្គាល់​រួច​ហើយ ថាជាអតីតទីប្រឹក្សា ដ៏ជិតដិត របស់អតីតប្រធានាធិបតី លោក នីកូឡា សាកូហ្សី (Nicolas Sarkozy)។ តែនៅមជ្ឈដ្ឋានទូទៅ មិនសូវមាននរណាស្គាល់ លោក ហ្សង់ កាស្តិក នោះឡើយ។

តាមពិតទៅ លោក កាស្តិក មាននិន្នាការនយោបាយ ស្ដាំនិយម និងបានជាប់ឆ្នោត ជា​អភិបាលក្រុង «Prades» ដែលជា​ក្រុងតូចមួយ នៅភាគខាងត្បូង នៃប្រទេសបារាំង តាំងពីឆ្នាំ២០០៨។ កាលពីខែមីនាកន្លងមក លោក«នាយករដ្ឋមន្ត្រី​ថ្មី»រូបនេះ បានជាប់ឆ្នោត ជាថ្មីទៀត ក្នុង​សម្លេង​៧៦%។

បើទោះជាមិនដែល​កាន់តំណែង ជារដ្ឋមន្ត្រី នៃក្រសួងរដ្ឋ​ណា​មួយក្ដី តែអ្នកដែល​ស្គាល់​លោក ហ្សង់ កាស្តិក អះអាងថា បុរសរូបនេះ​មានជំនាញច្រើនយ៉ាង និងជាអ្នក​នយោបាយ ដែលចុះជាប់ ជាមួយ​មជ្ឈដ្ឋាន​ពលរដ្ឋ។ លោកចេះពន្យល់ ឲ្យអ្នកនៅក្រោម​បង្គាប់ ស្ដាប់ និងធ្វើតាម យ៉ាងងាយស្រួល និងដោយរលូន។

បុរសចំណាស់​ជាងពាក់កណ្ដាល​មនុស្សរូបនេះ ធ្លាប់ត្រូវបាននាយកដ្ឋមន្ត្រីផុតតំណែង (លោក អេឌូអាដ៍ ហ្វីលីព) តែងតាំងកាលពីដើមខែមេសា ធ្វើជាអ្នក​សម្របសម្រួល យុទ្ធសាស្ត្រជាតិ នៃការងើប​ចេញ​ពីការបិទប្រទេស នៅក្រោយវិបត្តិ«Covid-19»។

លោក អេឌូអាដ៍ ហ្វីលីព បានថ្លែងនៅពេលនោះថា លោក កាស្តិក គឺជា​ឥស្សរជន​ជាន់ខ្ពស់ម្នាក់ ដែលស្គាល់​យ៉ាងច្បាស់ អំពីពិភពសុខាភិបាល និងបំពេញការងារ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់។

បន្ទាប់ពីបានកាន់តំណែង ជានាយកអគ្គនាយកដ្ឋានមួយ ក្នុងក្រសួងសាមគ្គីភាព ក្នុង​ឆ្នាំ ២០០៥-២០០៦ នោះមក លោក ហ្សង់ កាស្តិក បានក្លាយជានាយក​ខុទ្ទកាល័យ ​របស់​លោករដ្ឋមន្ត្រី «Xavier Bertrand» ចំនួន​២ដង ដោយដំបូងឡើយ នៅក្រសួង​សុខាភិបាល (ឆ្នាំ២០០៦-២០០៧) និងបន្ទាប់មកនៅក្រសួងការងារ (ឆ្នាំ២០០៧-២០០៨) ។

ក្នុងរយៈពេល នៃការកាន់តំណែងទាំងនោះ លោក កាស្ដិក បានដឹកនាំ និងគ្រប់គ្រង លើសំនុំរឿង​ដ៏រសើបៗ​ជាច្រើន ក្នុងនោះមាន សេវាកម្មអប្បបរមា សម្រាប់មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ និងការកែទម្រង់ ផែនការ​ប្រាក់​សោធន​ពិសេស។

ក្នុងឆ្នាំ២០១០ លោកប្រធានាធិបតី នីកូឡា សាកូហ្ស៊ី បានតែងតាំងលោក កាស្តិក ជា​ទីប្រឹក្សា​ទទួលបន្ទុក​ខាង​កិច្ចការសង្គម មុននឹងក្លាយជាអគ្គលេខាធិការរង នៃវិមាន​ប្រធានាធិបតី រវាងពីឆ្នាំ២០១១ និងឆ្នាំ ២០១២។

ក្នុងអាណត្តិប្រធានាធិបតី ម៉ាក្រុង លោក កាស្តិក ក៏នៅតែ​កាន់តំណែង ជា​អគ្គលេខាធិការ​រង នៃវិមាន​ប្រធានាធិបតី​ដដែលដែរ៕



You may also like

ដំណឹង

គ្រាប់បែក​បង្កៃ​នៅ​លីយ៉ុង៖ អាជ្ញាធរ​បារាំង​បាន​ឃាត់ខ្លួន មនុស្ស​៤នាក់

ជាសរុប មនុស្ស​៤នាក់ ត្រូវបានអាជ្ញាធរបារាំង​ឃាត់ខ្លួន រាប់ចាប់តាំង​​ពីព្រឹកថ្ងៃចន្ទនេះ​មក នៅក្នុងសំណុំរឿងបំផ្ទុះគ្រាប់បែក ក្នុងកញ្ចប់ផ្លុងចោលកណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) ដែលបានកើតឡើង កាលពីថ្ងៃសុក្រមុន។ ជនសង្ស័យសំខាន់បំផុត នៅក្នុងសំនុំរឿងនេះ ត្រូវបានអាជ្ញាធរចាប់ខ្លួន បានមុនគេ ...
ដំណឹង

Covid-19៖ បារាំងដាក់ភាគខាងជើង​(ទាំង​ប៉ារីស)​ក្នុងបម្រាម«រលកទី៣»

នៅចំពោះការរាតត្បាត ដែលត្រូវបានកំណត់ថា ជា«រលកទី៣» រដ្ឋាភិបាលបារាំងបានសម្រេចបិទជាថ្មី ចំពោះ​តំបន់​ភាគខាងជើង ចាប់ពីអាធ្រាត​​យប់ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ និងមានរយៈពេល១ខែ។ តំបន់ភាគ​ខាងជើង រាប់ទាំងរដ្ឋធានីប៉ារីសផង មានចំនួនសរុប១៦តំបន់ ...
ដំណឹង

បាតុកម្ម«អាវកាក់លឿង»​ទី១៨៖ ធនាគារ តូប​​និង​ហាង​ជាច្រើន​​រងអគ្គិភ័យ

ចលនាទី១៨ នៃបាតុកម្មក្រុម«អាវកាក់លឿង»បារាំង បានយករដ្ឋធានីប៉ារីសធ្វើជាទិសដៅ ក្នុងថ្ងៃសៅរ៍ទី១៦ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីសំដែងកំហឹងរបស់បាតុករ ប្រឆាំងនឹងនយោបាយដឹកនាំដោយរដ្ឋាភិបាល របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel ...

Comments are closed.

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ឲ្យព្រះរាជាដាក់រាជ្យ ដូចជួយ ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច

អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ «ជំនួប»ធ្វើឲ្យ ហ៊ុន សែន ​ចំណេញ តែ កឹម សុខា គិត​ជ្រៅ

ទិដ្ឋភាព«ជំនួប»ផ្ទាល់មុខ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ គណបក្ស​ប្រឆាំង លោក កឹម សុខា ក្នុងពិធីបុណ្យសព ម្ដាយក្មេកលោក ហ៊ុន សែន ...