កម្ពុជាដំណឹង

ទូតអាមេរិក​បើក​ការប្រកួត ឲ្យពលរដ្ឋ​ខ្មែរ​ទៅ​សិក្សា​នៅ​«បណ្ឌិតសភា​យោធា»

ពលរដ្ឋខ្មែរវ័យក្មេង រវាងពីអាយុ១៨ឆ្នាំ ដល់២២ឆ្នាំ ទាំងពីរភេទ អាចចុះឈ្មោះ ដើម្បីធ្វើការប្រកួតប្រជែង សម្រាប់ការសិក្សា នៅក្នុងសាលា«បណ្ឌិតសភា​យោធា»ដ៏ល្បីៗ របស់សហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសព័ត៌មាន របស់ស្ថានទូត នៃប្រទេសមហាអំណាច ក្នុងថ្ងៃសៅរ៍នេះ។

នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត បានសរសេរឲ្យដឹងថា៖

«ការិយាល័យសហប្រតិបត្តិការយោធា នៃស្ថានទូតអាមេរិក នៅកម្ពុជា មានក្តីរីករាយ ក្នុងការអញ្ជើញប្រជាពលរដ្ឋកម្ពុជា វ័យក្មេង ឲ្យចូលរួមប្រកួត ដើម្បីចូលសិក្សា នៅសាលាបណ្ឌិត​សភាយោធា​មួយចំនួន នៅសហរដ្ឋអាមេរិក។»

សាលាបណ្ឌិតសភាយោធាទាំងនោះ រួមមាន សាលាបណ្ឌិតសភា​យោធាអាមេរិក «West Point» សាលាបណ្ឌិតសភា​ទាហានជើងទឹកអាមេរិក នៅ «Annapolis» សាលាបណ្ឌិតសភា​កងទ័ពអាកាសអាមេរិក នៅ «Colorado Springs» និងសាលាបណ្ឌិតសភា​ឆ្មាំសមុទ្រអាមេរិក នៅ «New London»។

ស្ថានទូតបានបញ្ជាក់ទៀតថា ការប្រកួតប្រជែងនេះ ធ្វើឡើងសម្រាប់ថ្នាក់សិក្សាឆ្នាំ ២០២៤ ចំពោះនិស្សិតណា ដែលចូល​សិក្សា​ថ្នាក់បណ្ឌិតសភា ក្នុងខែកក្កដា ឆ្នាំ២០២០​នេះ។ ចំពោះព័ត៌មានបន្ថែម សូមចូលទៅពិគ្រោះគេហទំព័រ របស់ស្ថានទូត ដោយចុចនៅទីនេះ។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាពលរដ្ឋខ្មែរ​តែម្នាក់គត់ ដែលទទួលបានសញ្ញាប័ត្រ ពីសាលា​បណ្ឌិតសភា​យោធា «West Point» របស់សហរដ្ឋអាមេរិក។ បុរសអាយុ៤១ឆ្នាំរូបនេះ បានទទួលសញ្ញាប័ត្រ ពីសាលាដ៏ល្បីខាងលើ ក្នុងឆ្នាំ១៩៩៥៕

(English below) ការិយាល័យសហប្រតិបត្តិការយោធា នៃស្ថានទូតអាមេរិក នៅកម្ពុជា…

Posted by U.S. Embassy Phnom Penh, Cambodia on Friday, June 14, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ជេរ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ថា«អាខ្មៅ​ឆ្កែ​រត់ចោល​ស្រុក»

ទំនងជាពេលវេលា នៃការកាន់ទុក្ខសពម្ដាយក្មេកលោក បានបញ្ចប់ហើយ ទើបលោក ហ៊ុន សែន បាន​ព្រលះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងយប់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ដោយ​ប្រើពាក្យ​«ជេរប្រមាថ»​ធ្ងន់ៗ ...
ដំណឹង

ត្រាំ បន្ត​វាយប្រហារ ម៉ាកខេន ដែល​ទទួល​មរណភាព តាំងពី​៧ខែ​មុន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានវាយប្រហារជាថ្មី ក្នុងថ្ងៃអាទិត្យកន្លងមកនេះ ទៅលើលោក ចន ម៉ាកខេន (John McCain) ...
ការតទល់ផ្ទាល់មុខចុងក្រោយ រវាងលោក ដូណាល់ ត្រាំ (ខាងឆ្វេង) និងលោក ចូ បៃដេន នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងដើមខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតផ្តិតពីវីដេអូ)
ដំណឹង

ចំណុចសំខាន់​ៗ ក្នុងកិច្ចពិភាក្សាចុងក្រោយរវាង ត្រាំ និងបៃដេន

កិច្ចពិភាក្សាចុងក្រោយ រវាងបេក្ខជនប្រធានាធិបតីអាមេរិក មានសភាពរស់រវើក និងគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជា«ចំណុចសំខាន់ៗ» នៃការថ្លែងរវាងលោក ដូណាល់ ត្រាំ (Donald Trump) និងលោក ចូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.