កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អាជ្ញាធរ​ប្រេស៊ីល​ប្ដឹង​«ស្ត្រី​ម្ចាស់​បណ្ដឹង»​ប្រឆាំង ណីម៉ា ពីបទ​បរិហារកេរ្តិ៍

រឿងរ៉ាវចាប់រំលោភ ទាក់ទងនឹងកីឡាករ ណីម៉ា នៅមានភាគបន្តវែងឆ្ងាយ ទៅមុខទៀត។ ភាគបន្តលើកនេះ មិនទាក់ទងផ្ទាល់ នឹងកំពូលខ្សែប្រយុទ្ធ​ជាតិប្រេស៊ីលទេ តែទាក់ទងនឹង«ស្ត្រី​ម្ចាស់​បណ្ដឹង» ដែលបានចោទកីឡាករ ពីបទរំលោភបំពានខ្លួន។

គឺអាជ្ញាធរក្រុង សាវប៉ាវឡូ (São Paulo) ជាអ្នកដាក់ពាក្យបណ្ដឹង កាលពីថ្ងៃពុធ ឡើងទៅតុលាការ ប្រឆាំងនឹងនាង «Najila Trindade» ពីបទបរិហារកេរ្តិ៍ បន្ទាប់ស្ត្រីបង្ហាញម៉ូដ អាយុ២៦ឆ្នាំរូបនេះ បានលើកឡើងថា កងកម្លាំងនគរបាល ដែលធ្វើការក្នុងសំនុំរឿង ទំនងជាត្រូវបាន​«ទិញក្បាល»​អស់ហើយ។

បើតាមស្ថាប័ននគរបាល នៃក្រុង សាវប៉ាវឡូ បានបញ្ជាក់ថា ការលើកឡើងរបស់ស្ត្រីម្ចាស់បណ្ដឹង ដែលចោទកីឡាករ ណីម៉ា ពីបទរំលោភរូបនេះ បានប៉ះពាល់ដល់ «កិត្តិយសនៃស្ថាប័នរដ្ឋ» ជាពិសេដល់ភ្នាក់ងារនគរបាលច្រើននាក់ ដែលកំពុងធ្វើការងារ របស់ពួកគេ។

តាមរយៈកិច្ចសម្ភាសមួយ ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ប្រេស៊ីល «SBT» ពិធីកររបស់កម្មវិធី បានលើកឡើង ពីការចូលទៅស្រាវជ្រាវ របស់ភ្នាក់ងារនគរបាល នៅក្នុងគេហដ្ឋានរបស់នាង «Najila Trindade» បន្ទាប់ពីនាងខ្លួនឯង បានប្រកាសថា គេហដ្ឋានរបស់នាង ត្រូវបានចោរគាស់ ចូលលួចកំព្យូទ័របន្ទះមួយគ្រឿង ដែលក្នុងនោះ មានវីដេអូដ៏សំខាន់ ដែលអាចដាក់បន្ទុកបន្ថែម លើកីឡាករ ណីម៉ា។

ប៉ុន្តែបើតាមពិធីករ បានស្រង់សំដីរបស់អ្នកស៊ើបអង្កេត មកបញ្ជាក់ថា នៅក្នុងគេហដ្ឋានរបស់«ស្ត្រី​ម្ចាស់​បណ្ដឹង»រូបនេះ មិនមានស្នាមម្រាមដៃ គួរឲ្យសង្ស័យណាផ្សេង ក្រៅតែពីស្នាមម្រាមដៃ របស់នាង «Najila Trindade» ខ្លួនឯង និងស្ត្រីអ្នកបម្រើការម្នាក់ទៀត នៅក្នុងផ្ទះនោះឡើយ។

តបនឹងការលើកឡើងនេះ នាង «Najila Trindade» បានឧទានឡើងថា៖

«ច៎ា ! តែភ្នាក់ងារនគរបាលទាំងនោះ ត្រូវបានទិញក្បាល អស់ហើយឬ? ឬក៏មិនមែនទេ? ឬក៏ខ្ញុំឆ្កួត តែម្នាក់ឯង?»

សម្រាប់ក្រុមអាជ្ញាធរ ពាក្យសំដីខាងលើ ធ្វើឡើងជ្រុលហួស និងជាការមិនអាចទទួលយកបាន ហើយសំនុំរឿងមួយទៀត នឹងត្រូវបង្កើតឡើង ដើម្បីអង្កេតប្រឆាំងនាង «Najila Trindade»។

តែមុននឹងសំនុំរឿងនេះ ត្រូវបានបើកជាផ្លូវការ ក្រុមអ្នកទទួលខុសត្រូវ ត្រូវបញ្ជាក់ឲ្យច្បាស់ថា តើពាក្យសំដី​របស់​ស្ត្រី​បង្ហាញម៉ូដ​រូបនេះ បានធ្វើឲ្យ«របួសដល់ផ្លូវចិត្ត» នៃបណ្ដាភ្នាក់ងារនគរបាល ដែលធ្វើការងាររបស់ពួកគេ ឬយ៉ាងណា។

ពាក្យបណ្ដឹងរបស់អាជ្ញាធរ បានបន្ថែមបញ្ហាមួយ ជាថ្មីទៀត សម្រាប់នាង «Najila Trindade» បន្ទាប់ពីមេធាវីទីបីរបស់នាង បានប្រកាសដកខ្លួន ចេញពីសំនុំរឿង កាលពីដើមសប្ដាហ៍។ មកដល់ម៉ោងនេះ មេធាវីថ្មីការពារក្ដីឲ្យនាង នៅមិនទាន់បង្ហាញខ្លួន បង្ហាញឈ្មោះជាសាធារណៈ នៅឡើយ៕



លំអិតបន្ថែមទៀត

កំសាន្ដ

ស្ត្រីម្នាក់​«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុង​ព័រឡេន (អាមេរិក)

នៅខណៈវិបត្តិកំពុងបន្តផ្ទុះ នៅតាមក្រុងធំៗ នៃសហរដ្ឋអាមេរិក ស្ត្រីម្នាក់បានចូលរួម​ការតវ៉ា ជាមួយនឹងបណ្ដាបាតុករដែរ ដោយបង្ហាញ​ការជំទាស់របស់ខ្លួន តាមរបៀបដ៏​ពិសេស​មួយ គឺ«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុងព័រឡេន (Portland) ភាគខាងលិចសហរដ្ឋអាមេរិក។ ហេតុការណ៍បានកើតឡើង ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា រង​បណ្ដឹង​ពី​«បទរំលោភ»​យុវតី​​ម្នាក់ ក្នុង​សណ្ឋាគារ​កណ្ដាល​​ប៉ារីស

ណីម៉ា (Neymar Jr) កំពូលខ្សែប្រយុទ្ធ និងជាតារាបាល់ទាត់ របស់ក្រុមប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) បានរងបណ្ដឹងមួយ ពី«បទរំលោភ»សេពសន្ធវៈ។ បណ្ដឹងនេះ ត្រូវបានដាក់ឡើងទៅប្រព័ន្ធយុត្តិធម៌ នៃក្រុង ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា រងបណ្ដឹងមួយពីបទ​រើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅ​ប្រេស៊ីល

តារារបស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ ណីម៉ា (Neymar) កំពុង​រងបណ្ដឹងមួយ ពីបទរើសអើង ប្រឆាំង​ជន​ស្រឡាញ់​ភេទដូច នៅក្នុង​ប្រទេស​ប្រេស៊ីល។ បណ្ដឹងដែលដាក់ឡើង ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.