ដំណឹងដែលលេចឮ តាំងពី១-២សប្ដាហ៍មុន ត្រូវបានក្រុម ប៉ារីស (Paris Saint Germain – បារាំង) ប្រកាសជាផ្លូវការ នៅមុននេះបន្តិច។ ខ្សែប្រយុទ្ធជាតិប្រេស៊ីលដ៏ល្បី កីឡាករ ណីម៉ា (Neymar Jr) បានចាកចេញពីក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង និងទៅចុះហត្ថលេខាលេងឲ្យក្រុម «Al-Hilal» នៃប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

នៅប៉ុន្មាននាទីក្រោយមក ក្រុមបាល់ទាត់​«Al Hilal»​នៃរាជធានី «Riyad» របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានប្រកាស​ជាផ្លូវការដែរថា ណីម៉ា គឺជាកីឡាកររបស់ខ្លួន សម្រាប់រយៈពេល២ឆ្នាំ ឬ២រដូវកាល។

សារព័ត៌មានកីឡា​ក្នុងប្រទេសបារាំង «L’Equipe» បានរាយការណ៍ថា ការផ្ទេរកីឡាកររូបនេះ ធ្វើឡើងក្រោមទឹកប្រាក់ ប្រមាណជិត១០០លានអ៊ឺរ៉ូ រាប់ទាំងកម្រៃបន្ថែមផង។

ក្រុម ប៉ារីស បានលើកសរសើរអតីតខ្សែប្រយុទ្ធរបស់ខ្លួន ថាជា«អតីតជើងឯក» ដែលបានចូលរួមលេង ១៧៣ប្រកួត និងទាត់បញ្ចូលទី បាន១១៨គ្រាប់ ក្នុងរយៈពេល៦រដូវកាលកន្លងមក ជាមួយក្រុម។

នៅជាមួយក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង កីឡាករ ណីម៉ា បានលើកពានជាច្រើន រួមមាន៖ ៥ x Ligue 1 – ៣ x France Cup – ២ x League Cup និង ៣ x Champion Trophées។

ប៉ុន្តែជាមួយក្រុម ប៉ារីស កំពូលខ្សែប្រយុទ្ធជាតិ ប្រេស៊ីល អាយុ៣១ឆ្នាំ មិនមានភាពជោគជ័យសោះឡើយ ក្នុងការឈ្នះពានអ៊ឺរ៉ុប «Champions League»។ កីឡាករគ្រាន់តែបានឡើងទៅប្រកួត ដល់វគ្គផ្ដាច់ព្រ័ត្រម្ដងគត់ នៅឆ្នាំ២០២០ ទល់នឹងក្រុម បាយ៉ើន (Bayern Munich – អាល្លឺម៉ង់) និងបានចាញ់ក្រុមនេះ ០-១៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

លូកា ម៉ូឌ្រិក ឈ្នះ​ជា​ម្ចាស់​«បាល់មាស»​ឆ្នាំ២០១៨

ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា ទើបចេញ​ប្រកួត​លើក​ដំបូង និង​បាននាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស

ទើបចេញ​ប្រកួត​លើក​ដំបូង សម្រាប់រដូវកាលថ្មី ក្នុងនាមជាកីឡាករ របស់ក្រុមប៉ារីស (Paris Saint Germain) កំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar Jr) បានជួយឲ្យក្រុមនេះ ...
កីឡា និងបច្ចេកវិទ្យា

«សំដីរើសអើង»របស់អាជ្ញាកណ្ដាល​ទី៤​ផ្អាកការប្រកួតរវាង ប៉ារីស-​អ៊ីស្តាំប៊ូល

អាជ្ញាកណ្ដាលទី៤ រងការចោទប្រកាន់ថា បានប្រើ«សំដីរើសអើង»ពណ៌សម្បុរ ទៅលើ​ជំនួយការ​គ្រូបង្វឹក របស់ក្រុម អ៊ីស្ដាំប៊ូល (Istanbul Basaksehir – ទួរគី) ដែលធ្វើឲ្យ​ការប្រកួតរវាងក្រុមនេះ ទល់នឹងក្រុម ប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.