កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ណីម៉ា រង​បណ្ដឹង​ពី​«បទរំលោភ»​យុវតី​​ម្នាក់ ក្នុង​សណ្ឋាគារ​កណ្ដាល​​ប៉ារីស

ណីម៉ា (Neymar Jr) កំពូលខ្សែប្រយុទ្ធ និងជាតារាបាល់ទាត់ របស់ក្រុមប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) បានរងបណ្ដឹងមួយ ពី«បទរំលោភ»សេពសន្ធវៈ។ បណ្ដឹងនេះ ត្រូវបានដាក់ឡើងទៅប្រព័ន្ធយុត្តិធម៌ នៃក្រុង សាវប៉ាវឡូ (Sao Paulo) ប្រទេសប្រេស៊ីល ដោយយុវតីម្នាក់​ដែលអះអាងថា ខ្លួនជាជនរងគ្រោះ នៅក្នុងហេតុការណ៍ នៅការចាប់រំលោភសេពសន្ធវៈ ក្នុងសណ្ឋាគារមួយ កណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។

ប៉ុន្តែឪពុករបស់កីឡាករ បានចេញមុខ មកបដិសេធការលើកឡើងនេះ និងបានបរិហារបណ្ដឹងនេះ ថាជាឆាកល្ខោនប្រឌិតឡើង ដើម្បីបង្ខូចឈ្មោះកូនរបស់លោក។

ពាក្យបណ្ដឹងនោះ ត្រូវបានទម្លាយចេញជាសាធារណៈ ដោយសារព័ត៌មានប្រេស៊ីល «UOL Sport – Globo Esporte» កាលពីប៉ុន្មានម៉ោងមុន ដោយអះអាងបន្ថែមថា វាជាពាក្យបណ្ដឹងដែលដើមបណ្ដឹង បានដាក់កាលពីថ្ងៃសុក្រនេះ នៅចំពោះស្នងការនគរបាលក្រុង ខណៈហេតុការណ៍ចាប់រំលោភនោះ ត្រូវបានអះអាងថា កើតឡើងតាំងពីថ្ងៃទី១៥ ខែឧសភា។

សារព័ត៌មានប្រេស៊ីល បានស្រង់បណ្ដឹងរបស់យុវតី ដែលមិនត្រូវបានបញ្ចេញឈ្មោះ មករៀបរាប់ថា ដំបូងឡើយ យុវតីដែលរស់នៅប្រទេសប្រេស៊ីល និងកីឡាករ ណីម៉ា ដែលកំពុងទាត់ឲ្យក្រុមប៉ារីស បានឆ្លើយឆ្លងគ្នា តាមបណ្ដាញសង្គមអ៊ិនស្ដាហ្គ្រាម (Instagram)។ បន្ទាប់មក យុវតីរូបនោះ ត្រូវបានតារាបាល់ទាត់​អញ្ជើញ ឲ្យធ្វើដំណើរ មកកាន់រដ្ឋធានីប៉ារីស។

នៅថ្ងៃទី១៥ ខែឧសភា យុវតីបានមកដល់សណ្ឋាគារ សូហ្វីតែល (Sofitel) ក្នុងសង្កាត់ «Arc de Triomphe» ដ៏ល្បី នៃរដ្ឋធានីប៉ារីស។ នាងបានសរសេរថា កីឡាករ ណីម៉ា បានមកជួបនាងដល់ក្នុងបន្ទប់ និងមានអាការៈ«ស្រវឹង»។ ម្ចាស់បណ្ដឹងបន្តថា បន្ទាប់ពី​«បបោសអង្អែល»​មួយសន្ទុះ ស្រាប់តែ ណីម៉ា បានប្ដូរប្រើ«កម្លាំង» និងបាន«បង្ខំរួមរ័ក» ដោយគ្មានការយល់ព្រមពីនាង។

យុវតីបានអះអាងទៀតថា ខ្លួនបានវិលត្រឡប់ ទៅប្រទេសប្រេស៊ីលវិញ នៅថ្ងៃទី១៧ ខែឧសភា និងថា នាងភ័យខ្លាចមិនហ៊ានប្ដឹងកីឡាករ នៅក្នុងប្រទេសបារាំងទេ។

«អន្ទាក់» ដើម្បីប្ដឹងពី«បទរំលោភ»

នៅចំពោះពាក្យបណ្ដឹងខាងលើ លោក ណីម៉ា (Neymar Sr) ជាឪពុករបស់កីឡាករ បានប្រតិកម្មតាមបណ្ដាញទូរទស្សន៍ប្រេស៊ីល «TV Bandeirantes» ថាការពិតនៅក្នុងរឿងរ៉ាវនេះ ត្រូវបានបំភ្លៃទាំងអស់។ លោកថា៖

«កិច្ចសន្ទនាឆ្លើយឆ្លង រវាងស្ត្រីម្នាក់នេះ និងកូនប្រុសខ្ញុំ បង្ហាញច្បាស់ថា គឺជាអន្ទាក់។ ណីម៉ា បានទុកកិច្ចសន្ទនានោះទាំងអស់។ ខ្ញុំដឹងថា កូនខ្ញុំអាចត្រូវបានចោទប្រកាន់ ដោយរឿងរ៉ាវជាច្រើន តែខ្ញុំស្គាល់កូនខ្ញុំច្បាស់ ពីចរិតឫកពាររបស់វាយ៉ាងម៉េច (…) យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីកូនខ្ញុំទទួលបានយុត្តិធម៌ ក្នុងពេលឆាប់ៗខាងមុខ៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ស៊ែរជោ រ៉ាម៉ូស នឹងចុះកិច្ចសន្យា​ទាត់ឲ្យក្រុម ប៉ារីស

កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) កំពុងត្រៀមចុះកិច្ចសន្យា លេងឲ្យក្រុម ប៉ារីស (Paris Saint-Germain) បន្ទាប់ពីបានព្រមព្រៀងគ្នារួចរាល់ ក្នុងរសៀលថ្ងៃចន្ទនេះ។ ...
កីឡា និងបច្ចេកវិទ្យា

អ្នកគាំទ្រ​ក្រុម PSG បង្ហាញ​សារ​«បណ្ដេញ»​កីឡាករ ណីម៉ា

«ណីម៉ា ចេញឲ្យបាត់ទៅ» នេះ ជាអ្វីដែលដែលគេអាចអានបាន នៅលើបដា ដែលបណ្ដាអ្នកគាំទ្រក្រុមបាល់ទាត់ បារីស (Paris Saint Germain – PSG) បានបង្ហាញ ...
កីឡា និងបច្ចេកវិទ្យា

Champions League៖ ប៉ារីស និងលីវើភូល បានឡើងវគ្គ១/៤

បន្ទាប់ពីក្រុម ដ័រមូន និងក្រុម ព័រតូ ដែលទទួលសំបុត្រ បានឡើងវគ្គ១/៤ (វគ្គ៨ក្រុម) កាលពីម្សិលម៉ិញរួច នៅយប់​ថ្ងៃពុធ ទី១០ ខែមីនានេះ ក្រុមបាល់ទាត់យក្សពីរទៀត ក៏បានដឹកដៃគ្នា​ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.