ដំណឹងបារាំង

បារាំង​បើក​ការ​ប្រកួត​ជា​អន្តរជាតិ​គម្រោងសង់​«កំពូល Notre-Dame»

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអារ ហ្វីលីព (Edouard Philippe) បានប្រកាសក្នុងថ្ងៃពុធនេះ អំពីការបើកប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ នូវគម្រោងស្ថាបត្យកម្ម ដើម្បីសង់«កំពូល»ចុងស្រួច នៃព្រះវិហារ «Notre-Dame» ដែលត្រូវបានលេបត្របាក់ ដោយអណ្ដាតភ្លើង កាលពីយប់ថ្ងៃចន្ទ។

ថ្លែងនៅពេលចេញពីកិច្ចប្រជុំ របស់គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលបារាំង កាលពីមុននេះបន្តិច លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា កម្មវត្ថុនៃការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិនេះ គឺចង់ផ្ដល់ជូនសម្រាប់ព្រះវិហារ «Notre-Dame» នូវកំពូលចុងស្រួចថ្មីមួយ ដែលអាចសម្រប ទៅតាមបច្ចេកទេសថ្មី តែនៅតែរក្សាបាន នូវរចនាបទដើម នៃសម័យកាលសាងសង់ដំបូង របស់ព្រះវិហារ។

កិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី ក្នុងថ្ងៃនេះ ដែលធ្វើឡើង ក្នុងវិមានប្រធានាធិបតី «អេលីហ្សេ» បានឧទ្ធិស របៀបវារៈរបស់ខ្លួនទាំងស្រុង ទៅនឹងព្រះវិហារ «Notre-Dame»​ ដែលមួយផ្នែកធំត្រូវបានឆេះបំផ្លាញ ដោយអគ្គិភ័យ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាស កាលពីយប់ថ្ងៃអង្គារម្សិលម៉ិញ ថាលោកចង់ឲ្យមហាគ្រឹះដ៏ល្បីមួយនេះ ត្រូវបានជុសជុលហើយ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ បារាំងបន្ត​«បម្រាមបិទប្រទេស»​​ក្នុងរលកទី២

បម្រាមបិទប្រទេស មិនមានការផ្លាស់ប្ដូរទេ បន្ទាប់ពីចំណាត់ការនេះ ( បម្រាមបិទប្រទេស ) ត្រូវបានដាក់ជាថ្មី កាលពីចុងខែតុលា ដើម្បីទប់ស្កាត់រលកទីពី នៃការរាតត្បាតជំងឺ «Covid-19»។ នេះ ជាការអះអាងឡើង ...
កម្រមាន

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង។ សារព័ត៌មានប្រចាំតំបន់ ...
ដំណឹង

ធនាគារ​ជាតិ​បារាំង​បញ្ជាក់ថា ជំងឺ​«Covid-19»​កម្រឆ្លង​តាមលុយ

ធនាគារ​ជាតិ​បារាំង​បញ្ជាក់ថា ខ្លួនរកមិនឃើញហនិភ័យ គួរឲ្យកត់សម្គាល់ណាមួយ អំពី​ការឆ្លងជំងឺ «Covid-19» តាមរយៈចរាចរណ៍ នៃរូបិយប័ណ្ណនានានោះឡើយ។ ការអះអាង​​របស់ស្ថាប័នកំពូល របស់ប្រទេសបារាំង ធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹង​ការបារម្ភ​ទាំងឡាយ ជុំវិញការកាន់ក្រដាសប្រាក់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.