កំសាន្ដវីដេអូ ពីនេះពីនោះ

ស្ត្រីម្នាក់​«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុង​ព័រឡេន (អាមេរិក)

នៅខណៈវិបត្តិកំពុងបន្តផ្ទុះ នៅតាមក្រុងធំៗ នៃសហរដ្ឋអាមេរិក ស្ត្រីម្នាក់បានចូលរួម​ការតវ៉ា ជាមួយនឹងបណ្ដាបាតុករដែរ ដោយបង្ហាញ​ការជំទាស់របស់ខ្លួន តាមរបៀបដ៏​ពិសេស​មួយ គឺ«ស្រាត» នៅខាងមុខ​រនាំង​នគរបាល ក្នុងក្រុងព័រឡេន (Portland) ភាគខាងលិចសហរដ្ឋអាមេរិក

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២០ កណ្ដាលក្រុង​ព័រឡេន និងក្នុង​ចំណោមបាតុករ​ច្រើនសិបនាក់ ដែលកំពុងគេចខ្លួន ចេញពីគ្រាប់បែក​ឧស្ម័នបង្ហូទឹកភ្នែក ដែលបាញ់ចេញដោយ​កងកម្លាំង​នគរបាល។

ស្ត្រីខាងលើ ដែលពេលនេះ មានឈ្មោះល្បីល្បាញ នៅលើបណ្ដាញសង្គម ត្រូវបានគេដាក់​រហស្សនាម ឲ្យថា៖ «Naked Athena»។ នៅក្នុងរូបភាពវីដេអូ គេឃើញ «Naked Athena» បានដើរចេញមកបង្ហាញខ្លួន ដោយគ្មានបិទបាំងរាងកាយអ្វីសោះ នៅចន្លោះរវាង​ក្រុម​នគរបាល និងក្រុមបាតុករ។

អ្នកកាសែតមួយរូប លោក «Dave Killen» បានថ្លែងឡើង តាមបណ្ដាញព័ត៌មាន​ក្នុងស្រុកថា៖

«គ្រប់គ្នា មានអារម្មណ៍ដូចជាភ្ញាក់ផ្អើល និងហាក់ដូចជាបាត់មាត់ស្ងាត់ឈឹង។ សភាព​របស់​នាង ងាយនឹង​រងគ្រោះ ជាទីបំផុត។ លោកអ្នកអាចគិតមើល ថាតើនាងនឹង​រង​ការចុកចាប់​យ៉ាងណា ប្រសិនជានគរបាលបាញ់គ្រាប់កៅស៊ូ មកលើនាង ដែលគ្មាន​សម្លៀកបំពាក់​សោះយ៉ាងនេះ?»

តែព្រឹត្តិការណ៍ខាងលើ មិនបន្តមានរយៈពេលយូរទេ ព្រោះកងកម្លាំងនគរបាល បានចាកចេញ ពីកន្លែងកើតហេតុ នៅបន្តិចក្រោយមក ហើយស្ត្រី «Naked Athena» ក៏បានចេញពីទីនោះ ដូចគ្នា៕



លំអិតបន្ថែមទៀត

កម្ពុជា

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែល​អាច​ជាប់​«បញ្ជីខ្មៅ»​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ...
ដំណឹង

ឃាត់ខ្លួន​បុរសម្នាក់ ព្រោះ​កាន់​«សាំង​ពីរធុង»​ចូល​ព្រះវិហារ​នៅ​​ញ៉ូយក

បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន នៅយប់ថ្ងៃពុធម្សិលម៉ិញ បន្ទាប់ពីបានដើរចូល ទៅក្នុងព្រះវិហារ «Saint-Patrick» នៃទីក្រុងញ៉ូយក (ភាគខាងកើតអាមេរិក) ជាមួយនឹងប្រេង«សាំង​ពីរធុង» និងដែកកេះនៅនឹងដៃ។ ស្នងការរង នៃនគរបាលក្រុងញ៉ូយក លោក ...
ដំណឹង

ប្រធានរដ្ឋសភា​អាមេរិក ត្រៀមបើកនីតិវិធី​បណ្ដេញ «ត្រាំ» ចេញពីតំណែង

អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភា​អាមេរិក ដែលមានអ្នកតំណាងរាស្ត្រភាគច្រើន មកពីគណបក្ស​ប្រជាធិបតេយ្យ បានប្រកាសត្រៀមបើកនីតិវិធី ដើម្បីបណ្ដេញលោក ដូណាល់ ត្រាំ (Donald ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.